KPT+
បណ្តាញសង្គម ជាកត្តាចម្បងពាក់ព័ន្ធកំណើនជំងឺផ្លូវចិត្តលើយុវវ័យ
បញ្ហាជំងឺផ្លូវចិត្ត បានកើនឡើងគួរឲ្យកត់សម្គាល់រយៈពេលមួយទសវត្សចុងក្រោយ ហើយកំណើនយ៉ាងគំហុកនៃបណ្តាញសង្គម លើប្រព័ន្ធអ៊ីនធឺណេត អាចជាមូលហេតុមួយ។ នេះបើតាមការស្ទង់មតិថ្នាក់ជាតិមួយ នៅអាមេរិក ចេញផ្សាយកាលពីថ្ងៃ ១៤ មីនា ឆ្នាំ ២០១៩ នេះ។

ការសិក្សាដោយសមាគមចិត្តវិទ្យាអាមេរិក រកឃើញថា ការកើនឡើងយ៉ាងខ្លាំងក្នុងចំណោមយុវវ័យ ដែលមានរោគសញ្ញាជំងឺផ្លូវចិត្ត គឺមានលើយុវជនកើតអំឡុងឆ្នាំ ១៩៩៥ ឬក្រោយនេះ។ ជាមួយគ្នានេះដែរ កំណើនខ្លាំងបំផុតនៃរោគសញ្ញាជំងឺផ្លូវចិត្ត គឺផ្ទុះនៅឆ្នាំ ២០១១ ស្របពេលបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ផ្ទុះឡើងខ្លាំង។
លោកស្រី ហ្សង់ ថ្វេងហ្គេ អ្នកដឹកនាំការសិក្សារនេះ ក៏ជាសាស្រ្ដាចារ្យចិត្តសាស្រ្ត នៃសាកលវិទ្យាល័យរដ្ឋ San Diego បានបញ្ជាក់ថា “យើងប្រទះឃើញ មានការកើនឡើងជំងឺបាក់ទឹកចិត្តជាបន្តបន្ទាប់ ឬគំនិតធ្វើអត្តឃាតយ៉ាងច្រើន បញ្ហាផ្លូវចិត្ត និងការប៉ុនប៉ងធ្វើអត្តឃាតបន្ថែមទៀត នៅក្រោយឆ្នាំ ២០១០ ខុសពីពាក់កណ្ដាលទសវត្សទី ២០ ហើយកំណើតទាំងនោះ ភាគច្រើនជាក្រុមក្មេងជំទង់ និងយុវវ័យ”។

លោកស្រីបន្ដថា “អត្រាស្តួចស្តើង ឬមិនកើតមានសោះ ពាក់ព័ន្ធជំងឺផ្លូវចិត្ត លើក្រុមមនុស្សមានអាយុ ២៦ឆ្នាំ ឬច្រើនជាងនេះ គឺបង្ហាញពីការផ្លាស់ប្ដូរថ្មីមួយលើបញ្ហាផ្លូវអារម្មណ៍ ជំនួសអ្វីធ្លាប់លើកឡើង ជំងឺផ្លូវចិត្តកើតឡើងគ្រប់វ័យទាំងអស់“។
លោកស្រីសាស្រ្តាចារ្យ និងក្រុមស្រាវជ្រាវ បានវិភាគលើទិន្នន័យទទួលបានពីការស្ទង់មតិថ្នាក់ជាតិ ស្ដីពីការប្រើប្រាស់ឱសថ និងសុខភាព ដោយពិនិត្យលើចំណុចសំខាន់ៗ ដូចជា ការប្រើប្រាស់ឱសថ និងជាតិអាល់កុល សុខភាពផ្លូវចិត្ត និងសុខភាពផ្សេងទៀត ដែលពាក់ព័ន្ធបញ្ហានានានៃបុគ្គលម្នាក់ៗ នៅអាយុ ១២ឆ្នាំ និងលើសពីនេះ ចាប់តាំងពីឆ្នាំ ១៩៧១។ ក្រុមស្រាវជ្រាវ បានពិនិត្យលើការឆ្លើយតបពីក្មេងជំទង់ជាង ២០០.០០០នាក់ អាយុពី ១២-១៧ ឆ្នាំ ធ្វើឡើងចាប់ពីឆ្នាំ ២០០៥-២០១៧ និងយុវជនជិត ៤០០.០០០នាក់ អាយុ ១៨ឆ្នាំ និងលើសពីនេះ ចាប់ពីឆ្នាំ ២០០៨-២០១៧។

