Connect with us

KPT+

មនុស្សជាតិដ៏អស្ចារ្យទាំង៥រូប​ក្នុងប្រវត្តិសាស្ត្រការពារ​បរិស្ថាន

បានផុស

នៅ

វិធីទាំង៥​ដែល​មនុស្សពីមុន បានប្រើដើមឈើដើម្បីផ្លាស់ប្តូរពិភពលោក ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជួយផ្នែកការទូត និងជួយសង្គ្រោះដែនកោះរបស់ពួកគេពីការលេបត្របាក់ដោយ​សមុទ្រ។

១ ក្មេងជំទង់បានដាំដើមឈើជាង ១៤ ពាន់លានដើម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


តាំងពីនៅវ័យដ៏ក្មេងខ្ចី លោក Felix Finkbeiner បានធ្វើការជាប្រចាំក្នុងការ​ដាំដើមឈើដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ គាត់បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅពេលគាត់មានអាយុ ៩ ឆ្នាំ អំពីភាពអសកម្មដែលគាត់បានឃើញពីមនុស្សពេញវ័យ ពួកគេមិនបាន​រក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយដោយការបំផ្លាញព្រៃ។

ដោយនិយាយពីខ្លួន និងគ្រួសារ មិត្តភក្ដិដែលបានរស់នៅឆ្លងកាត់ផលវិបាកក្រីក្រ​ព្រោះសកម្មភាពបំផ្លាញ​ទាំងនោះ Felix Finkbeiner បានចាប់ផ្តើមបង្កើតក្រុមបរិស្ថានរុក្ខជាតិ មួយ​ដែលក្រោយមកបានសហការជាមួយយុទ្ធនាការរាប់ពាន់លានរបស់អង្គការសហប្រជាជាតិកំណត់គោលដៅដាំថ្មីមួយលានកោដិដើមឈើឬប្រហែលជា ១៥០ ដើមសម្រាប់មនុស្សជំនាន់ក្រោយនៅលើផែនដី។

២ បុរសម្នាក់នៅក្នុងប្រទេសឥណ្ឌាខំបង្កើតព្រៃមួយធំជាងឧទ្យានកណ្តាលរបស់ជាតិ

លោក Jadav Payeng បានធ្វើការតាំងពីឆ្នាំ ១៩៧៩ ដើម្បីដាំដើមឈើរាប់រយដើមសង្គ្រោះកោះរបស់គាត់ដែលរងការគំរាមកំហែងដោយការហូរច្រោះ។

កោះ Majuli ភាគឥសាននៃប្រទេសឥណ្ឌា ជាកោះក្នុងទន្លេធំជាងគេបំផុតនៅលើពិភពលោក បាននិងក្លាយជាវាលស្រែរីងស្ងួតដោយសារតែការប្រែប្រួលអាកាសធាតុ។ ទន្លេ Brahmaputra ដែលហូរព័ទ្ធជុំវិញបានជន់លិច ឯប្រជាជន ១៥០,០០០ នាក់លើកោះនេះ បានបាត់បង់បរិមាណដីជាងពាក់កណ្តាលចាប់តាំងពីឆ្នាំ ១៩១៧មកមិនមាន​ដំណោះស្រាយ ។ ឥឡូវនេះព្រៃរបស់ Jadav Payeng បានក្លាយជាជម្រកសត្វដំរី រមាស ខ្លានិងច្រើនទៀតហើយ Payeng បាន​ប្រើជីវិត​របស់គាត់ ការពារការគំរាមកំហែងថ្មីមួយ ពោលគឺមនុស្សនៅតែ​ចង់ប្រើព្រៃនេះ ដើម្បីផលចំណេញខាងសេដ្ឋកិច្ច។

៣ បុរសដែល​ដាំផ្កានិងដើមឈើដ៏ច្រើន​នៅវ៉ាស៊ីនតោន


លោក David Fairchild ធ្វើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅដើមទសវត្សឆ្នាំ ១៩០០ ។ គាត់មានគំនិតមួយគឺការ​នាំផ្លែឈើនិងរុក្ខជាតិទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលប្រទេសនេះខ្លាចប្រភេទការនាំចូលពីវបរទេស។ គាត់បានណែនាំផ្លែព័រ ផ្លែបឺរ ផ្លែស្វាយនិងមានគំនិតនាំដើមឈើ cherry របស់ជប៉ុនលើដីអាមេរិក។

