Connect with us

KPT+

អាថ៌កំបាំង ៦ យ៉ាង បង្កើនថាមពលចិត្ត ឲ្យមានកម្លាំងខ្លាំងក្លា ក្នុងកិច្ចការងារ

បានផុស

នៅ

ជារឿងធម្មតាទេ ដែលមនុស្សគ្រប់គ្នាមានភាពតានតឹង នៅ កន្លែងការងារ ហើយ​មិនមាន​អារម្មណ៍ចង់ធ្វើអ្វីទាំងអស់។

បន្ថែមពីលើភាពតានតឹងពីការងារ មានបញ្ហាជាច្រើនក្នុងជីវិត នៅ​ ជុំវិញដូចជា ការតែអស់កម្លាំង ឈឺខ្លួនប្រាណ ជាដើម។

បើមានអារម្មណ៍បែបនេះ ចូរប្រញាប់អនុវត្តអាថ៌កំបាំង ខាងក្រោម។

១ ផ្លាស់ប្តូរ​បរិយាកាស​ការងារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូរ​ធ្វើការក្នុងបរិយាកាសថ្មី ទើប​អាចជួយ​ឲ្យ​យើង​មានពន្លឺបន្ថែមទៀត​ ដើម្បី​ធ្វើការ។ នេះអាចចាប់ផ្តើម​ជាមួយនឹងការរៀបចំតុថ្មី ឬប្តូរទៅធ្វើការនៅកន្លែងផ្សេង ព្យាយាម​ធ្វើការ​នៅ​ ជ្រុង​ស្ងាត់។ ដើម្បី​ស្វែងរក​សន្តិភាព​សម្រាប់​ខ្លួន​ នឹង​មាន​ឱកាស​គិត​អំពី​បញ្ហា​ផ្សេងៗ​ផង​ដែរ។

២ បង្ហាញ​ពី​អារម្មណ៍ហត់នឿយ

ការបង្ហាញអារម្មណ៍​ទៅ កាន់​ខ្លួនឯង ឬនរណាម្នាក់ ដូចជួយឲ្យខ្លួនឯងបាន​ធូរស្រាលខ្លះៗ​ ជាជាងទុកនៅ ក្នុងចិត្ត។ វា​គឺ​ជា​ដំណោះស្រាយ​មួយ​ផ្សេង​ទៀត ដែលអាចជួយ​សម្រាលភាព​នឿយ​ហត់​របស់​យើង និង​អាចស្តារថាមពលដែលភ្ជាប់មកជាមួយមកវិញផងដែរ។

៣ ធ្វើអ្វី​ដែល​អ្នក​ចូលចិត្ត

ខណៈពេលអ្នកមានពេលទំនេរ ចូរ​រក​ពេល​ធ្វើ​រឿង​ដែល​អ្នកចូលចិត្ត ឬ​ដើរ​លេង ទាំង​ការ​ធ្វើ​សកម្មភាព ឬ​ចំណូល​ចិត្ត​ដែល​អ្នក​ចូល​ចិត្ត​ដូច​ជា មើល​កុន ដើរ​ទិញ​ឥវ៉ាន់ ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ ទៅ​ខេត្ត​ផ្សេង និង​ច្រើន​ទៀត​នឹង​ជួយ​​ឲ្យ​​អ្នក​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន។ ព្រោះ​ចាត់​ទុក​ថា​ជា​ការ​សម្រាក ហើយ​នឹង​នាំ​មក​វិញ​នូវ​កម្លាំង​តស៊ូ​ក្នុង​ជីវិត។

៤ នៅ​ ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់

ការ​នៅ​ ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ​គឺ​ដូច​ជា​ការ​បញ្ចូល​ថាមពល​ដល់​ខ្លួន​យើង​។ ប៉ុន្តែ​យើង​ក៏​គួរ​តែ​បញ្ចេញ​ភាព​តានតឹង និង​ទទួល​បាន​ថាមពល​វិជ្ជមាន ​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង។

៥ លំហាត់ប្រាណ

លំ​ហាត់ប្រាណ​អាច​ជួយ​សម្រាល​ភាព ​តានតឹង​បាន​ផង​ដែរ ហើយ​បន្ថែម​ពីលើ​ការ​ធ្វើ​លំ​ហាត់ប្រាណរាងកាយ​ វាក៏ជួយគ្រប់គ្រងចិត្តផងដែរ។ នៅ ពេលដែលយើងហាត់ប្រាណ រាងកាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន endorphins ឬ​សារ​នៃ​សុភមង្គល​នឹង​ចេញ​មក នេះនឹងជួយ​ឲ្យ​រាងកាយ​របស់​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ប្រុងប្រយ័ត្ន និង​ជួយ​ឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់។ ជាពិសេស​គឺ​ជួយ​គេង​លក់ស្រួល​ផងដែរ។

៦ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់

ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់​ ​នឹង​ធ្វើ​ឲ្យ​ខួរក្បាលមិន​ច្បាស់ គិត​យឺត មិន​មាន​កម្លាំង និង​ងាយ​ឆាប់​ខឹង។ ដូច្នេះហើយ យើងគួរតែរកពេលវេលា​សម្រាប់​ខួរក្បាល​របស់យើង​ សម្រាក។ ឈប់គិតពីការងារ ម៉ោងគេងគឺគេង ហើយ​គេង​ឲ្យ​លក់ស្រួល នឹង​ត្រូវ​បាន​បញ្ចូល​ថាមពល ​ដើម្បីមាន​កម្លាំង​​ប្រយុទ្ធ​ប្រឆាំង ​នឹង​បញ្ហា​នៅ​ ថ្ងៃ​បន្ទាប់៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំនាញបច្ចេកទេសទាំង ៨ ជាតម្រូវការដ៏ធំនាពេលអនាគត មិនអាចខ្វះបាន

ចុចអាន៖សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម