KPT+
គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាល តាមវិធីងាយៗប៉ុន្មាននេះ
ចំពោះគ្នាយើងមួយចំនួន ពេលយប់ដែលចង់គេងសម្រាកឲ្យបានស្រួលខ្លួន បែរក្លាយជាពេលខួរក្បាលចាប់ផ្ដើមគិតវែងឆ្ងាយដល់ណាដល់ណី ទប់មិនចង់ជាប់។ ការគិតច្រើនបែបនេះ បណ្ដាលឲ្យយើងមានបញ្ហាគេងមិនលក់ ឈឺក្បាល និងមានអារម្មណ៍ថា ល្ហិតល្ហៃក្នុងខ្លួនថែមទៀត។

ហេតុអ្វីបានយើងគិតច្រើននៅពេលយប់?
ការគិតច្រើននៅពេលយប់ ភាគច្រើនបណ្ដាលមកពីដំណើរការខួរក្បាលរម្លឹកដល់ហេតុការណ៍ដែលបានកើតឡើងនៅពេលថ្ងៃ ឬរម្លឹកដល់ហេតុការណ៍ណាមួយកើតឡើងក្នុងជីវិតដែលយើងមិនអាចបំភ្លេចបាន។ ម៉្យាងវិញទៀត នៅពេលថ្ងៃ យើងមមាញឹកនឹងការងារ ហេតុនេះហើយ ខួរក្បាលមិនសូវមានពេលទំនេរគិតដល់ហេតុការណ៍អស់នោះ។ ការគេងមិនលក់ ដោយសារគិតច្រើន ក៏អាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តយើងដែរដូចជា ជំងឺ ថប់បារម្ភជាដើម។
តិចនិកសាមញ្ញបញ្ឈប់ការគិតច្រើន ងាយគេងពេលយប់
១. ឈប់ប្រើទូរស័ព្ទ ឬកុំព្យូទ័រ
ការប្រើទូរស័ព្ទ ឬកុំព្យូទ័រមុនពេលចូលគេង អាចបង្កើនកម្រិតថប់បារម្ភ និងស្ត្រេស ពិសេសពេលដែលយើងបានអាន មើលរឿង ឬព័ត៌មានរន្ធត់ធ្វើឲ្យយើងបារម្ភ ខ្លាចលើសដើម។ លើសពីនេះ ពន្លឺរបស់គ្រឿងអេឡិចត្រូនិកទាំងនេះ ប៉ះពាល់ទៅដល់ផលិតកម្ម melatonin នៅក្នុងរាងកាយ បណ្ដាលឲ្យយើងពិបាកគេងលក់។

២. បន្លប់ខ្លួនឯង
បន្ទាប់ពីទុកគ្រឿងអេឡិចត្រូនិកអស់នោះចោលហើយ យើងអាចធ្វើសកម្មភាពអ្វីផ្សេងទៀត ដើម្បីបន្លប់ខ្លួនឯងឲ្យឆាប់ងងុយគេង។ យើងអាចបែរទៅអានសៀវភៅប្រលោមលោក សៀវភៅត្លុក ឬអង្គុយសរសេរកំណត់ពីអ្វីដែលបានកើតឡើងពេលថ្ងៃក៏បាន។ ការធ្វើសកម្មភាពបែបនេះអាចជួយបន្លប់ខួរក្បាលយើងមិនឲ្យគិតច្រើន ជួយឲ្យយើងគេងបានលក់ស្រួល។
៣. ដុតប្រេងក្រអូប
ការដុតប្រេងក្រអូបនៅក្នុងបន្ទប់ ជួយសម្រួលអារម្មណ៍របស់យើងបាន និងបង្កើតបរិយាកាសស្ងប់ស្ងាត់ធូរស្រាល ពិសេសប្រេងក្រអូបក្លិនផ្កា Lavender។ ប៉ុន្តែ ត្រូវប្រយ័ត្ននៅពេលប្រើប្រេងក្រអូប ព្រោះវាអាចបង្កឲ្យអាលែកហ្ស៊ីបាន។

៤. ដកដង្ហើមវែងៗ
ការដកដង្ហើមវែងៗ ដើរតួជាតិចនិកបន្លប់អារម្មណ៍ដ៏មានប្រសិទ្ធភាព ពិសេសពេលដកដង្ហើមបណ្ដើរ រាប់លេខបណ្ដើរ។ ឧ. ពេលចាប់ផ្ដើមដកដង្ហើមចូលរាប់ពី ១-៣ យឺតៗ រួចដកដង្ហើមចេញរាប់ពី ១-៥ យឺត។ ព្យាយាមផ្ដោតអារម្មណ៍ទៅលើ ការដកដង្ហើមនោះ កុំឲ្យបែកអារម្មណ៍៕
ចុចអាន៖របៀបផ្ដោតអារម្មណ៍ឲ្យបានល្អ ដោយប្រើបច្ចេកទេសទាំង ៤
ចុចអាន៖
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


