KPT+
មានកូនវ័យចាប់ពី១២ឡើង ឳពុកម្តាយគួរចេះរឿងទំាងនេះ…..
ទំហំនៃការព្រួយបារម្ភរបស់ឱពុកម្តាយគ្រប់រូបដែលមានកូនក្មួយវ័យជំទង់ក្នុងបន្ទុក គឺជាភាពតានតឹងមួយផ្នែកក្នុងចំណោមសម្ពាធជាច្រើនទៀតនៅក្នុងជីវិតរស់នៅរបស់គ្រួសារនីមួយៗ។
ដូច្នេះហើយបានជាមានការទូនា្មនថា ប្រសិនមានលទ្ធភាពទំាងសម្ភារៈ ថវិកានិងពេលវេលាសម្រាប់ចិញ្ចឹមអប់រំកូនពិតមែន សឹមសម្រេចចិត្តថា មានកូនច្រើន ប៉ុន្តែបើយកកូនច្រើនដើម្បីតែចំនួនច្រើន ហើយមិនអាចផ្តល់ឱ្យពួកគេនូវការយកចិត្តទុកដាក់ សម្រាប់ការលូតលាស់ទំាងកាយនិងចិត្ត គឺជាកំហុសឪពុកម្តាយ។

កាយ គឺសុខភាពកាយសម្បទា រូបរាង ចំណែកចិត្ត គឺអ្វី?
គឺការដែលបង្រៀនកូន ៗឱ្យចេះដោះស្រាយបញ្ហាជីវិតដោយវិជ្ជមាននិងជំនាញដោះស្រាយបញ្ហាព្រោះនេះជាផ្នែកមួយនៃការបង្រៀនមនុស្សម្នាក់ៗឱ្យចេះថែរក្សាខ្លួនឯង ម្ចាស់ការ និងចេះតស៊ូរឹងមាំ ។
ពេលវេលាវ័យជំទង់គឺជាពេលសមគួរជាងគេក្នុងកំណាត់ជីវិតនិមួយៗ ដើម្បីនឹងបង្រៀនឬរៀនពីវិធីសាស្រ្តស៊ូនឹងសម្ពាធ ចេះគ្រប់គ្រងជីវិត ចេះគេចទំនាស់ ចេះប្រឈមនិងបញ្ហា ចេះក្រោកឈរដើម្បីខ្លួនឯង និងចេះជួយអ្នកដទៃ។
ខាងក្រោមនេះគឺជាចំណេះថ្មីៗ និងគំនិតមួយចំនួនដែលឳពុកម្តាយគួររៀនជានិច្ច បន្សាំឥរិយាបថ ក្នុងការតាមដាន សង្កេតមុនសម្រេចថា ប្រើធម៌ត្រជាក់ឬក្តៅត្រូវពេលវេលាដើម្បីជួយដល់កូនៗ៖
១ ចាំំថា ស្ទើរតែគ្រប់មនុស្ស តែងមានអារម្មណ៍ថាធូរស្រាលនៅពេលដែលអាចនិយាយពីកង្វល់របស់ពួកគេទៅអ្នកណាម្នាក់ដែលគេទុកចិត្តនិងមិនបន្ទោសបង្អាប់គេ។ ការ បង្កើតបរិយាកាសក្នុងផ្ទះប្រកបដោយសុវត្ថិភាព និងគាំទ្រកូនៗ ព្រមសង្កត់ចិត្ត អនុវត្តការចែករំលែកនិងស្តាប់បញ្ហារបស់គ្នាទៅវិញទៅមកដោយទៀងទាត់ នឹងជួយកូនៗយើងមានអារម្មណ៍សិខស្រួលក្នុងការព្រមចែករំលែកកង្វល់របស់ពួកគេយើង។ ប្រសិនបើក្មេងជំទង់មិននិយាយជាមួយយើងច្រើន យើងគួរជាអ្នកចាប់ផ្តើមមុនក្នុងការចែករំលែកសកម្មភាពក្នុងថ្ងៃនិមួយៗរបស់យើងជាមួយគេ យូរៗទៅ គេនឹងទម្លាប់ងាកមកស្តាប់ឬប្រាប់យើងវិញដោយឯកឯង។

