KPT+
វិធីសាស្ត្រអប់រំកូនស្រីកុំឲ្យដើរផ្លូវខុស ជ្រុលខ្លួនក្នុងរឿងស្នេហា
រឿងចិញ្ចឹមកូន មិនមែនងាយស្រួលទេ ជាប៉ាម៉ាក់គេ ទើបដឹងច្បាស់។ បារម្ភគ្រប់រឿង ចាប់តាំងពីដឹងមានផ្ទៃពោះ រហូតដល់កូនធំដឹងក្តី កាន់តែបារម្ភខ្លាំងទៀត ពិសេសប៉ាម៉ាក់មានកូនស្រី ខ្លាចនេះខ្លាចនោះ បើកូនតាមគន្លងមិនអីទៀត ប៉ុន្តែបើកូនដើរផ្លូវខុស ច្បាស់ជាវីវរហើយ។ អនាគតកូន មួយភាគធំជាទំនួលខុសត្រូវរបស់ប៉ាម៉ាក់ បើមិនចង់ឲ្យកូនស្រីដើរខុសផ្លូវ ពិសេសរឿងស្នេហា អាចស្វែងយល់ចំណុចខាងក្រោមសិន។
១- រកឲ្យឃើញរឿងហេតុ

ម៉ាក់ប៉ាគួរមានពេលវេលាស័ក្តិសមណាមួយ និយាយជាមួយកូន ហើយស្ដាប់រឿងក្នុងចិត្ដរបស់កូន ដោយគ្មានការរំខានពីអ្នកផ្សេង។
២- បង្រៀនកូនពីទំនាក់ទំនងស្នេហា
គួរពន្យល់កូនពីរបៀបជ្រើសរើសដៃគូ ឲ្យស្គាល់ទំនាក់ទំនងល្អ ការស្រលាញ់សម្រាប់មនុស្សពីរនាក់ ចេះគោរពគ្នាឲ្យតម្លៃគ្នា និងចេះទុកពេលវេលាឲ្យគ្នាសម្រាប់គ្រួសារ ឬមិត្ដភ័ក្ដិ មិនមែនគ្រប់គ្រងកូនស្រី បិទសិទ្ធិគ្នាគ្រប់ពេលវេលាទេ។
បើដៃគូសងខាងមិនចេះគោរពគ្នា អាចនឹងឈានដល់ការប្រើហឹង្សាញឹកញាប់ ស្រលាញ់លើសកម្រិត និងឈានដល់ការបង្ខំឲ្យរួមភេទទៀតផង ដែលទាំងនេះ គឺជាសញ្ញានៃទំនាក់ទំនងស្នេហាមិនល្អ។
៣- លើកទឹកចិត្ដកូនៗ

ប៉ាម៉ាក់អាចព្យាយាមជួយកូនស្រី ដោយសាកសួរពីអារម្មណ៍នាងកំពុងមាន លើកទឹកចិត្ដដល់កូន ព្រោះកូនគួរទទួលបានការស្រលាញ់ដ៏កកក្តៅមួយ។ គ្មានមូលហេតុណា ត្រូវឲ្យកូនរងគ្រោះនោះទេ ប៉ុន្ដែករណី នាងមិនចង់និយាយពីរឿងនេះ ប៉ាម៉ាក់ក៏មិនគួរបង្ខំកូនដែរ គួររង់ចាំរហូតដល់នាងអាចធ្វើចិត្ដបាន។
៤- បង្រៀននាងឲ្យយល់ពីទំនាក់ទំនងមិនល្អ
ត្រូវប្រាកដថា កូនយល់ច្បាស់ពីផលវិបាកដោយសារទំនាក់ទំនងមិនល្អ ដែលអាចបណ្ដាលឲ្យនាងឆ្លងជំងឺកាមរោគ ថ្លោះធ្លោយមានផ្ទៃពោះដោយមិនដឹងខ្លួន ធ្លាក់ខ្លួនញៀនថ្នាំ និងរងគ្រោះទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ ត្រូវបង្រៀននាងឲ្យស្គាល់អ្វីជាសង្សារមិនល្អ ដែលអាចបំផ្លាញដល់សុភមង្គលនាងគ្រប់ពេល។
៥- ការពារសុវត្ថិភាពកូន

ដើម្បីសុវត្ថិភាព ប៉ាម៉ាក់គួរទៅជាមួយកូន ទាំងពេលជួបសង្សារលើកដំបូង ក៏ដូចជាពេលបែកគ្នាពីសង្សារគេ ឬក៏អាចសុំឲ្យមិត្ដភក្ដិកូនជួយធ្វើរឿងនេះជំនួសយើង ក្នុងកាលៈទេសៈដែលប៉ាម៉ាក់ មិនអាចទៅបាន ឬរវល់ខ្លាំង ហើយក៏អាចប្រាប់កូន ព្យាយាមធ្វើធម្មតាៗ កុំតឹងរឹង ឬតានតឹងខ្លាំង ពេលនិយាយជាមួយសង្សារ។
៦- សង្កេតមើលអត្តចរិតសង្សារកូន
ប៉ាម៉ាក់ គប្បីកុំប្រើពាក្យមិនល្អដាក់សង្សារកូន ព្រោះអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ពួកគេ ផ្ទុយទៅវិញគួរនិយាយពន្យល់កូនយើង និងមិត្តប្រុសគេ ពីអ្វីមិនល្អចំពោះទំនាក់ទំនងស្នេហាពួកគេទាំងពីរ។
៧- សុំឲ្យកូនចែកផ្លូវពីមិត្តប្រុសមិនល្អ

និយាយទៅពិបាកណាស់ បើសុខៗទៅប្រាប់កូនឲ្យបែកពីសង្សារភ្លាមៗនោះ។ យ៉ាងណា យើងអាចអាចប្រាប់កូនឲ្យដកឃ្លាបន្តិចពីសង្សារគេ និងចំណាយពេលធ្វើអ្វីផ្សេង ដូចជា ទៅក្រៅជាមួយមិត្ដភក្ដិស្រីៗ ឬចូលរួមក្រុមកីឡាផ្សេងៗ ព្រោះធ្វើបែបនេះអាចឲ្យកូនដឹងថា ខ្លួនគេនៅតែមានក្ដីសុខ ទោះបីគ្មានមិត្តប្រុសមិនល្អរបស់គេក៏ដោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វ័យជំទង់ សូមគិតរឿងទាំងនេះមុនពេលសម្រេចចិត្តរួមភេទ
ចុចអាន៖ ជួយក្មេងជំទង់លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តរងការប៉ះពាល់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី