KPT+
ចង់ស្អាត បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមនឹងជំងឺមហារីកខ្ពស់ណាស់
បកស្បែក ឬចាក់ថ្នាំស្បែកឲ្យស ជាវិធីមួយដើម្បីជួយឲ្យស្បែកភ្លឺថ្លាលឿន ប៉ុន្តែមានដឹងទេថា នៅក្នុងថ្នាំបកស្បែក ឬថ្នាំចាក់ឲ្យស្បែកសទាំងអស់នោះមានផ្ទុកសារធាតុគីមីអ្វីខ្លះ ហើយសុខភាពយើងនឹងប៉ះពាល់បែបណាបើយើងប្រើវាទៅ?

ការពេញនិយមបកស្បែកឲ្យស និងប្រើផលិតឲ្យស្បែកសខុសពីសម្បុរធម្មជាតិកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ ព្រោះតែចង់ស្អាត ដោយមិនគិតដល់បញ្ហាប៉ះពាល់ដល់សុខភាពនោះទេ។ នេះបើតាមការឲ្យពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសជំងឺទូទៅ។
លោកបន្តថា ការនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកសនោះអាចបណ្ដាលឲ្យកើតជំងឺសើស្បែក និងជំងឺមហារីកស្បែកផងដែរ។ ក្នុងករណីដែលយើងបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ហើយមិនបានថែទាំស្បែកឲ្យបានត្រឹមត្រូវទេនោះ ស្បែករបស់យើងងាយរងការរលាកពីពន្លឺព្រះអាទិត្យ ព្រោះស្បែកនោះខ្សោយជាងស្បែកធម្មតា។ ម៉្យាងវិញទៀត ពន្លឺព្រះអាទិត្យមានកាំរស្មី UV ដែលនាំឲ្យកើតជំងឺមហារីកស្បែកបាន។ លើសពីនេះ ការបកស្បែកមួយចំនួន មិនដឹងថា ធ្វើតាមបច្ចេកទេសមកពីណាឲ្យប្រាកដ ពោលគឺចេះតែធ្វើតាមការនឹកឃើញ និងត្រាប់តៗគ្នា។

វេជ្ជបណ្ឌិត ដដែលបន្តថា ចំពោះថ្នាំធ្វើឲ្យស្បែកសវិញ មានច្រើនប្រភេទ ហើយបច្ចុប្បន្ន មានឡេលាយ ថ្នាំបកស្បែក ឬចាក់ថ្នាំឲ្យស្បែកសក្នុងរយៈពេលខ្លីនោះដែលបានដាក់លក់នៅតាមទីផ្សារភាគច្រើន មានលាយសារធាតុមួយចំនួនគេមិនបានប្រាប់យើងឲ្យដឹង ដែលក្នុងនោះអាចមានលាយសារធាតុដូចជា បារត អាស៊ីដខ្សោយ ថ្នាំប្រឆាំងការរលាក និងសារធាតុគីមីកាត់មួយចំនួនទៀតដែលនាំឲ្យកើតជំងឺសើស្បែក និងមហារីកស្បែក ព្រោះថាសារធាតុទាំងនោះ បណ្ដាលឲ្យស្បែកបាត់បង់ភាពការពារ។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានបន្ថែមថា រាល់អ្នកដែលនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស អាចប្រឈមជាមួយនឹងជំងឺសើស្បែក ជាពិសេសគឺជំងឺមហារីកស្បែក ច្រើនជាងមនុស្សដែលអត់បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គ្រោះថ្នាក់ធ្ងន់ធ្ងរ! វីតាមីនចាក់ក្នុងសរសៃឈាមឲ្យស្បែកស អាចបណ្ដាលឲ្យបាត់បង់ជីវិត បើសង្គ្រោះមិនទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


