Connect with us

KPT+

រឿងរ៉ាវ​ដ៏​អស្ចារ្យ​ពី​បេក្ខនារី​ អនុ​ប្រធានាធិបតី​ខាង​ប្រជាធិបតេយ្យ​ នៅ​សហរដ្ឋអាមេរិក

បានផុស

នៅ

លោកស្រី Kamala Harris ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​ប្រជាធិបតេយ្យ​សម្រាប់​ឆ្នាំ ២០២០ ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ពេល​ដែល Harris បាន​ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​តែងតាំង​​​ផ្ទាល់ខ្លួន​របស់​គាត់​នៅ​ឆ្នាំ ២០១៩ គាត់​ទទួល​ការ​ចាប់​អារម្មណ៍​ទូទាំង​ប្រទេស​រួច​ទៅ​ហើយ​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទូទាំង​ពិភពលោក។

នេះ​គឺ​ជា​រឿង​មួយ​ចំនួន ​ដែល​គួរ​តែ​ដឹង​ពី​លោកស្រី Harris ៖

១. កើត​នៅ Oakland

Harris កើត​នៅ Oakland រដ្ឋ​កាលីហ្វ័រញ៉ា ម្ដាយ​របស់​គាត់​ជា​ជីវ​វិទូ​ចំណែក​ ឪពុក​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Stanford ។

មជ្ឈដ្ឋាន​សេរី​នៃ​កន្លែង​ដែល​គាត់​ធំឡើង​ មាន​ឥទ្ធិពល​គួរ​ឲ្យ​កត់សម្គាល់​លើ​បំណង​ប្រាថ្នា​ក្នុង​ការ​តស៊ូ​មតិ​សម្រាប់​អ្នកដទៃ​ និង​ជា​សំឡេង​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌។

២. ការ​ណែនាំ​ពី​ឪពុកម្ដាយ

ម្ដាយ​ឈ្មោះ Shyamala Gopalan គឺ​ជា​ជនអន្តោប្រវេសន៍​មក​ពី​ឥណ្ឌា ​រី​ឯ​ឪពុក​គឺ​លោក Donald Harris គឺ​ជា​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស Jamaica ។ ពួកគេ​ទាំងពីរ​បាន​ជួប​គ្នា​នៅ​ឯ U.C. Berkeley និង​បាន​ឆ្លុះ​បញ្ចាំង​ខ្លួនឯង​នៅ​ក្នុង​ចលនា​សិទ្ធិ​ស៊ីវិល។

Harris បាន​និយាយ​ថា​ រឿងរ៉ាវ​របស់​ឪពុកម្ដាយ​គាត់​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​គាត់។

៣. អត្ថន័យ​នៃ​ឈ្មោះ​របស់​លោកស្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តសញ្ញាណ​របស់ Harris បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វ័យ​កុមារ​ភាព។ ឈ្មោះ​របស់​គាត់​បាន​មក​ពី​ពាក្យ​សំស្ក្រឹត​ដែល​មាន​ន័យ​ថា “ ឈូក” ។ គាត់​ក៏​បាន​ចូលរួម​ក្នុង​ព្រះវិហារ​ Black Baptist និង​ព្រះវិហារ​ហិណ្ឌូ​កាល​នៅក្មេង។

៤. គ្រួសារ​នៅ​ឥណ្ឌា

Harris បាន​មក​លេង​ក្រុម​គ្រួសារ​​នៅ​ឥណ្ឌា​ជា​ញឹកញាប់។ គាត់​និយាយ​ថា ​គ្រួសារ​ម្ដាយ​របស់​គាត់​បាន​លើកទឹកចិត្ត​គាត់​ឲ្យ​តស៊ូ​ ដើម្បី​សិទ្ធិ​របស់​ស្ត្រី​ឆ្ពោះ​ទៅ​រក​សមភាព។

៥. វិទ្យាល័យ​នៅ​កាណាដា

ក្នុង​វ័យ​ជំទង់ ​លោកស្រី​បាន​ចូលរៀន​នៅ​វិទ្យាល័យ​នៅ Montreal ប្រទេស​កាណាដា។ បន្ទាប់​ពី​ការ​លែងលះ​របស់​ឪពុកម្ដាយ​ គាត់​បាន​ផ្លាស់​ទៅ​នៅ Montreal ជាមួយ​ម្ដាយ។

Harris បាន​ចូលរៀន​នៅ Westmount High និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ១៩៨១ បន្ទាប់មក​គាត់​បាន​ត្រឡប់​ទៅ​​សហរដ្ឋ​អាមេរិក​វិញ។

៦. សាកលវិទ្យាល័យ Howard

Harris បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ Howard ក្នុង​ទីក្រុង Washington D.C ។ សាកលវិទ្យាល័យ​ប្រវត្តិសាស្ត្រ​ខ្មៅ​ បាន​ផ្ដល់​នូវ​ចំណង់ចំណូលចិត្ត​ដល់​គាត់ ​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច។

គាត់​បាន​និយាយ​ថា​ បទពិសោធន៍​នៅ​សាកលវិទ្យាល័យ Howard គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់​គាត់។​

Harris បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ច្បាប់ Hastings នៅ​កាលីហ្វ័រញ៉ា ​ដែល​មាន​ទីតាំង នៅ Francisco ។ ទីបំផុត​គាត់​​បាន​ធ្វើការ​នៅ​ការិយាល័យ​មេធាវី​ ស្រុក Alameda និង Francisco។ គាត់​បាន​ក្លាយ​ជា​មេធាវី​ស្រុក​នៃ ​San Francisco County អស់​រយៈពេល​ជាង​ប្រាំ​មួយ​ឆ្នាំ។

៧. បង្កើត​ប្រវត្តិសាស្ត្រ

នៅ​ឆ្នាំ ២០១៧ លោកស្រី​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ លោកស្រី​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ក្លាយ​ជា​ស្ត្រី​អាមេរិក អាហ្វ្រិក​ទី ២ និង​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក អាស៊ី​ខាងត្បូង​ ដំបូង​ដែល​បាន​ស្បថ​ចូល​កាន់​តំណែង។

៨. ចំណូលចិត្ត​និង​សៀវភៅ

លោកស្រី​ចូលចិត្ត​ចម្អិន​អាហារ​ និង​ប្រើ​រូបមន្ត​ពី​កាសែត​ញូវយ៉ក​ថែមស៍។ អាហារ​ដែល​ចូលចិត្ត​ជាងគេ​គឺ​ម្ហូប​ទួរគី​អាំង​នៅផ្ទះ។

លោកស្រី​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​រឿង​ប្រឌិត​ពីរ​ក្បាល​ ដែល​ជា​ជំហរ​របស់​គាត់​ក្នុង​ការ​ធ្វើឲ្យ សហរដ្ឋ​អាមេរិក​មាន​សុវត្ថិភាព​ និង​មួយ​ទៀត​អំពី​ដំណើរ​ជីវិត​របស់​គាត់​នៅ​ក្នុង​ឆាក​នយោបាយ។ គាត់​ក៏​បាន​សរសេរ​សៀវភៅ​របស់​កុមារ​ផង​ដែរ។

៩. ធ្វើការ​នៅ​ Francisco

ប្រសិន​បើ​លោកស្រី ​Harris ត្រូវ​បាន​តែងតាំង​បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០ លោកស្រី​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​នាម​ជា​ស្ត្រី​ដំបូង ​អាហ្វ្រិក​ អាមេរិក​ និង​ អាស៊ី អាមេរិក ដែល​បាន​ក្លាយ​ជា​អនុ​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖jetsettimes

ចុចអាន៖ស្គាល់ឬនៅ កំពូលមហាសេដ្ឋីស្រី្តអាមេរិកទាំង៥រូប?

ចុចអាន៖គួរ​ឲ្យ​ស្ញប់ស្ញែង! បង្ហាញ​មុខ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​របស់​ហ្វាំងឡង់ ដែល​សុទ្ធ​ជា​ស្ត្រី​វ័យ​ក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម