KPT+
ស្រីស្អាតអាយុ ២៧ឆ្នាំ ក្លាយជាលោកយាយវ័យ ៧០ឆ្នាំ ក្រោយសម្រាលកូនដំបូង
ដោយសារទទួលរងនូវជំងឺដ៏កម្រ ស្ត្រីជនជាតិចិនវ័យក្មេងម្នាក់បានផ្លាស់ប្តូររូបរាងជាយាយចាស់ សឹងមិនគួរឱ្យជឿ ក្រោយពេលសម្រាលកូនលើកដំបូង។

អ្នកស្រី Hu Juan ដើមឡើយជាស្រីស្អាតណាស់ ប៉ុន្តែបន្ទាប់ពីផ្ដល់កំណើតឱ្យកូនប្រុសដំបូង ស្រាប់តែប្រែសម្រស់ចាស់ជាងមុនដល់ទៅ ៣ដង។ អ្នកស្រី Hu Juan កើតនៅឆ្នាំ ១៩៨៥ ក្នុងទីក្រុង Zhumadian ប្រទេសចិន។ នាងបានរៀបការក្នុងវ័យ ២០ឆ្នាំ ដោយមានគ្រួសារដ៏មានសុភមង្គល។

កាលពី ១៩ឆ្នាំមុន ក្នុងឆ្នាំ ២០០៣ អ្នកស្រី Hu Juan និងស្វាមីមានកូនប្រុសដំបូងរបស់ពួកគេ។ មិនយូរប៉ុន្មាន ក្រោយពីសម្រាល នាងនិងស្វាមីបានទៅធ្វើការនៅខេត្តក្វាងទុង។ បន្ទាប់ពីត្រឡប់មកពីធ្វើការវិញបានកន្លះឆ្នាំ គ្រោះថ្នាក់ក៏កើតមានឡើង។ Hu Juan បានឃើញខ្លួនឯងមានស្បែកយារធ្លាក់ និងជ្រីវជ្រួញតិចៗ។ ពេលនោះនាងមិនបានយកចិត្តទុកដាក់នោះទេ ដោយគិតថាប្រហែលសម្រាកមិនគ្រប់គ្រាន់។
យ៉ាងណាមិញ នៅខែបន្ទាប់ ស្បែកនៅលើមុខ និងករបស់ Hu Juan កាន់តែយារខ្លាំងគួរឱ្យបារម្ភ ហើយក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ អ្នកស្រីបានប្រែពីនារីវ័យក្មេង ទៅជាស្ត្រីចំណាស់អាយុ ៧០ឆ្នាំតែម្ដង។
ប្តីរបស់អ្នកស្រីបាននាំទៅមន្ទីរពេទ្យជាច្រើន ប៉ុន្តែរកមិនឃើញមានរោគសញ្ញាអ្វីឡើយ។ រហូតដល់ពេលអ្នកទាំងពីរបានទៅដល់មន្ទីរពេទ្យ Zhengzhou នៅឆ្នាំ ២០០៧ គ្រូពេទ្យបានរកឃើញថា Hu Juan កំពុងមានជំងឺកម្រមួយប្រភេទដែលគេហៅថា “acquired skin laxity” ។ ជំងឺនេះកម្រមានណាស់ ហើយមានតែ ១០ករណីប៉ុណ្ណោះនៅក្នុងពិភពលោក។ វាជាជំងឺដែលធ្វើឱ្យសរសៃយឺតនៃស្បែករបស់អ្នកជំងឺបាត់បង់ភាពរឹងមាំ និងនាំឱ្យស្បែកយារធ្លាក់នៅផ្ទៃមុខទាំងមូល។
ជាទូទៅ ជំងឺនេះភាគច្រើនកើតចេញពីតំណពូជ ឬបណ្តាលមកពីជំងឺស្បែកក្រឡាប់ ប៉ុន្តែករណីនៃការកើតមានក្រោយពេលសម្រាលដូចអ្នកស្រី Hu Juan គឺជាករណីដំបូងគេ។ មន្ទីរពេទ្យមិនមានវិធីព្យាបាលនោះទេ។

ក្រោយពេលពេទ្យបញ្ជាក់មិនអាចព្យាបាល អ្នកភូមិបានចាត់ទុកអ្នកស្រីជាមនុស្សចម្លែក ពួកគេពិបាកទទួលយកថា ស្រីស្អាតម្នាក់ប្រែជាចាស់ មិនគួរឱ្យជឿបែបនេះ។ Hu Juan ធ្លាប់ចង់បញ្ចប់ជីវិតរបស់ខ្លួន២ដងមកហើយ ប៉ុន្តែត្រូវបានស្វាមីឃាត់ទាន់។ ស្វាមីអ្នកស្រី មិនបានបោះបង់ចោលអ្នកស្រីទេ គាត់តែងតែនៅក្បែរថែទាំភរិយា និងចាំលើកទឹកចិត្កជានិច្ច ទើបអ្នកស្រីសម្រេចចិត្តប្រឈមមុខនឹងបញ្ហាទាំងអស់ជាវិជ្ជមាន។ ចំណែកកូនប្រុសដំបូងរបស់ Hu Juan គេធំធាត់ឡើងជាប្រក្រីដូចក្មេងដទៃ ហើយក្រោយមកទៀតអ្នកស្រីក៏សម្រាលបានកូនស្រីម្នាក់ទៀតជាមួយនឹងស្វាមី។
ដោយសារតែគ្មានវិធីព្យាបាល រឿងតែមួយគត់ដែលអាចធ្វើឱ្យអ្នកស្រី Hu Juan ប្រសើរឡើងគឺការវះកាត់កែសម្ផស្ស។ ជាសំណាងល្អ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយនាពេលប្ចុប្បន្ន ស្ថាប័នវះកាត់កែសម្ផស្សក្នុងទីក្រុងសៀងហៃ មានឆន្ទៈជួយពួកគេក្នុងការវះកាត់ស្នាមជ្រួញ ដើម្បីចៀសវាងការចំណាយច្រើន។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដទទួលស្គាល់ថា ការវះកាត់អាចធូរស្រាលបាន តែមិនអាចលុបបំបាត់ទាំងស្រុងបានទេ ហើយវាមានហានិភ័យផងដែរ។ ទោះជាយ៉ាងណា ដោយមានការលើកទឹកចិត្តពីស្វាមី Hu Juan បានសម្រេចចិត្តសាកល្បងវះកាត់។
បន្ទាប់ពីការព្យាបាល និងស្តារនីតិសម្បទារយៈពេល១ខែ មុខរបស់អ្នកស្រីទទួលបានភាពប្រសើរឡើងជាច្រើន ទើបបានជាបច្ចុប្បន្ននេះ Hu Juan អាចប្រឈមមុខនឹងជីវិតរបស់អ្នកស្រីបានយ៉ាងស្ងប់ចិត្តបំផុត៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រពៃណីចងជើងឲ្យតូច របស់ស្ត្រីជនជាតិ ចិន គឺជាទារុណកម្មចារក្នុងប្រវត្តិសាស្ត្រ
ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


