KPT+
រ៉ូបអាពាហ៍ពិពាហ៍ទាំង ៩ ល្បីល្បាញខ្លាំងជាងគេ និងបានចារឹកក្នុងទំព័រប្រវត្តិសាស្ត្រ
បន្ទាប់ពីអាពាហ៍ពិពាហ៍កូនប្រុសច្បង David Beckham បានបញ្ចប់ទៅថ្មីៗកន្លងទៅ ទស្សនិកជននៅតែបន្តជជែកគ្នាអំពីមង្គលការនេះមិនទាន់ឈប់នៅឡើយ។ ពួកគេស្ញប់ស្ញែងនូវភាពប្រណីតនៃពិធីមិនថាការតុបតែង ភោជនីយអាហារ និងសម្លៀកបំពាក់របស់កូនកំលោះ ឬកូនក្រមុំឡើយ គ្រប់យ៉ាងសុទ្ធតែថ្លៃៗ និងចំណាយខ្ពស់បំផុត។
យ៉ាងណាមិញ ពេលនិយាយដល់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ ទស្សនិកជនស្រាប់តែនឹកដល់រ៉ូបល្បីៗចំនួន ៩ ដែលបានគ្រងដោយបុគ្គលជួរមុខលំដាប់ពិភពលោកកាលពីមុន។ រ៉ូបទាំងនោះត្រូវបានគ្រងដោយកូនក្រមុំទាំងខ្សែរាជវង្ស តារាហូលីវូដ តារាសម្ដែង តារាចម្រៀង និងតារាបង្ហាញម៉ូដជាដើម។ មិនតែប៉ុណ្ណោះ វាត្រូវបានគេចារជាប្រវត្តិសាស្ត្រ ដែលមានមនុស្សលើកមកនិយាយច្រើនជាងគេផងដែរ។
ព្រះនាង Diana

រ៉ូបអាពាហ៍ពិពាហ៍ដែលគេនិយាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រគ្មានអ្នកណាផ្សេងក្រៅពីព្រះនាង Diana នៃប្រទេសវែល (Wales) ឡើយ។ ក្នុងថ្ងៃរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Charles កាលពីឆ្នាំ ១៩៨១ ព្រះនាងដាយអាណាបានគ្រងរ៉ូបដ៏អស្ចារ្យដែលតុបតែងយ៉ាងប្រណីត សុទ្ធតែប៉ាក់ដោយដៃផ្ទាល់ជាមួយនឹងគុជចំនួន ១ម៉ឺនគ្រាប់ ។ រ៉ូបនេះមានសម្រុងរហូតដល់ ២៥ហ្វីត ដែលជាប្រវែងវែងបំផុតក្នុងប្រវត្តិសាស្ត្រ និងមានតម្លៃ ១៥១,០០០ផោន (ជិត ២០ម៉ឺនដុល្លារ)។
តារាបង្ហាញម៉ូដ Victoria Beckham

Victoria Adams បានរៀបការជាមួយកីឡាករបាល់ទាត់ David Beckham នៅប្រទេសអៀរឡង់ក្នុងឆ្នាំ ១៩៩៩ ដោយនាងបានស្លៀករ៉ូបយ៉ាងសាមញ្ញបំផុត។ ដោយសាររ៉ូបនេះវាសាមញ្ញពេក ទើបគេល្បីខ្លាំងក្នុងប្រវត្តិសាស្ត្រ ព្រោះថាកូនកំលោះ និងកូនក្រមុំ សុទ្ធតែជាកំពូលតារា ប៉ុន្តែពួកគេជ្រើសរើសស្លៀកពាក់ធម្មតាៗទៅវិញ។
តារាចម្រៀង Beyoncé

កាលពីឆ្នាំ ២០០៨ តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងលំដាប់ពិភពលោក Beyoncé បានរៀបការជាមួយលោក Jay-Z ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលមិនមែនជាម៉ាកប្រណីតអ្វីនោះទេ។ ផ្ទុយទៅវិញ វាជារ៉ូបអាពាហ៍ពិពាហ៍ដែលត្រូវបានរចនា និងកាត់ដេរដោយម្ដាយរបស់នាងគឺអ្នកស្រី Tina Knowles។
អ្នកម្នាង Kate Middleton

កាលពីខែមេសា ឆ្នាំ២០១១ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើពិធីមង្គលការរបស់នាង Kate Middleton ដែលក្រោយមកនាងបានក្លាយជាអ្នកម្នាងនៃចក្រភពអង់គ្លេស។ រ៉ូបអាពាហ៍ពិពាហ៍របស់អ្នកម្នាងអង្គនេះ មានភាពឆើតឆាយ ដែលជាសម្លៀកបំពាក់កាត់ដេរពិសេសពីម៉ាក Alexander McQueen ត្រូវបានរៀបចំថ្វាយតែកូនក្រមុំខ្សែរាជវង្សប៉ុណ្ណោះ។
តារាបង្ហាញម៉ូដ Kate Moss

កំពូលតារាម៉ូដែល Kate Moss បានរៀបការជាមួយនឹងតារាសម្ដែងជួរមុខលោក The Kills Jamie Hince ក្នុងឆ្នាំ២០១១។ កាលណោះនាងស្លៀករ៉ូបពណ៌ភ្លុក ជាមួយការប៉ាក់ដ៏ប្រណីតពីអ្នកច្នៃម៉ូដល្បីលោក John Galliano។ វាជារ៉ូបដែលត្រូវបានគេនិយាយច្រើនជាងគេ ក្នុងឆ្នាំនោះផងដែរ។
តារាបង្ហាញម៉ូដ Kim Kardashian

ក្នុងឆ្នាំ ២០១៤ នាង Kim Kardashian បានចូលរោងការជាមួយតារារ៉េប Kanye West ដោយនាងស្លៀករ៉ូបអាពាហ៍ពិពាហ៍ដៃវែង ជាមួយនឹងចរជើងសំពត់ដ៏ប្រណីត។ រ៉ូបនេះជាម៉ាកយីហោរបស់ Givenchy Haute Couture ដែលរចនាដោយលោក Riccardo Tisci។
តារាហូលីវូដ Angelina Jolie

មង្គលការដ៏ល្បីលើពិភពលោករបស់កំពូលតារាស្រី Angelina Jolie និង Brad Pitt នៅក្នុងឆ្នាំ ២០១៤ គឺជាពិធីមង្គលការដ៏ធំបំផុតប្រចាំឆ្នាំដែលទាក់ទាញភ្នែកមនុស្សរាប់លាននាក់ឱ្យតាមដានមិនដាច់។ ពេលនោះកូនក្រមុំ Angelina Jolie បានស្លៀករ៉ូបក្រណាត់សូត្រពណ៌ស របស់ប្រេន Versace។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងពីរ៉ូបនេះ គឺដោយសារវាជាស្នាដៃរបស់កូនក្រមុំផ្ទាល់ ដែលជាអ្នកចេញម៉ូដរ៉ូប។
តារាសម្ដែង Meghan Markle

Meghan Markle បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Harry ក្នុងឆ្នាំ ២០១៨ ដែលនេះជាលើកទីមួយសម្រាប់គ្រួសាររាជវង្សអង់គ្លេសដែលបានផ្សាយពិធីផ្ទាល់ទៅកាន់ពិភពលោក។ នេះជាពិធីមង្គលការដ៏ធំមួយទៀតដែលត្រូវបានមហាជនតាមមើលគ្រប់ជំហាន។ ដោយឡែកចំពោះ Meghan Markle នាងបានស្លៀករ៉ូបអាពាហ៍ពិពាហ៍យ៉ាងសាមញ្ញ គ្មានម៉ូដឆើតឆាយអ្វីទេ ដែលវាជាប្រេនរបស់ Givenchy ។
តារាបង្ហាញម៉ូដ Hailey Bieber

Hailey Bieber រៀបមង្គលការជាមួយកំពូលតារា Justin Birber ក្នុងឈុតសម្លៀកបំពាក់ដែលមានការតុបតែងលម្អគុជ និងប៉ាក់ដ៏ប្រណីតជាមួយនឹងនិមិត្តសញ្ញារបស់ក្រុមហ៊ុន Off-White។ បើនិយាយពីតម្លៃ វាថ្លៃខ្លាំងណាស់ណាទេ ប៉ុន្តែរ៉ូបនេះទទួលបានចំណាប់អារម្មណ៍ច្រើន ព្រោះវានៅលើស្បៃគ្របមុខមានប៉ាក់អក្សរថា “TILL DEATH DO US PART” (យើងជាចំណែកនៃគ្នា រហូតដល់យើងស្លាប់) ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មានតែមួយគ្មានពីរ! រ៉ូបប្រណីតបំផុតរបស់បុត្រីស្ដេច ប្រ៊ុយណេ គ្រងក្នុងពិធីអភិសេកថ្ងៃមុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