បន្ទាប់ពីបានឃើញដើមឈើនៅប្រទេសជប៉ុនមាន​សម្រស់ស្រស់បំព្រង លោក Fairchild បានបញ្ជាទិញខ្លះសម្រាប់ផ្ទះរបស់គាត់នៅជិត Chevy Chase រដ្ឋ Maryland ។ មានមនុស្សជាច្រើនបានមកមើលដើមឈើនេះរីកដុះដាលនៅឆ្នាំបន្ទាប់ ហើយក្រោយ​មកគាត់បានផ្តល់អំណោយដល់ពួកគេចំនួន ៣០០ នាក់ទៅទីក្រុងឆីវឆេស។

នៅពេលដែលសភាបានធ្វើការកែលម្អទីក្រុងវ៉ាស៊ីនតោនឌីស៊ីដែលមិនត្រូវបានគេចាត់ទុកថាជាទីក្រុងដ៏គួរឱ្យទាក់ទាញលោក Fairchild (រួមជាមួយមនុស្សដូចជាអេលីសា Scidmore) បានគាំទ្រគំនិតថា ដើមឈើរីអាចត្រូវបានដាំនៅជុំវិញអាងទឹកនៃទីក្រុង។ ដោយមានការគាំទ្រពីប្រធានាធិបតីនិងលោកស្រីតាហ្វដែលទើបតែចូលសេតវិមានហើយកំពុងស្វែងរកមធ្យោបាយដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយជប៉ុនដើមឈើរាប់ពាន់ដើមត្រូវបានគេបញ្ជាទិញ។

ការប៉ុនប៉ងដំបូងក្នុងការដឹកជញ្ជូនដើមឈើបានបរាជ័យពីព្រោះត្រូវការ​វេចខ្ចប់យ៉ាងលំបាកហើយពោរពេញដោយការរំខាន។ ការប៉ុនប៉ងលើកទីពីរបានទទួលជោគជ័យ ហើយផ្កាបានក្លាយជាមហាសម្រស់នៅDC រៀងរាល់និទាឃរដូវរហូត​ដល់រាប់រយឆ្នាំមកនេះ។

៤ អ្នកភូមិនៅហ្សកហ្ស៊ីប្រថុយជីវិតរបស់ពួកគេសម្រាប់ដើមឈើណូអែល


Nordmann firs ជាដើមឈើណូអែលដ៏ពេញនិយមរបស់អឺរ៉ុបរីកដុះដាលនៅតាមជ្រលងភ្នំនៃតំបន់រ៉ាសាដែលជាតំបន់ភ្នំនៃរដ្ឋចចជៀ។ ប៉ុន្តែដំណើរការប្រមូលគ្រាប់ពូជគឺលំបាកខ្លាំង។ ប្រជាជនដែលរស់នៅក្នុងភូមិក្បែរៗនោះត្រូវ​ឡើងលើដើមឈើខ្ពស់ ៗ ដោយមិនមានឧបករណ៍ទាន់សម័យ​ការពារ​គ្រោះថ្នាក់ដល់អាយុជីវិតទេ។ គ្រាប់ពូជដែលល្អជាងគេដែលរកបានមក ត្រូវបានដឹកជញ្ជូនទៅកាន់ក្រុមហ៊ុនធំ ៗ ដែលដាំវាទៅជាព្រៃថ្មីទៀត សម្រាប់រដូវបុណ្យណូអែល

៥ បុរសដែលមាន​គម្រោងផ្លាស់ប្តូរទីក្រុងឡុងដ៍ទៅជាមហា​ឧទ្យាន

អ្នករុករកភូមិសាស្ត្រជា អ្នកថតរូបក្នុងព្រៃ លោក daniel raven-ellisonមិនចាំបាច់ដាំដើមឈើដោយខ្លួនឯងទេ។ ទោះយ៉ាងណាគាត់បានកត់សម្គាល់ឃើញដើមឈើរាប់លានដើមដែលកំពុងរីកដុះដាលពេញទីក្រុងឡុងដ៍ដោយនិយាយថាទីក្រុងឡុងដ៍មានទីធ្លាបៃតង ៤៧ ភាគរយនិង​ពេញដោយ​ជីវចម្រុះខ្ពស់ លោកបានលើកទឹកចិត្ត​តាមរយៈវីដេអូផ្សងគ្រោះថ្នាក់ជាច្រើនជំរុញ ឱ្យ ទស្សនិកជន ផ្តល់តម្លៃនិងការពារទីជម្រកព្រៃក៏ដូចជាកែខែទីក្រុងឡុងដ័ ឱ្យក្លាយជាទីក្រុងឧទ្យានពិតប្រាកដមួយ។

សុភា

ប្រភព nationalgeographic

ចុចអាន គេថាយល់សប្តិឃើញត្រីភាពជោគជ័យមកដល់មាត់ទ្វា?

ចុចអាន មុនពេលសម្រេចចិត្ត​បញ្ឈប់អ្នកណាម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម