KPT+
មនុស្សជាតិដ៏អស្ចារ្យទាំង៥រូបក្នុងប្រវត្តិសាស្ត្រការពារបរិស្ថាន
វិធីទាំង៥ដែលមនុស្សពីមុន បានប្រើដើមឈើដើម្បីផ្លាស់ប្តូរពិភពលោក ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជួយផ្នែកការទូត និងជួយសង្គ្រោះដែនកោះរបស់ពួកគេពីការលេបត្របាក់ដោយសមុទ្រ។
១ ក្មេងជំទង់បានដាំដើមឈើជាង ១៤ ពាន់លានដើម
តាំងពីនៅវ័យដ៏ក្មេងខ្ចី លោក Felix Finkbeiner បានធ្វើការជាប្រចាំក្នុងការដាំដើមឈើដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ គាត់បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅពេលគាត់មានអាយុ ៩ ឆ្នាំ អំពីភាពអសកម្មដែលគាត់បានឃើញពីមនុស្សពេញវ័យ ពួកគេមិនបានរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយដោយការបំផ្លាញព្រៃ។
ដោយនិយាយពីខ្លួន និងគ្រួសារ មិត្តភក្ដិដែលបានរស់នៅឆ្លងកាត់ផលវិបាកក្រីក្រព្រោះសកម្មភាពបំផ្លាញទាំងនោះ Felix Finkbeiner បានចាប់ផ្តើមបង្កើតក្រុមបរិស្ថានរុក្ខជាតិ មួយដែលក្រោយមកបានសហការជាមួយយុទ្ធនាការរាប់ពាន់លានរបស់អង្គការសហប្រជាជាតិកំណត់គោលដៅដាំថ្មីមួយលានកោដិដើមឈើឬប្រហែលជា ១៥០ ដើមសម្រាប់មនុស្សជំនាន់ក្រោយនៅលើផែនដី។
២ បុរសម្នាក់នៅក្នុងប្រទេសឥណ្ឌាខំបង្កើតព្រៃមួយធំជាងឧទ្យានកណ្តាលរបស់ជាតិ
លោក Jadav Payeng បានធ្វើការតាំងពីឆ្នាំ ១៩៧៩ ដើម្បីដាំដើមឈើរាប់រយដើមសង្គ្រោះកោះរបស់គាត់ដែលរងការគំរាមកំហែងដោយការហូរច្រោះ។
កោះ Majuli ភាគឥសាននៃប្រទេសឥណ្ឌា ជាកោះក្នុងទន្លេធំជាងគេបំផុតនៅលើពិភពលោក បាននិងក្លាយជាវាលស្រែរីងស្ងួតដោយសារតែការប្រែប្រួលអាកាសធាតុ។ ទន្លេ Brahmaputra ដែលហូរព័ទ្ធជុំវិញបានជន់លិច ឯប្រជាជន ១៥០,០០០ នាក់លើកោះនេះ បានបាត់បង់បរិមាណដីជាងពាក់កណ្តាលចាប់តាំងពីឆ្នាំ ១៩១៧មកមិនមានដំណោះស្រាយ ។ ឥឡូវនេះព្រៃរបស់ Jadav Payeng បានក្លាយជាជម្រកសត្វដំរី រមាស ខ្លានិងច្រើនទៀតហើយ Payeng បានប្រើជីវិតរបស់គាត់ ការពារការគំរាមកំហែងថ្មីមួយ ពោលគឺមនុស្សនៅតែចង់ប្រើព្រៃនេះ ដើម្បីផលចំណេញខាងសេដ្ឋកិច្ច។
៣ បុរសដែលដាំផ្កានិងដើមឈើដ៏ច្រើននៅវ៉ាស៊ីនតោន
លោក David Fairchild ធ្វើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅដើមទសវត្សឆ្នាំ ១៩០០ ។ គាត់មានគំនិតមួយគឺការនាំផ្លែឈើនិងរុក្ខជាតិទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលប្រទេសនេះខ្លាចប្រភេទការនាំចូលពីវបរទេស។ គាត់បានណែនាំផ្លែព័រ ផ្លែបឺរ ផ្លែស្វាយនិងមានគំនិតនាំដើមឈើ cherry របស់ជប៉ុនលើដីអាមេរិក។
បន្ទាប់ពីបានឃើញដើមឈើនៅប្រទេសជប៉ុនមានសម្រស់ស្រស់បំព្រង លោក Fairchild បានបញ្ជាទិញខ្លះសម្រាប់ផ្ទះរបស់គាត់នៅជិត Chevy Chase រដ្ឋ Maryland ។ មានមនុស្សជាច្រើនបានមកមើលដើមឈើនេះរីកដុះដាលនៅឆ្នាំបន្ទាប់ ហើយក្រោយមកគាត់បានផ្តល់អំណោយដល់ពួកគេចំនួន ៣០០ នាក់ទៅទីក្រុងឆីវឆេស។
នៅពេលដែលសភាបានធ្វើការកែលម្អទីក្រុងវ៉ាស៊ីនតោនឌីស៊ីដែលមិនត្រូវបានគេចាត់ទុកថាជាទីក្រុងដ៏គួរឱ្យទាក់ទាញលោក Fairchild (រួមជាមួយមនុស្សដូចជាអេលីសា Scidmore) បានគាំទ្រគំនិតថា ដើមឈើរីអាចត្រូវបានដាំនៅជុំវិញអាងទឹកនៃទីក្រុង។ ដោយមានការគាំទ្រពីប្រធានាធិបតីនិងលោកស្រីតាហ្វដែលទើបតែចូលសេតវិមានហើយកំពុងស្វែងរកមធ្យោបាយដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយជប៉ុនដើមឈើរាប់ពាន់ដើមត្រូវបានគេបញ្ជាទិញ។
ការប៉ុនប៉ងដំបូងក្នុងការដឹកជញ្ជូនដើមឈើបានបរាជ័យពីព្រោះត្រូវការវេចខ្ចប់យ៉ាងលំបាកហើយពោរពេញដោយការរំខាន។ ការប៉ុនប៉ងលើកទីពីរបានទទួលជោគជ័យ ហើយផ្កាបានក្លាយជាមហាសម្រស់នៅDC រៀងរាល់និទាឃរដូវរហូតដល់រាប់រយឆ្នាំមកនេះ។
៤ អ្នកភូមិនៅហ្សកហ្ស៊ីប្រថុយជីវិតរបស់ពួកគេសម្រាប់ដើមឈើណូអែល
Nordmann firs ជាដើមឈើណូអែលដ៏ពេញនិយមរបស់អឺរ៉ុបរីកដុះដាលនៅតាមជ្រលងភ្នំនៃតំបន់រ៉ាសាដែលជាតំបន់ភ្នំនៃរដ្ឋចចជៀ។ ប៉ុន្តែដំណើរការប្រមូលគ្រាប់ពូជគឺលំបាកខ្លាំង។ ប្រជាជនដែលរស់នៅក្នុងភូមិក្បែរៗនោះត្រូវឡើងលើដើមឈើខ្ពស់ ៗ ដោយមិនមានឧបករណ៍ទាន់សម័យការពារគ្រោះថ្នាក់ដល់អាយុជីវិតទេ។ គ្រាប់ពូជដែលល្អជាងគេដែលរកបានមក ត្រូវបានដឹកជញ្ជូនទៅកាន់ក្រុមហ៊ុនធំ ៗ ដែលដាំវាទៅជាព្រៃថ្មីទៀត សម្រាប់រដូវបុណ្យណូអែល
៥ បុរសដែលមានគម្រោងផ្លាស់ប្តូរទីក្រុងឡុងដ៍ទៅជាមហាឧទ្យាន
អ្នករុករកភូមិសាស្ត្រជា អ្នកថតរូបក្នុងព្រៃ លោក daniel raven-ellisonមិនចាំបាច់ដាំដើមឈើដោយខ្លួនឯងទេ។ ទោះយ៉ាងណាគាត់បានកត់សម្គាល់ឃើញដើមឈើរាប់លានដើមដែលកំពុងរីកដុះដាលពេញទីក្រុងឡុងដ៍ដោយនិយាយថាទីក្រុងឡុងដ៍មានទីធ្លាបៃតង ៤៧ ភាគរយនិងពេញដោយជីវចម្រុះខ្ពស់ លោកបានលើកទឹកចិត្តតាមរយៈវីដេអូផ្សងគ្រោះថ្នាក់ជាច្រើនជំរុញ ឱ្យ ទស្សនិកជន ផ្តល់តម្លៃនិងការពារទីជម្រកព្រៃក៏ដូចជាកែខែទីក្រុងឡុងដ័ ឱ្យក្លាយជាទីក្រុងឧទ្យានពិតប្រាកដមួយ។
សុភា
ប្រភព nationalgeographic
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