Connect with us

ជីវិតកម្សាន្ដ

មុនល្បីល្បាញក្នុងវិស័យ K-pop អតីតសមាជិក 2ne1 រូបនេះ ធ្លាប់ជាជនអន្តោប្រវេសន៍នៅ ហ្វីលីពីន

បានផុស

នៅ

Sandara Park ត្រូវបានអ្នកគាំទ្រស្គាល់ឈ្មោះថា Dara នាងជាតារាសម្តែង តារាចម្រៀង និង​ពិធីការិនី​ទូរទស្សន៍​របស់កូរ៉េខាងត្បូង។ នាងក៏ជា​តារា​មួយ​រូប ​ក្នុង​ចំណោម​តារា​មួយ​ចំនួន​ ដែល​បាន​ចាប់​យក​ឧស្សាហកម្ម​ភាពយន្ត​កូរ៉េទៅ​កាន់​វេទិកា​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស​ស្ទីល​ស្លៀកពាក់​ដ៏​ឥតខ្ចោះ និង​ប្លែក​​បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​ម៉ូដ​របស់យុវវ័យ​។ នាង​មិន​ត្រឹម​តែ​បន្សល់​ទុក​នូវ​ចំណាប់​អារម្មណ៍​ក្នុង​ភាពយន្ត​កូរ៉េ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​ភាពយន្ត​ហ្វីលីពីន​ផង​ដែរ។ នាង​បាន​ទទួល​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​បំផុត​គឺ “Pambansang Krungkrung Pilipinas” សម្រាប់​អាជីព​ដ៏​ជោគជ័យ​ពិសេស​នៅ​ហ្វីលីពីន។ អ្នក​គាំទ្រ​ហ្វីលីពីន​បាន​ដាក់​រហស្សនាម​ឲ្យ Dara ​យ៉ាង​រីករាយ​ថា “Boa”។ ទេសចរណ៍​កូរ៉េ​ក៏​បាន​ផ្ដល់​កិត្តិយស​ដល់​Dara​ ចំពោះ​ស្នាដៃ​របស់​នាង ដែល​បាន​ផ្សារភ្ជាប់​វប្បធម៌​ប្លែកៗ​នៅ​ទូទាំង​អាស៊ី។

កុមារភាព និងជីវិតដំបូង Sandara Park កើតនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ នៅទីក្រុង Busan ប្រទេស​កូរ៉េ​ខាងត្បូង។ ឈ្មោះ​ហៅក្រៅតែមួយគត់​របស់​នាង ​មាន​ប្រភព​ចេញ​ពី​រឿងរបស់​វីរបុរស​សង្គ្រាម Kim Yusin ដែល​ជា​តួអង្គ​ព្រះ​ដល់​ប្រជាជន​កូរ៉េ។ នាងមាន​ប្អូនស្រីឈ្មោះ Durami និង​ប្អូនប្រុស Thunder គឺជាសមាជិកនៃ​ក្រុម​ចម្រៀង​ប្រុស ‘MBLAQ’ ។ Dara ជា​គ្រួសារ​ដែល​មាន​ជំនួញ​ល្អ​មួយ ​រហូត​ឪពុក​របស់​នាង​ក្ស័យ​ធន ​បន្ទាប់​ពី​ខាត​បង់​យ៉ាង​ខ្លាំង​ក្នុង​អាជីវកម្ម។ គ្រួសារ​នេះ​បាន​សម្រេចចិត្ត​ផ្លាស់​ទៅ សង្កាត់ Alabang​ ទីក្រុង Muntinlupa ប្រទេស​ហ្វីលីពីន ហើយ​ចាប់ផ្ដើម​ជីវិតថ្មី​ ​​ទាំង​ការ​សិក្សារបស់នាង​ក៏​នៅទីនោះដែរ។ ​ក្នុង​អំឡុង​ពេល​សិក្សា នាងបានជួប​​តារា​សម្ដែង​ហ្វីលីពីន Pauleen Luna ហើយ Luna បាន​បញ្ចុះបញ្ចូលនាងឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ច្រៀង “Star Circle Quest 2004” ។ប៉ុន្តែ​នាង​ត្រូវ​ប្រឈម​នឹង​ការ​រើសអើង​ ​ដោយ​សារ​ដើម​កំណើត​កូរ៉េ ប៉ុន្តែ​នាង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្នុងកម្មវិធីនោះ។ ទោះយ៉ាងណាតារា K pop រូបនេះ មិន​សម្លឹងមើល​ទៅក្រោយ​នោះ​ទេ នាង​បាន​ចូលរួមជាមួយ “Star Magic” ដែលជាភ្នាក់ងារ​រៀបចំ​ព្រឹត្តិការណ៍​ ពេលនោះនាង​ទទួល​បាន​ខ្សែ​ភាពយន្ត​ផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​ និង​រឿង​ភាគ​ទូរទស្សន៍ផងដែរ។

