KPT+
ទម្លាប់មិនល្អរបស់ឪពុកម្ដាយ ធ្វើឲ្យកូនចរិតអាក្រក់ពេលធំឡើង
ពិតណាស់ថា គ្មានប៉ាម៉ាក់ណាចង់ឲ្យកូនមានចរិតមិនល្អនោះទេ តែទង្វើរបស់ប៉ាម៉ាក់មួយចំនួនអាចធ្វើឲ្យកូនខូចបាន។ តើទង្វើទាំងនោះមានអ្វីខ្លះ? ស្វែងយល់ទាំងអស់គ្នា។
១. មិនធ្វើតាមការនិយាយ

បើប៉ាម៉ាក់ថាមិនឲ្យរបស់អ្វីមួយដល់កូនហើយ សូមធ្វើឲ្យបាន។ ប៉ាម៉ាក់ខ្លះថាមិនឲ្យកូនញ៉ាំស្ករគ្រាប់ទេ តែពេលកូនខឹងគប់របស់របរចោល ក៏ប្ដូរចិត្តឲ្យកូនញ៉ាំវិញ។ ការធ្វើដូចនេះ ធ្វើឲ្យកូនដឹងចិត្តប៉ាម៉ាក់ថាពេលគេខឹង គេនឹងបានអ្វីដែលត្រូវការ ហើយអ្វីដែលប៉ាម៉ាក់និយាយមិនយកជាការនោះទេ។
ដូចគ្នាដែរ ប៉ាម៉ាក់ខ្លះទៀត បានគំរាមកូនថាបើមិនធ្វើតាមនឹងមិនបានរបស់នេះរបស់នោះ មិនឲ្យមើលទូរសព្ទ ឬមិនបានដើរលេងជាដើម។ ប៉ុន្តែនៅពេលកូនមិនធ្វើតាម ប៉ាម៉ាក់នៅតែមិនបានធ្វើតាមអ្វីដែលខ្លួនប្រាប់កូនដដែល។ ការធ្វើដូចនេះ ធ្វើឲ្យកូនដឹងថា ទោះបីជាគេមិនស្ដាប់តាមប៉ាម៉ាក់ ក៏គេមិនទទួលពិន័យអ្វីដែរ។
២.រកលេសជំនួសកូន
ពេលកូនធ្វើខុសអ្វីមួយ ប៉ាម៉ាក់ខ្លះខំរកលេសជំនួសកូនថាមកពីកូននៅតូចពេក មកពីកូនមិនដឹង ឬមកពីកូនឃ្លានជាដើម។ ការរកលេសជំនួសកូននេះ នឹងធ្វើឲ្យកូនមិនចេះទទួលស្គាល់កំហុស ហើយយូរៗទៅកូននឹងលែងមានការទទួលខុសត្រូវលើទង្វើខ្លួន។
៣. ចូលចិត្តស្រែកដាក់កូន

ប៉ាម៉ាក់ខ្លះទំនងជាគិតថាការស្រែកគំហកដាក់កូនធ្វើឲ្យកូនស្ដាប់ឮ និងធ្វើតាម ប៉ុន្តែការធ្វើបែបនេះមានប្រសិទ្ធភាពរយៈពេលខ្លីប៉ុណ្ណោះ មិនបានយូរអង្វែងទេ និងថែមទាំងអាចធ្វើឲ្យទំនាក់ទំនងប៉ាម៉ាក់និងកូនល្អក់កករនឹងគ្នាទៅវិញ។ និយាយជាមួយកូនដោយសម្ដីទន់ភ្លន់ តែច្បាស់លាស់ នឹងធ្វើឲ្យកូនយល់ ហើយអាចពង្រឹងទំនាក់ទំនងប៉ាម៉ាក់ និងកូនបានរឹងមាំល្អទៀតផង។
ដូចគ្នាដែរ ប៉ាម៉ាក់ខ្លះទៀត ចូលចិត្តគំរាមដាក់ទណ្ឌកម្មកូន បើហ៊ានធ្វើខុសអ្វីមួយ តែជាក់ស្ដែងពេលកូនធ្វើខុសបែរជាមិនដាក់ទោស នាំឲ្យកូនដឹងថាគេគ្មានហេតុផលអ្វីត្រូវធ្វើតាមការបង្គាប់ ឬណែនាំរបស់ប៉ាម៉ាក់នោះដែរ។
៤. វាយកូន
ការសិក្សាបានរកឃើញថា ការអប់រំកូនដោយការវាយដំ នឹងធ្វើឲ្យកូនអាចក្លាយជាមនុស្សហិង្សាពេលធំឡើង កូនបាត់បង់ការចេះអាណិតអាសូរ និងអាចមានចារិតឫកពាមិនសូវចុះសម្រុងក្នុងសង្គមផងដែរ។ ការអប់រំកូនដោយរំពាត់ មិនមានប្រសិទ្ធភាពយូរអង្វែងទេ តែនឹងធ្វើឲ្យកូនរកវិធីគេចពីការត្រូវរំពាត់ទៅវិញ ជាជាងខំកែប្រែខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់ទម្លាប់។
៥. មិនប្រាប់កូនពីឥរិយាបថនៅទីសាធារណៈ

ប៉ាម៉ាក់ខ្លះមិនបានណែនាំកូនទេ ពេលកូនលោតចុះឡើងលើតុកៅអី ឬញ៉ាំគ្មានរបៀបនៅទីសាធារណៈ ឬនៅអាហារដ្ឋាន តែបែរជាសើច ឬញញឹមចំពោះទង្វើកូនទៅវិញ។ ថ្វីបើកូនតូច មានសកម្មភាពបែបនេះ មើលទៅដូចជាកំប្លែងសប្បាយ តែសម្រាប់អ្នកនៅជុំវិញយើងមិនបានគិតដូច្នេះទេ។ ពេលយើងមិនប្រាប់កូន ហើយបន្តឲ្យកូនធ្វើដូចនេះជាហូរហែ កូននឹងមានទម្លាប់មិនល្អនៅទីសាធារណៈ ដូចជាសើចឮៗ នាំឲ្យរំខានដល់អ្នកដទៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើកូនខូច និយាយអត់ស្ដាប់ នេះជាវិធីអប់រំបែបធម៌ត្រជាក់
ចុចអាន៖ ចរិត និងអាកប្បកិរិយាមិនល្អរបស់កូន ៥យ៉ាង ឪពុកម្ដាយគួរកែតម្រូវភ្លាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