សំណួរស្ទង់មតិ មិនបានសួរថាតើពួកគេបានកើតមានរោគសញ្ញា ជំងឺបាក់ទឹកចិត្ត ឬស្ថានភាពផ្លូវចិត្តផ្សេងទៀតនោះទេ ដោយបង្វែរជាសំណួរថា ធ្លាប់ជួបប្រទះរោគសញ្ញាបាក់ទឹកចិត្ត កាលពីឆ្នាំមុនដែរទេ។ អាត្រាអ្នកឆ្លើយថា មានពាក់ព័ន្ធជាមួយរោគសញ្ញាជំងឺបាក់ទឹកចិត្តក្នុងរយៈពេល ១២ខែ បានកើនឡើងដល់ ៥២% ក្នុងចំណោមក្មេងជំទង់អាយុពី ១២-១៧ ឆ្នាំ និង ៦៣% ក្នុងចំណោមយុវជនអាយុ ១៨-២៥ ឆ្នាំ ពីឆ្នាំ ២០០៩-២០១៧។
ចំណែកអាត្រានៃយុវជនគិតធ្វើអត្តឃាត លទ្ធផលពាក់ព័ន្ធនឹងអត្តឃាត បានកើនឡើងដល់ ៤៧% ក្នុងការសិក្សាចន្លោះឆ្នាំ២០០៨-២០១៧។ មូលហេតុចម្បងនៃកំណើននេះ អាចបណ្ដាលមកពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជះឥទ្ធិពលខ្លាំងលើក្រុមយុវវ័យ និងក្មេងជំទង់ ជាងមនុស្សពេញវ័យ មានជីវភាពនឹងនរក្នុងសង្គម។

លោកស្រីសាស្រ្តាចារ្យបន្តថា លទ្ធផលទាំងនេះ ទំនងជាដោយសារហ្សែន និងបញ្ហាសេដ្ឋកិច្ច ចាំបាច់ត្រូវធ្វើការសិក្សាបន្ថែម ដើម្បីស្វែងយល់រវាងទំនាក់ទំនងឌីជីថល នាំឲ្យរារាំងទំនាក់ទំនងដោយជួបមុខផ្ទាល់ ជះឥទ្ធិពលលើបញ្ហាអារម្មណ៍ និងលទ្ធផលពាក់ព័ន្ធករណីអត្តឃាត។
ការសិក្សារថ្មីៗជាច្រើន បង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែច្រើន បានពាក់ព័ន្ធជាមួយរោគសញ្ញានានារបស់ជំងឺថប់បារម្ភ ភាពឯកោពីសង្គម និងការមានអារម្មណ៍ឯកោ។
ប៉ុន្ដែលោក អ៊ារុន ហ្វប្យ៊ាន អ្នកចិត្តសាស្រ្ត និងជាសាស្រ្ដាចារ្យផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ Alabama បានព្រមានចំពោះលទ្ធផលនៃការសិក្សានេះ។ លោកថា “យើងមិនអាចនិយាយច្បាស់ថា ការកើនឡើងជំងឺផ្លូវចិត្ត ដែលយើងកំពុងមើលឃើញ ជាលទ្ធផលផ្ទាល់នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ… ឧទាហរណ៍ យុវវ័យ អាចមានរោគសញ្ញាបាក់ទឹកចិត្ត ឬថប់បារម្ភ រួចទៅហើយ ទើបពួកគេចំណាយពេលវេលាកាន់តែច្រើនលើបណ្តាញសង្គម ដើម្បីស្វែងរកវិធីទំនាក់ទំនង“៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំធ្វើបីយ៉ាងនេះលើហ្វេសប៊ុក ប្រសិនមិនចង់មានវិប្បដិសារីទៅថ្ងៃក្រោយ
ចុចអាន៖ បញ្ហាផ្លូវចិត្តមួយប្រភេទ ធ្វើឲ្យអ្នកខ្លះថាខ្លួនឈឺនេះឈឺនោះរហូត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


