Connect with us

KPT+

មកដឹងតម្លៃយន្តហោះ Boeing 737 ទាំង ៨ ម៉ូដែល ខ្លះមានប្រវត្តិធ្លាក់សឹងគ្រប់ប្រទេស

បានផុស

នៅ

យន្តហោះ Boeing 737 គឺជាយន្តហោះដឹកអ្នកដំណើរដ៏ពេញនិយមបំផុត ​និងកំពុង​ប្រើប្រាស់​នៅ​ទូទាំងពិភពលោក។ ប៉ុន្តែ​កន្លង​មក​ យើង​តែង​តែ​ឃើញ​យន្តហោះ​បែប​នេះ ​ជួប​ឧបទ្ទវហេតុ​ជា​ញឹក​ញាប់សឹងគ្រប់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​​​ឧបទ្ទវហេតុ​នៃ​យន្តហោះ Boeing 737 របស់ Lion Air ប្រទេស​ឥណ្ឌូណេស៊ី ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ បានសម្លាប់​អ្នកដំណើរ និង​នាវិក​ទាំងអស់ ១៨៩ នាក់នៅ​ឆ្នាំ ២០១៨។ យន្តហោះ Boeing 737 Max 8 របស់ Ethiopian Airlines បាន​សម្លាប់​អ្នកដំណើរ និង​នាវិក​ទាំងអស់ ១៥៧​នាក់​ក្នុង​ឆ្នាំ ២០១៩ ។ នៅ​ឆ្នាំ ២០២០ យន្តហោះ Boeing 737 បាន​ធ្លាក់​នៅ​ប្រទេស​អ៊ីរ៉ង់ ដោយ​បាន​សម្លាប់​នាវិក និង​អ្នក​ដំណើរ​ទាំងអស់ ១៧០នាក់ និងនៅឆ្នាំ ២០២១ យន្តហោះ Boeing 737 របស់ក្រុមហ៊ុន Srivijaya Airline បាន​ធ្លាក់​ក្នុង​សមុទ្រ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​នៅឆ្នាំដដែលនោះ យន្តហោះ​ដឹកទំនិញ Boeing 737 បាន​ធ្លាក់​នៅ​ឆ្នេរ​សមុទ្រ​ហាវ៉ៃ​ ប៉ុន្តែ​អ្នក​បើកយន្តហោះពីរនាក់​ បានរួចជីវិត។

រហូតមកដល់ពេលថ្មីៗនេះ នៅក្នុងឆ្នាំ២០២២ យន្តហោះ Boeing 737 របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines Flight MU5735 បាន​ហោះ​ចេញ​ពី​ទីក្រុង Kunming ទៅកាន់ Guangzhou ជាមួយអ្នកដំណើរ១២៣ នាក់ និងសមាជិកនាវិក៩នាក់។ វាបានធ្លាក់នៅតំបន់ Tengxian នៃទីក្រុង Wuzhou ក្នុងខេត្ត Guangxi បណ្តាល​ឲ្យ​ឆេះនៅលើភ្នំ និងត្រូវបានគេចាត់ទុកថា ជាការធ្លាក់ដាំក្បាលចុះ​ ក្នុងរយៈពេលប៉ុន្មានវិនាទី​ប៉ុណ្តោះ។

សម្រាប់តម្លៃរបស់យន្តហោះ Boeing 737 បើប្រៀបធៀបទៅនឹងយន្តហោះគ្រួសារផ្សេងទៀត ដូចជា Boeing 747, Boeing 767, Boeing 777 និង Boeing 787 វាត្រូវបានចាត់ទុកថាថោកជាង ដោយក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិត​ម៉ាស៊ីនយន្តហោះនិងឧបករណ៍ បានលាតត្រដាងតម្លៃមធ្យមរបស់គ្រួសារ ៧៣៧ ឃើញថា មានសរុប ៨ ម៉ូឌែល ដូចជា៖

យន្តហោះ Boeing 737-700 តម្លៃ ៨៩.១ លានដុល្លារ
យន្តហោះ Boeing 737-800 តម្លៃ ១០៦.១ លានដុល្លារ
យន្តហោះ Boeing 737-900ER មានតម្លៃ ១១២.៦ លានដុល្លារ
យន្តហោះ Boeing 737 MAX 7 មានតម្លៃ ៩៩.៧ លានដុល្លារ
យន្តហោះ Boeing 737 MAX 8 មានតម្លៃ ១២១.៦ លានដុល្លារ
យន្តហោះ Boeing 737 MAX 200 មានតម្លៃ ១២៤.៨ លានដុល្លារ
យន្តហោះ Boeing 737 MAX 9 តម្លៃ ១២៨.៩ លានដុល្លារ
យន្តហោះ Boeing 737 MAX 10 មានតម្លៃ ១៣៤.៩ លានដុល្លារ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ថតជាប់ស្តែងៗ យន្តហោះចិន ធ្លាក់ដាំក្បាលចុះ បុកភ្នំ កាលពីម្សិលមិញ

ចុចអាន៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរ ១៣៣ នាក់នៅ ចិន ពេលនេះមិនទាន់ដឹងជោគវាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥៣ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥៥ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម