KPT+
Davika Hoorne មានលុយ ៥.៥ លានដុល្លារនៅក្នុងវ័យ ២៨ ឆ្នាំ
យោងតាម IMDb និង Forbes បង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់តារាសម្តែងទូរទស្សន៍ Davika Hoorne បានឡើងដល់ ៥.៥ លានដុល្លារនៅក្នុងវ័យ ២៨ ឆ្នាំ។
តារាថៃដ៏ស្រស់ប្រិមប្រិយ រូបនេះ អាចរកប្រាក់បានតាមរយៈការសម្តែងកុនធំនិងរឿងភាគទូរទស្សន៍ក្នុងប្រទេសកំណើតខ្លួនតែប៉ុណ្ណោះ។ IMDb បានធ្វើការប៉ាន់ស្មាននេះ តាមរយៈតម្លៃនៃទូរទស្សន៍ដែលកុងត្រាជាមួយនាងព្រមទំាងប្រភពចំណូលពីការធ្វើជាអ្នកផ្សាយម៉ាកយីហោក្នុងប្រទេសថៃ។

ទោះយ៉ាងណា IMDb ទទួលស្គាល់ថា តួលេខខាងលើមិនទាន់ត្រូវ ១០០% ដោយសារគេពុំមានព័ត៌មានគ្រប់គ្រាន់អំពីប្រភេទរថយន្ដដែលនាងមាន និងទំហំប្រាក់ខែ ក៏ដូចជាតម្លៃខ្លួននាពេលថ្មៗនេះនៅឡើយ។
ដាវីកា ហ័រណេ ដែលគេហៅតាមថៃថា ម៉ៃដាវីកា កើតថ្ងៃទី ១៦ ខែឧសភាឆ្នាំ ១៩៩២ ជាតារាសម្តែងនិងជាតារាម៉ូឌែលថៃ កូនកាន់ប៊ែលហ្សីក ។ តារារូបនេះ ទើបបានទទួលកិត្តិនាមពីខ្សែភាពយន្តរបស់នាងនាឆ្នាំ ២០១០ ក្នុងឱកាសដំបូងសម្តែងជាតួឯកស្រីនាងណាត ក្នុងខ្សែភាពយន្ត Pee Mark ជាមួយតួប្រុស Mario Maurer ដែលរកចំណូលបានខ្ពស់ជាងគេប្រៀបជាមួយរឿងដទៃក្នុងប្រទេសថៃនាឆ្នាំនោះ។
រហូតមកដល់ពេលនេះនាងត្រូវបានគេដាក់នាមក្រៅថាជា “ម្ចាស់ក្សត្រីនៃអ្នកធ្វើបទបង្ហាញ” សម្រាប់ប្រទេសថៃព្រោះជាតារាសម្តែងដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងGoogle ក៏ជាអ្នកដែលទទួលបានការចូលចិត្ត ការគោរពស្រលាញ់ជាងគេ ក្នុងចំណោមក្រុមតុបតែងមុខឬអ្នករចនាម៉ូដល្បីៗនៃឧស្សាហកម្មទស្សនាវដ្តីនិងសិល្បៈថៃ។
ឆ្ពោះទៅទីផ្សារអន្តរជាតិ នាងគឺជាអ្នកនាំពាក្យរបស់យីហោល្បីឈ្មោះ L’Oréal។ ដាវិកាក៏មានឱកាសបានទៅចូលរួមក្នុងកម្មវិធីញូវយ៉ក Fashion week តាំងតែពីឆ្នាំ ២០១៧ មកម៉្លេះ។ ហើយរហូតមកនាងមានវត្តមានគ្រប់ឆ្នាំមិនថានៅមហោស្រពកុន ឬកម្មវិធីអ្វីផ្សេងៗ។
យោងតាម Vogue បានឲ្យដឹងថា Davika Hoorne គឺជាអ្នកបង្ហាញម៉ូដថ្មី និងគួរឱ្យទាក់ទាញបំផុតរបស់ Milan Fashion Week នៅប្រទេសអ៊ីតាលី។

មុនពេលល្បីដល់កំពូល ដាវីកាចាប់ផ្តើមជាតារាម៉ូឌែលក្នុងវិស័យឧស្សាហកម្មម៉ូដ តំាងពីអាយុបាន ១៤ ឆ្នាំដោយការចូលថតផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ។
ក្រោយមកនាងទទួលបានការចាប់អារម្មណ៍ និងបានជំនួយពីអតីតអ្នកគ្រប់គ្រងនាង ធ្វើឱ្យដាវិកាបានទទួលកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ក្នុងឆ្នាំ ២០១៦ ជាឱកាសសម្តែងតួឯកស្រីដំបូងបង្អស់ក្នុងជីវិត។
Davika Hoorne ធ្លាប់បានទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Awards កាលពីឆ្នាំ ២០១៦ ដែលប្រារព្ធធ្វើនៅប្រទេសកូរ៉។ បច្ចុប្បន្ននាងក៏ជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នៃអង្គការយូនីសេហ្វ និង WildAid ថៃផង៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ សេដ្ឋីនីចម្លែក ចូលចិត្តសាក់រូបមួយតំណាងឱ្យមិត្តប្រុសម្នាក់ៗលើរាងកាយ
ចុចអាន៖ ៩ ចំណុចដែលអ្នកគាំទ្រគួរដឹងពី Baifern Pimchanok

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?