Connect with us

KPT+

ចង់បានជើងទន់រលោង សាកតិចនិកងាយៗទាំង ៤ នេះ

បានផុស

នៅ

ស្រី​ៗ​យើង​តែង​តែ​ប្រាថ្នា​ចង់​បាន​ស្បែក​ទន់​រលោង​ គួរ​​ឲ្យ​​ទាក់ទាញ​។ ពិត​ណាស់​ ជើង​ក៏​ជា​ផ្នែក​សំខាន់​ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ដូច​គ្នា​ ហើយ ​ដើម្បី​ឲ្យ​ជើង​របស់​យើង​ទន់​ល្មើយ​ និង​​មាន​ស្បែក​ភ្លឺ​ថ្លា ​គ្នា​យើង​គប្បី​អនុវត្ត​តិចនិក​ទាំង​នេះ​។

១. ទម្លាប់​សម្អាត​ជើង​

ការ​ថែទាំ​ជើង​ឲ្យ​ស្អាត​ និង​មាន​សុខភាព​ល្អ​មាន​សារសំខាន់​ណាស់​។ ដូច​នេះ​ យើង​គប្បី​សម្អាត​ជើង​ឲ្យ​បាន​សព្វ​ល្អ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ និង​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់​​​ មុន​ពេល​ចូល​គេង​ជា​រៀង​រាល់​យប់​ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ និង​ជំងឺ​ផ្សេង​ៗ។ បន្ទាប់​មក​ ជូត​ជើង​ឲ្យ​ស្ងួត​ជាមួយ​នឹង​កន្សែង​ទន់​ ហើយ​ជូត​កោសិកា​ស្បែក​ដែល​ងាប់​​ថ្នម​ៗ​ ជាមួយ​នឹង​កំណាត់​ក្រាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ប្រើ​ម្សៅ​Baking Soda

​​ម្សៅ​Baking Soda ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ចាស់​ៗ​ដ៏​ល្អ​បំផុត​មួយ​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ​។ ចូរ​លាយ​ម្សៅ​Baking Soda ​ក្នុង​បរិមាណ​តិចតួច​ ជាមួយ​នឹង​ទឹក​ និង​លាប​លើ​ជើង​។ បន្ទាប់​មក​ ត្រដុស​ជើង​​ ដើម្បី​កម្ចាត់​ស្បែក​ងាប់​ចេញ ដោយ​លាង​សម្អាត​ឲ្យ​បាន​ស្អាត រួច​ជូត​ឲ្យ​ស្ងួត​។ គ្នា​យើង​អាច​អនុវត្ត​តិចនិក​នេះ​ចំនួន​ ៣​ទៅ​៤​ដង​ក្នុង​មួយ​សប្ដាហ៍​ មុន​ពេល​ចូល​គេង​។ បើ​គ្មាន​ម្សៅ​Baking Soda យើង​អាច​ប្រើប្រាស់​អំបិល​ជំនួស​ក៏​បាន​។

៣. ទឹក​ឃ្មុំ​

​ទឹក​ឃ្មុំ​ជា​ក្រែម​ផ្ដល់​សំណើម​ដ៏​អស្ចារ្យ ហើយ​​​មាន​គុណប្រយោជន៍​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ​។ ជាមួយ​គ្នា​នេះ​ដែរ​ ទឹក​ឃ្មុំ​ឆៅ​ក៏​អាច​ជួយ​កម្ចាត់​ស្បែក​ជើង​ស្ងួត​ផង​ដែរ​។ យើង​គប្បី​ត្រាំ​ជើង​របស់​យើង​រយៈពេល​១០​ទៅ​១៥​នាទី​ រួច​ត្រដុស​ទឹក​ឃ្មុំ​​លើ​ជើង​ និង​ទុក​ចោល​រយៈពេល​ ៥​ទៅ​១០​នាទី​។ ក្រោយ​មក​ លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ និង​ធ្វើ​ដូច​នេះ​រយៈពេល ​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្ដាហ៍​។

៤. ​បំប៉ន​ស្បែក​ដោយ​ប្រើ​ប្រេង​​

ប្រេង​អូលីវ​ ជា​រូបមន្ត​​ល្អ​បំផុត​​ជួយ​​ឲ្យ​ស្បែក​ជើង​រលោង​ស្អាត​។ ជា​ពិសេស​ ប្រេង​អូលីវ​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ និង​ជួយ​ឲ្យ​បរិវេណ​នោះ​ទន់​ល្មើយ​។ រី​ឯ​ប្រេង​ដូង​​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​ឲ្យ​ជើង​ទន់​រលោង​ ពីព្រោះ​វា​ផ្ទុក​សារធាតុ​ប្រឆាំង​ផ្សិត និង​បាក់តេរី​​ដែល​ស័ក្ដិសម​​បំផុត​សម្រាប់​ស្បែក​ជើង​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៣ នាទីutes មុន

គ្រួសារមួយនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ មានជីវភាពល្អប្រសើរពីការដាំដំណាំសាវម៉ៅ ទុរេន និងផ្លែបំពេញរាជ្យ

ព័ត៌មានជាតិ៥០ នាទីutes មុន

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាជីវករវៀតណាមនៅក្រុងធំៗបិទតូបខ្លួន នៅពេលអាជ្ញាធរបង្រ្កាបទំនិញក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល​យក​បានសាកសព​ចំណាប់ខ្មាំង​ពីរ​នាក់​មក​វិញ ​ចំពេល​ជម្លោះ​ហ្គាហ្សា​កំពុង​បន្ត

កីឡា១ ម៉ោង មុន

លោក​ ប៊ូ ជុំសេរី បញ្ចប់​សិក្ខាសាលា​«ការ​រៀបចំ​ទ្រឹស្ដី​ផែន​ការ​ហាត់​ហ្វឹកហ្វឺន» គ្រូៗ​ទាំង​អស់​នឹង​អភិវឌ្ឍន៍​កីឡា​របស់​ខ្លួន​កាន់​តែ​ប្រសើរ​

Sokha Hotels

ព័ត៌មានពេញនិយម