២ បង្ហាញទំនុកចិត្ត។ ការបង្ហាញថាយើងជឿជាក់លើគំនិតចាស់ទុំច្រើនឡើងៗក្នុងខ្លួនពួកគេ ធ្វើឱ្យពួកក្មេងជំទង់យយកឈ្នះការព្រួយបារម្ភដោយឯកឯង ហ៊ានដោះស្រាយស្ថានភាពស្ត្រេស ហ៊ាននិយាយជាមួយយើង ស្វែងរកដំណោះស្រាយ ដើម្បីកែលម្អ។ ចូរទម្លាប់សរសើរកូន ៗ ពេលដែលពួកគេចេះអត់ធ្មត់ និងគ្រប់គ្រងអារម្មណ៍ ដែលជាបច្ច័យនាំំឱ្យពួកគេព្យាយាមម្តងហើយម្តងទៀតក្នុងការធ្វើជាមនុស្សចិត្តធ្ងន់ មិនឆេវឆាវ ។ បន្ទាប់ពីបរាជ័យ។ អាណាព្យាបាលអាចជួយពន្យល់កូនៗជំទង់ពីរបៀបតាមដាននិងគ្រប់គ្រងគំនិតអវិជ្ជមានរបស់ពួកគេដោយខ្លួនឯង។ សុទិដ្ឋិនិយមនិងអ្នកគិតពីវិជ្ជមាននឹងមានសុខភាពល្អប្រសើរនិងស្ត្រេសតិចតួចក្នុងជីវិតហើយរបស់ទំាងនេះមានមកពីក្នុងគ្រួសារជាជាងសង្គមរស់នៅ។
៣ បង្វឹកឱ្យពួកគេរៀនដោះស្រាយបញ្ហា។ សមត្ថភាពក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាផ្ទាល់ខ្លួនអាចមានលក្ខណៈសាមញ្ញដូចជាការអង្គុយជាមួយគ្នានិងបង្កើតនូវបញ្ជីខ្លះដែលយើងធ្វើជាមិនចេះ ដំណោះស្រាយហើយផ្តល់ឱ្យកុមារទំាងនោះនូវអ្វីដែលពួកគេគិតឃើញ ។

បង្វឹកការគិត ឬឱ្យពួកគេអានសៀវភៅ ស្រដៀងៗនេះ ដើម្បីឱ្យពួកគេចេះគិតសិន ទោះជាការដំណោះស្រាយរបស់ពួកគេនោះហាក់ខ្វះបទពិសោធន៍ ដំណើរការឬមិនដំណើរការក្តី។
៣ សិល្បៈបំបាត់ភាពតានតឹង។ ឱ្យគេដឹងថា មនុស្សពេញវ័យគ្រប់គ្នាតែងជួបបរិយាកាសតឹងតែង វេទនារម្មណ៍និងសោកសង្រេងខ្លះៗជៀសមិនរួច។ ត្រូវតែជួយកុមារឱ្យថ្នឹកក្នុងការបន្ធូរអារម្មណ៍ដែលសមស្របនឹងបុគ្គលិកលក្ខណៈ ស្ថានភាពនិងចំណាប់អារម្មណ៍របស់ពួកគេ។ ឧទារហណ៍បើគេជាកូនប្រុសចូលចិត្តទាត់បាល់យើងលេងជាមួយគ្នាតែបើយើងជាម្តាយពិបាកលេងហើយប៉ារវល់យើងអាចបបួលគេធ្វើនំខេក ឬគូររូប3Dប្រណាំងគ្នាលេង។
ខាងក្រោមនេះជាបញ្ជីសកម្មភាពដែលក្មេងជំទង់និងយុវវ័យចូលចិត្តធ្វើជាមួយគ្រួសារ៖
១ ការធ្វើលំហាត់ប្រាណដូចជាការជិះកង់ ជិះស្គី លេងទឹក បាញ់កាំភ្លើងជ័រលេងក្នុងផ្ទះ ឆាតកំប្លែងៗ លេងរត់ប្រដេញ ដាំកូនឈើ ។ល។
២ បរិភោគអាហារឆ្ងាញ់ជុំគ្នា កំណត់ពេលទៀងទាត់ ឧទាហរណ៍យប់ថ្ងៃអាទិត្យ ឬថ្ងៃសុក្រ ដែលធ្វើឱ្យពេញមួយជីវិតគេចង់ប្រើថ្ងៃទំាងនោះជាមួយគ្រួសារ។
៣ គេងឱ្យបានគ្រប់គ្រាន់និងមិនបោះបង់គ្នាឯកោស្ងប់ស្ងៀម។ តម្លាប់សួររកគ្នា គោះទ្វារនិយាយរាត្រីសួស្តីដូចពួកលោកខាងលិច។ ឃើញគ្នាពេលព្រឹកនិយាយពាក្យល្អៗ អរុណសួស្តី ឬម៉ាក់ស្រលាញ់កូន ញាំទឹកក្រូចអត់?។ល។
៤ ឆ្លៀតពេលធ្វើសកម្មភាពរីករាយដូចជាស្តាប់តន្ត្រី រាំកំប្លែងៗជុំគ្នា គូររូបប្រណាំងគ្នាសរសេរកំណាព្យ ដើរលេងទីប្លែកៗ ឬចំណាយពេលជាមួយសត្វចិញ្ចឹមរួមគ្នា។
៥ ដាក់ទូរសព្ទចុះឥឡូវ ហើយងាកមកមើលអ្វីដែលពួកគេកំពុងធ្វើ អង្គុយក្បែរពួកគេនិងញញឹមសួរនាំ។
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ មូលហេតុអ្វីពលរដ្ឋសម័យនេះចេះផឹកគ្រឿងស្រវឹង និងជក់បារីតាំងពីវ័យជំទង់?
ចុចអាន៖ សំណួរបួនដែលកូនជំទង់ៗចង់ដឹងណាស់ តែមិនហ៊ានសួរ!
ចុចអាន៖ ឳពុកម្តាយភ្លេចខ្លួនប៉ុន្មានចំណុចនេះ កូនៗនឹងមានបញ្ហាធំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


