KPT+
ធ្វើការពីផ្ទះនិងនៅក្រុមហ៊ុន មួយណាជួយសន្សំប្រាក់ក្នុងអំឡុងជំងឺរាតត្បាតនេះ?
រោគរាតត្បាតនៃកូវីដ១៩ បាននាំឱ្យមានការបិទទ្វារ និងរឹតបន្តឹងការស្នាក់នៅក្នុងផ្ទះ នៅទូទាំងពិភពលោក ដែលយើងភាគច្រើនបានធ្វើការពីផ្ទះ។ ប៉ុន្តែយើងមានឆ្ងល់ទេថា រវាងធ្វើការពីផ្ទះ និងនៅក្រុមហ៊ុន មួយណាជួយសន្សំសំចៃថវិការបស់យើងបានច្រើនជាង?
១ . កាត់បន្ថយចំណាយលើកាហ្វេនិងប្រេងឥន្ធនៈ
មុនពេលមានវិបត្តិជំងឺរាតត្បាតនេះ អ្នកបានធ្វើដំណើរទៅការិយាល័យ ដោយមានកាហ្វេមួយកែវ និងចាក់សាំង ដែលជាជីវិតប្រចាំថ្ងៃ សឹងតែរាល់ថ្ងៃ។ ប៉ុន្តែពេលធ្វើការពីផ្ទះ អ្នកអាចការកាត់បន្ថយការចំណាយទាំងពីរនេះ នឹងជួយសន្សំប្រាក់បានច្រើនជាងមុន។

២. កាត់បន្ថយការចំណាយលើគ្រឿងតុបតែងខ្លួន
ធ្វើការពីចម្ងាយ ជួយកាត់បន្ថយទម្លាប់សម្អិតសម្អាងខ្លួន មុនពេលចេញទៅធ្វើការបានយ៉ាងច្រើន។ ការរៀបចំខ្លួន រួមបញ្ចូលទាំងការងូតទឹក ប្រើគ្រឿងសំអាង ការចំណាយលើសំលៀកបំពាក់ថ្លៃៗ ជាពិសេសអ្នកដែលចូលចិត្តភាពស៊ីវិល័យ។
៣. សន្សំបានទាំងអាហារថ្ងៃត្រង់ថ្លៃៗ
បើអ្នកនៅធ្វើការក្នុងការិយាល័យ ចៀសមិនរួច ថាអ្នកនឹងទទួលទានកាហ្វេ បូករួមជាមួយអាហារថ្ងៃត្រង់ក្នុងហាងទំនើបមួយឡើយ។ តែបើអ្នកនៅផ្ទះ ហាងកាហ្វេ ហាងអាហារអស់នោះ លែងឲ្យអ្នកចេះតែចំណាយលុយផ្ដេសផ្ដាសទៀតហើយ។ នោះអាចជួយសន្សំប្រាក់របស់អ្នក បានមួយកម្រិតទៀត នៅក្នុងវិបត្តិនៃជំងឺឆ្លងមួយនេះ។

៤. ជួយសន្សំថ្លៃចំណាយម្ហូប ដែលដាក់ទៅកន្លែងការងារ
នេះជារឿងតូចទេ ក្នុងការដាក់បាយពីផ្ទះយកមកទទួលទាននៅកន្លែងធ្វើការ វាក៏អាចជួយសន្សំប្រាក់អ្នកបានមួយកម្រិតដែរ។ ប៉ុន្តែបើគិតឲ្យគ្រប់ជ្រុងជ្រោយទៅ ពេលអ្នកធ្វើការពីផ្ទះ អ្នកមិនចាំបាច់ចំណាយច្រើន លើរឿងទិញបន្លែ ត្រី សាច់ មកបម្រុងទុកធ្វើម្ហូបវេចទៅធ្វើការឡើយ។
ទាំងនេះជារឿងសាមញ្ញ ដែលយើងតែងធ្វើ តែវាក៏បានជួយបន្ថយការចំណាយប្រចាំថ្ងៃរបស់យើងបានច្រើន ក្នុងពេលដែលពិភពលោកកំពុងតែចលាចលនឹងបញ្ហាជំងឺរាតត្បាត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ជួបវិបត្តិអត់ការងារធ្វើយូរពេក គួរធ្វើបែបណា?
ចុចអាន៖ ហេតុអ្វីបានជារោគរាតត្បាតគឺជាពេលវេលាដ៏ល្អដើម្បីចាប់ផ្ដើមអាជីវកម្មថ្មី?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


