សុខភាព
កំហឹងមិនដឹងមុខ ឬការគុំគួនយូរ អាចជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ
ទាំងការថប់បារម្ភនិងការធ្លាក់ទឹកចិត្តបានកើតមានជាទូទៅក្នុងកំឡុងពេលមានជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ច។ យោងតាមការសិក្សានៅសាកលវិទ្យាល័យ Monash ថ្មីៗនេះ ទៅលើជនជាតិអូស្រ្តាលីចំនួន ១.២៤០ នាក់ធ្វើការសន្ទនាចន្លោះពីថ្ងៃទី ៣ ខែមេសាដល់ថ្ងៃទី ៣ ខែឧសភា អ្នកស្រាវជ្រាវជាន់ខ្ពស់ លោកស្រី Caroline Gurvich បានអោយដឹងថា មានស្ត្រី ៣៩ ភាគរយនិងបុរស ២៩ ភាគរយដែលឆ្លងកាត់ការស្ទង់មតិបានរាយការណ៍អំពីរោគសញ្ញានៃជំងឺផ្លូវចិត្ត និងទម្លាប់ខឹងសម្បារយូរៗរបស់ពួកគេ។
ក្នុងករណីប្រសិនបើឃើញថាខ្លួនឯងឆាប់ខឹងជាងធម្មតាពិនិត្យមើលរោគសញ្ញានៃជំងឺផ្លូវចិត្តដែលជាទូទៅទាក់ទងនឹងកំហឹង គុំគួន នេះ៖
១ ទម្លាប់យកកំហឹងអាចបិទបាំងអារម្មណ៍ផ្សេងទៀត
សមនឹងទៅរកការធ្វើរោគវិនិច្ឆ័យរោគសញ្ញានៃការថប់បារម្ភឬការធ្លាក់ទឹកចិត្តប្រសិនសង្កេតឃើញថា កំហឹងអាចមកដល់ងាយៗហើយមានជាធម្មតា បង្កើតបានជាភាពតានតឹងឬអារម្មណ៍ទោមនស្សតូចចិត្ត។ល។
លោកស្រីCaroline Gurvich ពន្យល់ថា« សម្រាប់មនុស្សទូទៅកំហឹងច្រើនតែជាអារម្មណ៍លាក់លៀម ប៉ុន្តែស្នាក់នៅក្នងទ្រូងបានយូរពេក ទុកថានោះជាកំហឹងដែលបណ្តាលមកពីជំងឺខ្លួនឯង ជាជំងឺផ្លូវចិត្ត»
លោកស្រីបន្ថែមទៀតថា កំហឹងច្រើនតែជាអារម្មណ៍ដែលនៅបន្តទៅមុខទៀតប្រសិនយើងគ្រប់គ្រងវាមិនបានវានឹងគ្រប់គ្រងយើងបញ្ជាឱ្យធ្វើអ្វីដែលយើងមិនធ្លាប់គិតពីមុនមកថានឹងធ្វើ។ នេះយោងទៅលើការប្រៀបធៀបមួយដែលបង្កើតដោយវិទ្យាស្ថាន Gottman ។
ហេតុអ្វីពេលខ្លះកំហឹងជារបាំងសម្រាប់អារម្មណ៍ផ្សេងទៀត?
មួយផ្នែកដោយសារកំហឹងធ្វើឱ្យយើងមានអារម្មណ៍ថាមានឥទ្ធិពល។ វេជ្ជបណ្ឌិតរ៉ូស្មែលពន្យល់ថា“ ត្រង់ណេះពិតជាទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ ដែលមានការអាណិតអាសូរ ការតូចចិត្ត ការប្រណាំងប្រជែងក្នុងបេះដូងហើយមនុស្សមានវិបត្តិមានទម្លាប់រ៉ាំរ៉ៃបែបនេះ!»
ប្រសិនបើមនុស្សមានអារម្មណ៍ព្រួយបារម្ភនិងភ័យខ្លាចអំពីអ្វីដែលកំពុងកើតឡើងនៅលើពិភពលោក ក្នុងសង្គមជាតិខ្លួន ក្នុងគ្រួសារខ្លួន ក្នុងជីវិតខ្លួន ការផ្ទុះអារម្មណ៍ខ្លីៗអាចបង្ខំពួកគេបន្ថែមនូវវិធានការណ៍ការពារខ្លួនបន្ថែមទៀតហើយមិនមែនសុទ្ធតែល្អទេ។
លោកវេជ្ជបណ្ឌិតហ្គូរវិចនិយាយទៀតថា ស្ត្រី ២៧ ភាគរយនិងបុរស ១០ ភាគរយបានរាយការណ៍ពីកម្រិតស្ត្រេសពីមធ្យមឈានទៅធ្ងន់ធ្ងរដោយសារកំហឹងដែលលាក់លៀម និងកំហឹងគ្មានហេតុផល។
មិនថា កម្មវិធីកាលវិភាគសាលារៀនក្រោយកូវីត ការព្រួយបារម្ភអំពីសុវត្ថិភាពការងារ វិធីដោះស្រាយហិរញ្ញវត្ថុ ការធ្វើដំណើរស្ទះកកចរាចរណ៍ គម្លាតចម្ងាយសង្គមខុសពីមុន ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ មានបញ្ហា។ល។ ភាគច្រើនកំពុងជាដើមចម ហើយចរិតមនុស្ស នឹងនាំឱ្យបញ្ហានោះធំឬតូចអាស្រ័យចិត្តគំនិតគេ ។
អ្នកជំនាញណែនាំឱ្យបង្កើតទម្លាប់បើកចិត្ត គិតវិជ្ជាមានអានសៀវភៅវិជ្ជមាន និងធ្វើសមាធិ ដើម្បីជួយខ្លួនឯងអំពីរឿងទាំងនេះ។ ប្រសិនយល់ថា ធ្វើសកម្មភាពខាងលើមិនបានសម្រេច គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម



