KPT+
និមិត្តសញ្ញាទាំង ៣ ក្នុងភាពយន្ត “Squid Game” មានអត្ថន័យបែបនេះ
បន្ទាប់ពីចាក់ផ្សាយ រឿង Squid Game បានក្លាយជាខ្សែភាពយន្តពេញនិយមយ៉ាងឆាប់រហ័សក្នុងចំណោមទស្សនិកជននៅជុំវិញពិភពលោក។ រឿងនេះដណ្ដើមទស្សនិកជនច្រើនជាងគេត្រឹមពេលដ៏ខ្លី ហើយវាក៏ជារឿងកូរ៉េដំបូងបំផុតដែលទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើ Netflix ផងដែរ។

Squid Game ឬ ហ្គេមមឹក និយាយពីការប្រកួតប្រជែងដ៏គ្រោះថ្នាក់ដែលយកជីវិតមនុស្ស ៤៥៦ នាក់ទៅភ្នាល់ដណ្ដើមប្រាក់រង្វាន់មហាសាលចំនួន ៤៥.៦ ពាន់លានវ៉ុន (ប្រហែល ៣៨.៧ លានដុល្លារ) ។
នរណាដែលទទួលបានកាតដែលមាននិមិត្តសញ្ញារាង រង្វង់មូល ត្រីកោណ និងការ៉េ នឹងក្លាយជាបេក្ខជនចូលរួមប្រកួតដោយបង់ថ្លៃជីវិត ប្រសិនបើចាញ់ហ្គេម។

តើទស្សនិកជនឆ្ងល់អត់ថា និមិត្តសញ្ញាធំៗទាំង ៣ នោះ មានអត្ថន័យបែបណាដែរទេ?
ចំពោះនិមិត្តសញ្ញានៅលើកាត ដែលមានរាងជារង្វង់មូល តំណាងឱ្យអក្សរ O រីឯរូបត្រីកោណវិញតំណាងឱ្យអក្សរ J និងចុងក្រោយរូបការ៉េតំណាងឱ្យអក្សរ M។
ក្រោយពេលដែលគេផ្គុំអក្សរទាំង ៣នេះ ចូលគ្នា យើងនឹងបានពាក្យ OJM ដែលអានជាភាសាកូរ៉េថា Ojingeo Geim (오징어게임) ហើយវាមានន័យថា ហ្គេមមឹក ឬភាសាអង់គ្លេស Squid Game នេះឯង។

ត្រឡប់មកវិញ សាច់រឿង Squid Game ត្រូវបានបំផុសគំនិតមកពីល្បែងលកម្សាន្តកុមារដ៏ពេញនិយមរបស់កូរ៉េតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ដែលគេស្គាល់ថា ល្បែងមឹក ឬលោតមឹក។ Squid Game ត្រូវបានតំណាងឱ្យហ្គេមមឹក ប៉ុន្តែឈ្មោះនេះមិនមានពិតឡើយនៅកូរ៉េខាងត្បូងឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ KBIZoom
ចុចអាន៖ មេរៀនជីវិតដ៏សំខាន់ពីផលិតករភាពយន្ត “Squid Game” គ្រប់គ្នាគួររៀនសូត្រ
ចុចអាន៖ ហាមមិនឱ្យក្មេងក្រោម ១៥ឆ្នាំ មើលរឿង “Squid Game” ដោយសារមូលហេតុ ៣នេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


