KPT+
សកម្មភាពទាំងនេះហើយដែលបញ្ជាក់ច្បាស់ៗថា Angelina Jolie មានបេះដូងស្រោបដោយមាស
Angelina Jolie ជាតារាហូលីវូដលំដាប់កំពូល និងស្ត្រីគំរូមួយរូបសម្រាប់មនុស្សជាច្រើន លើភាពជោគជ័យ ជាពិសេសការលះបង់ដើម្បីសង្គម។ នាងក្លាយជាស្ត្រីជាទីស្រឡាញ់របស់ពិភពលោក ដោយភាពសប្បុរស និងសកម្មភាពមនុស្សធម៌នានារបស់ខ្លួន។
តើតារាសម្ដែងវ័យ ៤៥ ឆ្នាំរូបនេះបានធ្វើអ្វីខ្លះ?
ចាប់ផ្តើមដំបូងកាលពីសម្ដែងជាតួ Lara Croft

កាលពីឆ្នាំ ២០០០ Angelina Jolie បានមកប្រទេសកម្ពុជាដើម្បីថតខ្សែភាពយន្ត Lara Croft: Tomb Raider ។ ទីនេះហើយដែលនាងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនពីកន្លែងដែលមានបញ្ហានៅជុំវិញពិភពលោកនិងជនភៀសខ្លួន។ ក្រោយមកលោកស្រីបានធ្វើទស្សនកិច្ចទៅជាង ៣០ ប្រទេសដោយផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលកំពុងខ្វះខាត និងបានបរិច្ចាគថវិកាទៅជួួយពួកគេ។ Angelina ថែមទាំងត្រូវបានគេតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៃការអង្គការសហប្រជាជាតិ (UNHCR) ទៀតផង។
ការស្រឡាញ់ធម្មជាតិ និងមនុស្សជាតិ

លោកស្រីយកកូនចិញ្ចឹមដំបូងចេញពីមណ្ឌលកុមារកំព្រាកម្ពុជាគឺ Maddox។ ដោយសារចង់រក្សាទំនាក់ទំនងរវាងកូនចិញ្ចឹមជាមួយប្រទេសកំណើតគេ លោកស្រីបានទិញផ្ទះមួយនៅកម្ពុជា ដែលស្ថិតនៅជាប់ឧទ្យានជាតិសំឡូត។ ឧទ្យាននេះមានទំហំ ៦ ម៉ឺនហិកតា ដោយបង្កើជាសួនអភិរក្សសត្វព្រៃដែលជិតផុតពូជ។ ដំបូងឡើយវាមានឈ្មោះថា Maddox Jolie Project ប៉ុន្តែបច្ចុប្បន្នត្រូវបានហៅថា មូលនិធិ Maddox Jolie-Pitt ។
ការជួយជនភៀសខ្លួន

ចាប់តាំងពី Angelina ចូលរួមក្នុងអង្គការ UNHCR នាឆ្នាំ ២០០១ លោកស្រីបានធ្វើការមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយជនរងគ្រោះនានា។ លោកស្រីបានផ្ដល់ជំនួយដល់ជនភៀសខ្លួន ដោយសាងសង់សាលារៀន មណ្ឌលសុខភាព និងជំរុំសម្រាប់ពួកគេផងដែរ។

ជាក់ស្ដែងក្នុងឆ្នាំ ២០១០ Angelina បានបរិច្ចាគប្រាក់ ៧៥.០០០ ដុល្លារ និងបានបើកសាលាបឋមសិក្សាមួយសម្រាប់ក្មេងស្រីៗនៅ Tangi ប្រទេសអាហ្វហ្គានីស្ថាន។ យ៉ាងណាក្ដី សាលានេះមិនមែនជាសាលាតែមួយដែលនាងបានបើកនៅក្នុងប្រទេសនេះទេ។
ការបង្កើតមូលនិធិផ្សេងៗ

Angelina តស៊ូមិននឿយហត់ដើម្បីជីវិតរបស់មនុស្សជាតិរស់នៅកាន់តែប្រសើរ។ មិនត្រឹមតែជួយជាជនភៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ផ្តោតលើការរៃអង្គាសថវិកាដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក និងកម្មវិធីលុបបំបាត់ភាពក្រីក្រ។ លោកស្រីគាំទ្រដល់កុមារនិងក្មេងកំព្រាដែលងាយរងគ្រោះដោយផ្តល់ឲ្យពួកគេនូវសេវាកម្មចាំបាច់ដូចជាសុខភាព ការអប់រំ និងការគាំទ្រផ្នែកចិត្តសង្គម។
សរុបមក Angelina បានចូលរួមមូលនិធិនិងអង្គការនានាចំនួន ២៩ ផ្សេងៗគ្នាក្នុងគោលបំណងផ្តល់សន្តិភាព ការអប់រំ និងការគាំទ្រសុខភាពនៅជុំវិញពិភពលោក។
ការតស៊ូដើម្បីសិទ្ធិរបស់ស្ត្រី

មិនត្រឹមតែជួយប្រជាជនភៀសខ្លួនប៉ុណ្ណោះទេ តារាហូលីវូដលំដាប់កំពូលរូបនេះ ថែមទាំងបានថែទាំស្ត្រីដែលរងគ្រោះដោយអំពើហឹង្សាផ្លូវភេទនៅក្នុងតំបន់សង្គ្រាមផងដែរ។ លោកស្រីយល់ថា សកម្មភាពរបស់ខ្លួនមានសារៈសំខាន់ណាស់ក្នុងការលុបបំបាត់បញ្ហានេះ ពីព្រោះការបំពានស្ត្រីក្នុងគ្រួសារនិងសហគមន៍មិនសូវមានមនុស្សយកចិត្តទុកដាក់ឡើយ។ Angelina ចាប់គំនិតផ្តួចផ្តើមទប់ស្កាត់អំពើហឹង្សាផ្លូវភេទក្នុងគោលបំណងស៊ើបអង្កេតអំពើហឹង្សាផ្លូវភេទ និងចាត់វិធានការប្រឆាំងនឹងវា។
ការអប់រំស្ត្រីឱ្យថែរក្សាសុខភាព

តារាសម្តែងរូបនេះ បានបាត់បង់ម្តាយនិងអ្នកមីងដោយជំងឺមហារីកសុដន់ ហើយសូម្បីលោកស្រីផ្ទាល់ក៏មានឱកាសខ្ពស់ក្នុងការវិវត្តទៅជារកជំងឺនេះដែរ។ ស្រ្តីសប្បុរសរូបនេះ បានសម្រេចចិត្តទទួលការវះកាត់ទ្វេរដងទៅលើជំងឺរបស់ខ្លួន រហូតជោគជ័យ។
លោកស្រីមិនចង់ឲ្យកូនៗ ជួបការឈឺចាប់ពីការបាត់បង់ម្តាយ ដោយសារតែជំងឺដូចខ្លួននោះទេ។ ហេតុនេះទើបលោកស្រីបានចែករំលែកដោយបើកចំហអំពីការវះកាត់ និងបទពិសោធន៍របស់ខ្លួន ហើយព្យាយាមលើកទឹកចិត្តស្ត្រីឱ្យធ្វើតេស្តឱ្យបានទាន់ពេលវេលា។
ការជួយសង្គ្រោះគ្រោះមហន្តរាយ

ក្នុងឆ្នាំ ២០១១ ព្យុះកំបុតត្បូងដ៏សាហាវបានបំផ្លាញផ្ទះចំនួន ៨០០០ ខ្នងនិងអាជីវកម្មចំនួន ៤០០ នៅរដ្ឋ Missouri សហរដ្ឋអាមេរិក។ Angelina រួមជាមួយអតីតស្វាមី Brad Pitt បានបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារពីមូលនិធិ Maddox Jolie-Pitt ដើម្បីជួយកសាងទីក្រុងឡើងវិញ។
ក្នុងឆ្នាំ ២០១០ ប្រទេសហៃទីបានជួបគ្រោះរញ្ជួយដីដ៏សាហាវមួយដែលបានឆក់យកជីវិតមនុស្សជាច្រើន ហើយប្តីប្រពន្ធមួយគូនេះបានបរិច្ចាគប្រាក់ចំនួន ១ លានដុល្លារដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះទាំងនោះ។
ការលើកទឹកចិត្តកូនៗ

តារាស្រីដែលលំដាប់ពិភពលោករូបនេះ បានធ្វើជាគំរូដល់កូនៗគ្រប់គ្នា តាមរយៈសកម្មភាពសប្បុរសធម៌របស់ខ្លួន។
កូនស្រី Zahara Jolie-Pitt បានរចនាគ្រឿងអលង្ការផ្ទាល់ខ្លួន រួមគ្នាជាមួយគ្រឿងអលង្ការដ៏ល្បីល្បាញ Robert Procop – The Zahara ដើម្បីរកចំណូល។ នាងបានផ្ទេរប្រាក់ទាំងអស់ដែលរកបានទៅឲ្យលំនៅបណ្ដោះអាសន្ន Ruth Shelters នៅរដ្ឋ Los Angeles សម្រាប់ជួយស្ត្រីនិងកុមារដែលរងអំពើហិង្សា៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ជីវិតពិត Angelina Jolie ក្លាយជាមាតាសប្បុរសក៏ព្រោះប្រទេសកម្ពុជា
ចុចអាន៖ ៤ យ៉ាងពីម្ចាស់ក្សត្រី SUTHIDA មហេសីព្រះរាជាថៃបច្ចុប្បន្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


