បើជ្រុលតែបែកគ្នាហើយ ឈប់ល្ងង់បន្តធ្វើរឿងទាំងនេះទៀត!
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បើជ្រុលតែបែកគ្នាហើយ ឈប់ល្ងង់បន្តធ្វើរឿងទាំងនេះទៀត!

បានផុស

នៅ

នៅពេលចិត្ត​ស្នេហ៍ដើរដល់ផ្លូវទាល់ ហេតុផលល្អក្នុងការស្រឡាញ់ក៏ត្រូវរលុបគ្មានសល់ សល់តែភាពឯកា និងឈឺចាប់ស្ពាយជាប់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
三流之路》劇照二– My-CTE

ក្រោយចែកផ្លូវស្នេហ៍ ប្រាកដណាស់មានម្ខាងណា​ត្រូវទទួលរងភាពវេទនាផ្លូវចិត្ត ហើយព្រមធ្វើរឿងជាច្រើនដើម្បីរក្សាចំណងស្នេហ៍ឲ្យនៅដដែល។ រឿងនេះប្រហែលមិនអាចទេ!​ ដូច្នេះបញ្ឈប់ទង្វើល្ងង់ៗចោល ហើយរៀនទទួលយកការពិតទៅ!

សុំឲ្យគេត្រឡប់

Recap-fight-for-my-way-episode-2 • Drama Milk

សុំគេឲ្យត្រឡប់វិញ ជារឿងអាក្រក់បំផុតដែលមិនគប្បីនឹងខ្លួនឯងទាល់តែសោះ។ កុំអង្វរគេ វាគ្រាន់តែបង្ហាញថាយើងទន់ខ្សោយនិងទទួលបានមកវិញតែការមាក់ងាយប៉ុណ្ណោះ។ យើងមិនមែនអ្នកអត់ឃ្លានសុំទានស្នេហ៍នោះទេ គ្មានគេម្នាក់ ជីវិតនេះនៅតែជារបស់យើង។

ឃុំខ្លួនឯកោ

កុំធ្វើជាមនុស្សកំសាក មិនហ៊ានប្រឈមមុខ! គេទៅបានសុខហើយ ហេតុអ្វីយើងត្រូវកើតទុក្ខ? ដើរលេងជាមួយមិត្តភក្តិ រីករាយក្នងពិធីជប់លៀង ធ្វើដំណើរកម្សាន្ត លេងកីឡា និងចំណាយពេលជាមួយគ្រួសារឲ្យបានច្រើជាងមុន វារឹតតែបន្ថែមក្ដីសុខឲ្យខ្លួនឯងទ្វេរដង។

ប្រឆាំងនឹងអារម្មណ៍របស់ខ្លួនឯង

Park Seo Joon And Kim Ji Won Relationship - Asian Celebrity Profile

ចាំបាច់អីត្រូវប្រឆាំងនឹងការពិតថាខ្លួនឯងមិនអី? មានអារម្មណ៍ស្រងាកចិត្ត សោកសៅខឹង ខកចិត្ត ទុក្ខព្រួយ ភ័យខ្លាច អាចបញ្ចេញបាន។ ល្អ! បើយំបាន តែកុំយំម្តងទៀតនឹងរឿងដដែលនេះ។

ព្យាយាមធ្វើជាមិត្ដ

Fight My Way' Ending Accidentally Spilled; Series Drops Hints About Lead  Characters' Budding Romance : K-WAVE : koreaportal

ក្រោយបែកបាក់ភ្លាមៗ អ្នកខ្លះនៅតែចង់ភ្ជាប់ទំនាក់ទំនងជាមួយគូស្នេហ៍ចាស់ ដើម្បីបានដឹងពីសុខទុក្ខគេ។ ចាំបាច់អត់ ដែលត្រូវធ្វើបែបនេះ? យើងមិនមែនជាអ្វីនឹងគ្នាទៀតទេ ទោះព្យាយាមដឹងសុខទុក្ខហើយ តើយើងអាចធ្វើអ្វីបាន? យើងនៅតែជាអ្នកដទៃដដែលហ្នឹង! អ៊ីចឹងកុំហត់ឈឺចិត្តថែម បើគេមានថ្មី ផ្ទុយពីយើងបែរជាឯកោ។

ទូរសព្ទឬផ្ញើសាររកគេ

ការហៅទូរសព្ទ ឬផ្ញើសារទៅសួរសុខទុក្ខអតីតសង្សារ អាចមកពីយើងសង្ឃឹមអ្វីម្យ៉ាងពីគេ នៅនឹកគេខ្លាំង ឬចង់ត្រូវរ៉ូវគ្នាវិញ។  គេនឹងសើចចំពោះបំណងល្ងង់ៗរបស់យើង ព្រោះការសម្រេចចែកផ្លូវគ្នា ជារឿងដែលគេឥតគិតបកក្រោយទេ។ អ៊ីចឹង! គួរប្រាប់ខ្លួនឯងថា គ្រប់យ៉ាងមិនអាចទៅរួចទៀតទេ ហើយឈប់បន្តធ្វើរឿងនេះ។

លះបង់ខ្លួនឯង

jiwon-hq: ““Kim Ji Won in Fight For My Way official stills ” ” | Kim ji  won, Korean actresses, Actresses

មនុស្សមិនតិច លែងយកចិត្តទុកដាក់ជាមួយខ្លួនឯង ក្រោយពីផ្លូវស្នេហ៍របស់ខ្លួនដើរដល់ផ្លូវបំបែក។ អ្នកខ្លះចូលចិត្តបង្អត់អាហារ មិនគេង និងយកស្រាធ្វើជាមិត្ត។ ឯអ្នកខ្លះធ្លាប់តែរួសរាយ ធ្វើការបានឆ្នើម តែត្រូវប្ដូរខ្លួនឯង ១៨០ ដឺក្រេ លែងជាមនុស្សគួរឲ្យស្រឡាញ់ដូចមុន។ គ្មានប្រយោជន៍ទាល់តែសោះ! ធ្វើបែបនេះបានតែបន្ទាបតម្លៃខ្លួនឯងទទេៗប៉ុណ្ណោះ។

រក្សាអំណោយទុក

ស្រឡាញ់វត្ថុដែលគេជូន មិនហ៊ានយកទៅណា ទុករំឭកពីគេ។ រំឭកធ្វើអ្វី? អនុស្សាល្អៗបណ្ដាលចិត្តឲ្យកាន់តែនឹក ឯរឿងមិនល្អ នាំតែភាពឈឺចាប់។ បោះចោលទាំងអស់កាដូ និងអំណោយទាំងប៉ុន្មាន ​ព្រោះគ្រប់យ៉ាងរវាងយើងនិងគេត្រឹមជានិទានមួយដែលមិនអាចក្លាយជាការពិតឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ ៣ វិធីបំភ្លេចប្រុសក្បត់ យកក្ដីសុខសងខ្លួនឯងវិញ

ចុចអាន៖ សញ្ញាមួយចំនួនដែលនាងខំលាក់ នៅតែបង្ហាញ​ថានាង​ចូលចិត្តអ្នកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services