Connect with us

KPT+

ឥរិយាបថប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ៤ យ៉ាង កំពុងបំផ្លាញអនាគតការងារបច្ចុប្បន្ន

បានផុស

នៅ

វាជារឿងធម្មតា សម្រាប់មនុស្សក្នុងសង្គមបច្ចុប្បន្ន​ ដែលនិយមលេង Facebook។ ដូច្នេះយើងអាចបង្ហោះ និងចែករំលែក​នូវអ្វីដែលនៅក្នុងចិត្ត​ ដោយ​មិន​មាន​អារម្មណ៍​ថា​ឆ្គង​ និង​​អនុញ្ញាត​ឲ្យផ្សេង​ចូលរួមក្នុងជីវិត​របស់យើង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ តំបន់ឯកជនដែលយើងតែងតែប្រើ​ ដើម្បីបង្ហោះសកម្មភាពឯកជន ត្រូវ​បាន​គេ​មើល​ឃើញ និង​ចូល​ប្រើប្រាស់ជា​សាធារណៈ​ ដោយ​មនុស្ស​គ្រប់គ្នា។ នៅពេលដែល​មនុស្ស​គ្រប់គ្នា​អាច​មើល​ឃើញ​ តើវា​ជា​លំហ​ឯកជន​ពិត ឬ​ជា​លំហ​ឯកជន​សាធារណៈ? បើ​អ្នក​ដែល​មក​មើល​នោះ​ជា​និយោជក​ដែរ​ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្រើន ​មុន​នឹង​អ្នក​ចុច​ប្រកាស​ណា​មួយ។ ដោយសារ​តែ​យើង​មាន​សិទ្ធិ​ក្នុង​ការ​អត់​ការងារ​ធ្វើ ឬ​ត្រូវ​បាន​បដិសេធ​ការងារ។

ការ​សិក្សា​អន្តរជាតិ​បាន​រក​ឃើញ​ថា ៩០ ភាគរយ​នៃ​និយោជក​ពិចារណា​លើ​សកម្មភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​ដាក់​ពាក្យ​​ មុន​ពេល​ជួល ហើយ៧៩ភាគរយ​ នៃ​នាយកដ្ឋាន​ធនធាន​មនុស្ស​ នឹង​បដិសេធ​អ្នក​ដាក់​ពាក្យ។ លើសពី​នេះ​ទៀត​ សម្រាប់​បុគ្គលិក​បច្ចុប្បន្ន​ដែលកំពុងធ្វើការ ក៏មាន​ករណី​បុគ្គលិក​ត្រូវ​គេ​បណ្ដេញ​ចេញ​ ដោយ​សារ​ការ​បង្ហោះ​ការ​ត្អូញត្អែរ​អំពី​ការងារ​របស់​ពួក​គេ​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ដូច្នេះ​ហើយ ​យើង​គួរ​ផ្ដោត​លើ​សកម្មភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បច្ចុប្បន្ន និង​អតីតកាល​របស់​យើង។

១ ការ​បង្ហោះ​មិន​សមរម្យ​លេចឡើង ដោយសារតែ​មនុស្ស​ជាច្រើន មើលឃើញប្រព័ន្ធផ្សព្វផ្សាយសង្គម ជាកន្លែងផ្ទាល់ខ្លួន ដែល​ពួកគេ​អាច​បង្ហោះ និង​បញ្ចេញ​អ្វី​ទាំងអស់។ ដូច្នេះ​មិន​ខ្វល់​ពី​ភាព​ស័ក្ដិសម​នៃ​អ្វី​ដែល​បាន​បង្ហោះនោះ​ទេ។ ការ​បង្ហោះ​នោះ​ អាចជា​ការ​ត្អូញត្អែរ​ពី​ថៅកែ​ចាស់ ឬ​រឿង​អវិជ្ជមាន​ដែល​កើតឡើង​នៅក្នុង​ការិយាល័យ ចេតនា​បង្ក​របួស​ស្នាម​ដល់​និយោជក​ដោយ​ចេតនា វាក៏រួមបញ្ចូល​នូវសេចក្តី​ថ្លែងការណ៍​មិន​សមរម្យ ភេទ ជាតិសាសន៍ សាសនា​សារ​ប្រមាថ របស់ខុសច្បាប់ ការ​និយាយ​ស្អប់ ការចែករំលែកខ្លឹមសារដែលមាន​គុណភាពទាប ព័ត៌មាន​ក្លែងក្លាយ ពាក្យចចាមអារ៉ាម ជាដើម។ ការ​ធ្វើបែបនេះ​​មើលទៅគ្មាន​វិជ្ជាជីវៈ គ្មាន​តម្លៃ អសមត្ថភាព​ក្នុងការធ្វើការជាមួយអ្នកដទៃ ។ ជាការពិតដែលថា យើងមានសិទ្ធិក្នុងការមិនពេញចិត្តនឹងមិត្តរួមការងា ឬចៅហ្វាយរបស់យើង ដែលចង់បញ្ចេញ។ ប៉ុន្តែនិយោជក ក៏មានសិទ្ធិកម្ចាត់អ្នកដែលធ្វើបាបគាត់ដែរ។

២ បង្ហាញរូបភាពអវិជ្ជមាននៃខ្លួនអ្នក ត្រឡប់ទៅការចាប់ផ្តើម ដែល​អ្នក​រាល់​គ្នា​មើល​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​កន្លែង​ផ្ទាល់ខ្លួន​ដើម្បី​បង្ហោះ អ្នកអាចចុចដើម្បីចែករំលែកចំណាប់​អារម្មណ៍ផ្ទាល់ខ្លួន​តាមមធ្យោបាយណាមួយ។ ត្រូវ​ដឹង​ថា​រឿង​បែប​នេះ​នឹង​បង្ហាញ​រូបភាព​អវិជ្ជមាន​របស់​ខ្លួន ​ដល់​អ្នក​ដទៃ​ផង​ដែរ​។​

៣ កុហក​បំភ្លើស មនុស្សដែលមានការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្លាំង ពួកគេចាប់ផ្តើមជក់ចិត្តនឹងការធ្វើ​បច្ចុប្បន្នភាព​អ្វីៗ​ទាំងអស់ក្នុងជីវិត នៅ​លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញ​ដល់​មិត្តភ័ក្តិ ឬអ្នកតាមដាន។ ពួកគេ​ក៏ព្យាយាម​បំផ្លើស​ជីវិត​ នៅក្នុងពិភពនិម្មិតពីអ្វីដែល​មាន ដើម្បីទទួល​បានការចូលចិត្ត​កាន់តែច្រើន ឲ្យ​មនុស្ស​ចូល​មក​បញ្ចេញ​មតិ។ ថ្ងៃមួយ ស្រាប់តែ​គាត់​បាន​ដាក់​លិខិត​ឈប់​សម្រាក ​ដោយ​ហេតុផល​ថា​គាត់​ឈឺ។ ប៉ុន្តែ​រូបថតបែរជាមានលើ​បណ្ដាញ​សង្គម​ ឬ​លេច​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត។ យ៉ាងណាមិញកុំភ្លេចថា ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​យើងនៅ​កន្លែង​ធ្វើ​ការ​ ក៏មាននិយោជករបស់យើង អាចលាក់ខ្លួនជាអ្នកដែលតាមយើងជាយូរមកហើយ។ ម្យ៉ាងទៀត ពិភពលោកនេះតូចជាងអ្នកគិត។ ពួកគេ​អាច​ដឹង​ ដោយ​មិន​ចាំ​បាច់​លើក​ទូរស័ព្ទ​ ហើយ​ចុច​ឆែក​មើល​ដោយ​ខ្លួន​ឯង។

៤ បណ្ដាញសង្គមនឹងបង្ហាញថាអ្នកជាមនុស្សបែបណា មនុស្សជាច្រើនជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើជាកន្លែងសម្រាប់បង្ហាញពីរឿងរ៉ាវក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែការពិតនៃចិត្តវិទ្យា ដែលនិយោជកយកចិត្តទុកដាក់ គាត់​បាន​វិភាគ​ការ​ប្រកាស​ត្អូញត្អែរ​នៅ​ទីនេះ។ គ្រប់ប្រភេទនៃរឿងតូចតាចនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង អ្វីដែលមនុស្ស និយាយឬវាយ វាតែងតែបង្ហាញថា តើយើងជាមនុស្សបែបណា។ ជាឧទាហរណ៍ ការបង្ហោះយ៉ាងហោចណាស់ ៥-៦ដងក្នុងមួយថ្ងៃ បង្ហាញពីភាពឥតប្រយោជន៍ និងការគិតមមៃរបស់យើងតែប៉ុណ្តោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើការផ្ដល់កិត្តិយសដល់សហសេវិក មានសារៈសំខាន់ប៉ុនណា?

ចុចអាន៖៥ វិធី ផ្លាស់ប្ដូរអត្តចរិតប្រកួតប្រជែងចង់តែឈ្នះ ប្រែទៅរកភាពអវិជ្ជមានវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

Sokha Hotels

ព័ត៌មានពេញនិយម