KPT+
រៀនអបអរសាទរចំពោះខ្លួនឯង សូម្បីតែជាមួយនឹងជោគជ័យបន្តិចបន្តួច
ជីវិតមនុស្សតែងតែ ឡើងចុះ ដូច្នេះហើយការដេករង់ចាំជ័យជម្នះធំជារឿងល្ងង់ខ្លៅមួយ ព្រោះថា តាមផ្លូវយើងបានមើលរំលងជ័យជម្នះតូចៗជាច្រើន។
រៀនចំណាយពេលអបអរការឈ្នះតូចៗក្នុងជីវិតនាំមកនូវសុភមង្គលនិងសុទិដ្ឋិនិយម តាមរយៈការបង្អង់បន្តិចមកពិនិត្យមើលអ្វីៗ ក្នុងបញ្ជីការងារប្រចាំខែ ប្រចាំឆ្នាំ ដែលយើងធ្វើបាន ដូចជា៖
១ សំអាត
សំអាតចោលអ៊ីម៉េលចាស់ៗ តុ កៅអី ទូសៀវភៅបន្ទប់គេង បន្ទប់ធ្វើការ សំអាតឯកសារ សម្រេចថាអូខេឬមិនអូខេលើការស្នើសុំនានា ការងារដែលទុកចោលពន្យា ត្រូវបានធ្វើសំអាត នោះហើយ ជោគជ័យ!
២ ធ្វើឲ្យបច្ចុប្បន្នភាពគ្មានមន្ទិល

គ្មាននរណាម្នាក់ក្លាយជាសហគ្រិនពេញលេញទេប្រសិនគេនៅមានភាពរារែក ឬមានមន្ទិល ឬជាប់បំណុលនៃការសម្រេចចិត្តជាច្រើនប្រតោងជាប់ក ព្យួរជាប់ខួរក្បាល និងទាញពន្យឺតដំណើរឆ្ពោះទៅមុខរបស់ជីវិត។ សម្រេចចិត្តឲ្យហើយ សកម្មភាពណាខ្លះត្រូវបិទចោល ណាខ្លះត្រូវចាប់ផ្ដើម ។ ក្រុមហ៊ុនណាខ្លះត្រូវបិទទ្វារ ណាខ្លះចាប់ផ្ដើមថ្មី នេះជាជោគជ័យ ប្រសិនគ្រាន់តែសម្រេចចិត្ត បានដាច់ស្រេច។
៣ ធ្វើឲ្យថ្ងៃនីមួយៗមានតែការពេញចិត្ត
ត្រូវកំណត់គោលដៅដែលត្រូវសំអាតឲ្យចប់ថ្ងៃនេះ ហើយមានអារម្មណ៍ថានឹងពេញចិត្តចំពោះការដែលយើងអាចធ្វើបាន ។ ការរស់នៅប្រចាំថ្ងៃដែលមានតែការពេញចិត្ត នាំ មកនូវជីវិត ដ៏ល្អមួយ។
៤ ដើរលេងឬ ធ្វើការងារថ្មី មានតម្លៃកម្សាន្តស្មើគ្នា

តាមពិតទៅ កាលដែលគិតថា ការងារហត់នឿយ គឺមកតែពីរការងារនោះមិនរលូន។ មនុស្សដែលសកម្មក្នុងជីវិតដើរលេងមិនសប្បាយដូចការងារទេ។ ប្រសិនអ្នកស្ត្រេសអ្នកអាចដកឃ្លាតែជីវិតអ្នកមិនមែនសម្រាប់ដើរលេងគ្មានលទ្ធផលឡើយ។ បង្កើតបេសកកម្មថ្មី ថ្ងៃនីមួយៗនឹងកាន់តែមានតម្លៃទ្វេ។ ជោគជ័យទាំងនោះហើយ តិចតួចយ៉ាងណាក្តីវាបង្ហាញថា អ្នកកំពុងរស់នៅយ៉ាងមានតម្លៃ។
៥ យល់សិនថា ហេតុអ្វីបានជាការឈ្នះតូចៗក្នុងជីវិតគឺជារឿងដ៏សំខាន់

អ្នកចិត្តសាស្រ្តនិងអ្នកជំនាញគ្រប់គ្រងយល់ស្របថា ការបំបែកគោលដៅធំ ៗ មកជាព្រឹត្តិការណ៍តូចៗ កាត់បន្ថយការភ័យខ្លាច បំភ្លឺទិសដៅល្អិតល្អន់ និងបង្កើនលទ្ធភាពនៃជោគជ័យជំហានៗ។
ការសិក្សាក៏បង្ហាញផងដែរថាការឈ្នះតូចៗ ផ្ដល់នូវភាពរីករាយយូរអង្វែងក្នុងជីវិតមនុស្ស ជាជាង ការតឹងតែងយូរយារ។
៦ ចែករំលែកផែនការយុទ្ធសាស្ត្រ
កុំរំពឹងថាមិត្តរួមក្រុមនឹងជំរុញក្រុមហ៊ុនឲ្យទទួលបានជោគជ័យប្រសិនបើពួកគេមិនដឹងថាយើងកំពុងចង់ទៅណា។ បង្ហាញពីផែនការមេ ឲ្យពួកគេជាម្ចាស់ ដូច្នេះពួកគេដឹងពីអ្វីដែលកំពុងធ្វើឆ្ពោះទៅរកនិងអាចស្គាល់ចំណុចសំខាន់ៗនៅតាមផ្លូវ។ អបអរសាទរជោគជ័យតូចៗរបស់កូនក្រុម ព្រោះនោះនាំទៅរកជោគជ័យធំជាមួយគ្នា៕
អត្ថបទ៖ ចម្រើនតារា
ចុចអាន៖មកដឹងប្រវត្តិតារាសម្ដែងក្បាច់គុនឆ្នើម លី ស៊ាឡុង ( Bruce Lee)
ចុចអាន៖មហាសេដ្ឋី១០ នាក់រួមគ្នាបង្កើតមូលនិធិលើកកម្ពស់សុខុមាលភាពឆ្នាំ២០២០ មានអ្នកណាខ្លះ?
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