អាជីពដំបូង ក្នុងឆ្នាំ ២០០៤ នាងបាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ ជាមួយ​ខ្សែភាពយន្ត “Bcuz of U” ហើយ​បាន​ឈ្នះ​ពានរង្វាន់​ដំបូង​ប្រចាំឆ្នាំ។​ Dara បាន​ផ្ដល់​ការចាប់​អារម្មណ៍​ឡើង​វិញ​ក្នុង​រយៈពេលពីរឆ្នាំខាងមុខ ហើយបានពង្រឹង​កន្លែង​របស់​នាង​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហ្វីលីពីន។ ទន្ទឹម​នឹង​នោះ នាង​ក៏​បាន​បន្ត​ការ​ច្រៀង និង​ចេញ​ចម្រៀង​ទោល និង​បទ​ចម្រៀង​ពី​ឆ្នាំ ២០០៦ ដល់ ២០០៧។ ក្នុងអាជីពជាតារាបង្ហាញម៉ូដ នាងបានជា​ទូត​សុឆន្ទៈ​ឲ្យ​ម៉ាកល្បីៗជាច្រើន រួមមាន Samsung, Nikon និង Etude House។ នាងក៏ជា​ទូត​សុឆន្ទៈ​ហ្វីលីពីនសម្រាប់សំលៀកបំពាក់ប្រណិត Kendell Jenner ផងដែរ។ Dara នៅតែជាតារាភាពយន្ត និងជាតារាចម្រៀងហ្វីលីពីនលំដាប់កំពូល រហូតដល់នាង​ចាកចេញពីវិស័យ​នេះ​ក្នុងឆ្នាំ ២០០៧ ដើម្បី​ផ្លាស់​ទៅ​កូរ៉េខាងត្បូង​វិញ។

នៅខែសីហា ឆ្នាំ ២០០៧ Dara បានត្រឡប់មកកូរ៉េខាងត្បូងវិញ ជាមួយគ្រួសាររបស់នាង។ នៅថ្ងៃបន្ទាប់ YG Entertainment បានចុះហត្ថលេខា​លើនាង​ សម្រាប់​គម្រោងមួយចំនួន​នាពេលខាងមុខ។ មុន​នឹង​ចេញ​សម្ដែង​ជា​លើក​ដំបូង​ក្នុង​ភាពយន្ត​កូរ៉េ​ខាង​ត្បូង Dara បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ស្រាវជ្រាវ​មួយ​ចំនួន។ នាងបានចូលរួមសិក្ខាសាលាសម្តែង​ជាច្រើនរួមទាំង​សិក្ខាសាលា “Yang Hyun-suk” របស់​ផលិតកម្ម YG Entertainment ផងដែរ ភ្លាមៗនោះនាង​បានចុះ​ហត្ថលេខា​លើ​រឿង​ភាគទូរទស្សន៍​កូរ៉េ​ដំបូង​របស់នាង “The Return of Iljimae” ក្នុងឆ្នាំ ២០០៨ ដែលនាងបានបង្ហាញខ្លួនជា Rie ។ វីដេអូនៃបទចម្រៀង “I’m Sorry”។ នាងបានសហការជាមួយ​តារា​ចម្រៀងកូរ៉េ Bom, CL និង Minzy ដើម្បីបង្កើតក្រុមតន្ត្រី 2NE1 ឡើងមក និងបានសម្រេចចិត្តប្រើ Dara ជាឈ្មោះលើ​ឆាកចាប់ពីពេលនោះមក។

ក្នុង​ឆ្នាំ​ដំបូង ​ក្រុម​នេះ​បាន​ផ្តល់​បទ​ចម្រៀង​ល្បី​ៗ​មួយ​ចំនួន។ នាងបានចេញបទចម្រៀងមួយចំនួនរបស់ខ្លួន នៅក្នុងឆ្នាំ ២០០៩ ហើយ សុទ្ធតែជាបទចម្រៀងដែលពេញនិយម។ ក្នុងឆ្នាំ ២០១២ ខ្សែ​ភាពយន្តហ្វីលីពីនទាំងអស់របស់នាង ​បានចេញនៅក្នុង​រោងភាពយន្តនៃ​ប្រទេស​កូរ៉េ។ ក្រោយមកនៅក្នុង​ឆ្នាំ ២០១៤ នាងបានវិល​ត្រឡប់​មក​កាន់​វិស័យ​កម្សាន្ត​របស់​តារា​ហ្វីលីពីន​វិញ​ ជាមួយ​នឹង​កម្មវិធី​ពិត “Pinoy Big Brother” ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា “Return of dominance” ដែលជាដំណឹង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ពានរង្វាន់ និង​សមិទ្ធផល នៅក្នុងអាជីពលើវិស័យ K pop នាងបានពានរង្វាន់ PMPC Star Awards លើកទី ២១ សម្រាប់​ភាពយន្ត ឆ្នាំ ២០០៥ ឈ្នះពានរង្វាន់ ក្នុងប្រភេទ “Best Debutant-Female” សម្រាប់​ខ្សែភាពយន្ត “Bcuz of U” ។
-Philippines Association of the Record Industry ក្នុងឆ្នាំ២០០៥ Dara បាន​ឈ្នះពានរង្វាន់ “Gold Award” សម្រាប់​អាល់ប៊ុម​របស់នាង “Sandara” ហើយម្តងទៀតក្នុងឆ្នាំ ២០០៦ នាង​បាន​ឈ្នះ​ពានរង្វាន់ “Platinum Award” សម្រាប់​អាល់ប៊ុម​នេះ។
-Philippines K-pop Convention ក្នុងឆ្នាំ២០១០ & ២០១២ នាង​បានទទួលពានរង្វាន់ “Hottest Female Star” ។

-K Web Festivalក្នុងឆ្នាំ ២០១៥ នាង​បានឈ្នះពានរង្វាន់ក្នុងផ្នែក “តារា​សម្ដែង​ឆ្នើម” សម្រាប់​ស៊េរី​បណ្ដាញ “Dr. Ian” ។

ជីវិត​ឯកជន Dara ធ្លាប់​បាន​ណាត់​ជួប​ជាមួយ​វិចិត្រករ​ហ្វីលីពីន Joseph Bitangcol និង​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០០៩ ប៉ុន្តែ​ពួក​គេ​បាន​បែក​គ្នា​ភ្លាម​ៗ ​ដោយ​សារ​ហេតុផល​ផ្ទាល់​ខ្លួន។ យ៉ាងណាមិញ ​អ្នក​ទាំង​ពីរ​រក្សា​ទំនាក់ទំនង​ស្និទ្ធស្នាល​ក្រោយ​ការ​បែក​បាក់។ ក្រោយ​មក​ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារា​សម្ដែង Kim Soo-hyun។ នាង​ក៏​ធ្លាប់មាន​ពាក្យ​ចចាមអារ៉ាម​ថា ​កំពុង​ណាត់​ជួប​តារា​រ៉េប G-Dragon ខណៈ​ពួក​គេ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​កន្លែង​សាធារណៈ។

Dara គឺជាតារាកូរ៉េដែលមានជាងគេទី៧ ដោយ​មានទ្រព្យសម្បត្តិសរុបប្រហែល ១៦លានដុល្លារ។ នាង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “The Vampire” ដោយ​សារ​តែ​ស្បែក​មុខ​ក្មេង​ជាង​វ័យ និង​ទម្រង់​មុខ​ដ៏​ល្អ​ជាង​គេ ​នៅ​កូរ៉េខាងត្បូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?

ចុចអាន៖អាពាហ៍ពិពាហ៍តួឯកក្នុងរឿង “ Crash Landing on You “ មាន ៤ ចំណុចដែលគេចាប់អារម្មណ៍ខ្លាំងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម