Connect with us

កីឡា

ឆ្លើយពីបេះដូងមក Ronaldo និង Messi នរណាល្អជាង?

បានផុស

នៅ

KPT plus សូមឆ្លើយភ្លាម​ថា គឺ Messi ។

កំពូល​កីឡាករបាល់ទាត់អាជីពរបស់អាហ្សង់ទីន Lionel Messi ដែលកំពុង​គ្រង​ទ្រព្យសម្បត្តិជាង ៣០០ លានដុល្លារអាមេរិក គឺ​ជា​អត្តពលិកនាំមុខឱ្យក្លឹបអេស្បាញហើយក៏ជា កីឡាករ​អច្ឆរិយៈ ពិបាករកគូមកផ្ទឹមណាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រៀបជាមួយ រ៉ូណាល់ដូ គឺ Messi លេងដូចជាអ្នកបង្កើត​គ្រាប់ជា​ច្រើនជាអ្នកបញ្ចប់។ ឆ្លងកាត់ការបង្ហាញ​សមត្ថភាពលើសង្វៀនវាលស្មៅ​ជាច្រើនឆ្នាំ​របស់ Messi គាត់នៅតែ​ត្រូវបានគេចាត់ថា ជាកីឡាករឆ្នើមបំផុតលំដាប់ពិភពលោក ហើយពានរង្វាន់ IFFHS ២លើកជាប់ៗគ្នាជាឧទាហរណ៍មិនអាចប្រកែកបាន។

មកស្គាល់ Lionel Messi ច្បាស់ជាងមុនបន្តិច៖

បុរសនេះ ធំឡើងមកក្នុងអារម្មណ៍មួយដែលជាប់ដក់ជាមួយនឹងកីឡាតាំងពីក្មេង។

នៅពេលមានអាយុត្រឹមតែ ៤ ឆ្នាំ ក៏បានក្លាយជា​សមាជិកនៃក្លឹបក្នុងស្រុកឈ្មោះហ្គ្រូលី ទទួលបង្វឹកផ្ទាល់ដោយឪពុកខ្លួន។ នៅពេលមានវ័យដប់ឆ្នាំ ចំណង់ចំណូលចិត្តនេះ​ត្រូវបានគំរាមកំហែងនៅពេលរោគវិនិច្ឆ័យមួយបានបង្ហាញថា កុមារ Lionel Messi មានបញ្ហាកង្វះអ័រម៉ូនលូតលាស់។ ទោះយ៉ាងណា ឧបសគ្គជីវិតមួយនេះ មិនអាចវាយផ្តួល Lionel Messi ឡើយ។

នៅអាយុ ១៣ ឆ្នាំគេបានចូលរៀននៅសាលាយុវជនរបស់ក្រុង​បាសេឡូណា។ ក្នុងកំឡុងពេលសិក្សានៅបណ្ឌិត្យសភាក្រុមគ្រួសាររបស់ Lionel Messi បានព្យាយាមជាខ្លាំង​ឱ្យកូនម្នាក់នេះបានលេងជាមួយបាសេឡូណា។

នាយកក្រុមកាលណោះឃើញជំទង់ម្នាក់នេះកាលណា​ក៏កើតចិត្ត ចង់ចុះហត្ថលេខាភ្លាមៗ ប៉ុន្តែក្លឹបបានស្ទាក់ស្ទើរព្រោះថា Lionel Messi ជាជនបរទេស ហើយនៅពេលនោះ វាមិនធម្មតាប៉ុន្មាន​ទេសម្រាប់ក្លឹបអ៊ឺរ៉ុប ក្នុងការចុះកុងត្រា​ជាមួយកីឡាករបរទេស។

ក្រោយមកនៅឆ្នាំដដែលនោះ ឱសានវាទមួយត្រូវបញ្ចេញ​ដោយ​បាសេឡូណាបង្ហាញពីការប្តេជ្ញាក្នុងការ​ប្រឈមហានីភ័យ​ផ្តល់កិច្ចសន្យាដល់កីឡាករ​តូចម្នាក់នេះ។

នៅ១ឆ្នាំក្រោយមក ដើម្បីនៅជិត Lionel Messi ក្រុមគ្រួសារ ទំាងមូលបានផ្លាស់ទៅទីក្រុងបាសេឡូណាក្បែរកីឡដ្ឋានរបស់ក្លឹប។

ដំបូងៗ Lionel Messi ត្រូវអនុញ្ញាតិ្តឱ្យ​លេងបានតែក្នុងការប្រកួតមិត្តភាពនិងលីគកាតាប៉ុណ្ណោះ​។

សម្រាប់កីឡាករក្មេងខ្ចីម្នាក់នេះ បាល់ទាត់គឺជារឿងតែមួយគត់ដែលជួយជីវិត​គេ​ឱ្យមានន័យ ហើយបើគ្មានវាទេក្មេងដែលខ្មាស់អៀនម្នាក់នេះនឹង​ក្លាយទៅជាមនុស្ស​ស្ងប់ស្ងាត់គ្មាន​សកម្មភាពម្នាក់។

ទីបំផុត Lionel Messi បានក្លាយជាផ្នែកមួយនៃសហព័ន្ធកីឡាបាល់ទាត់រ៉ូយ៉ាល់អេស្បាញ (RFEF) ។

ដោយសារតែក្លាយជាសមាជិករបស់ RFEF គេអាចលេងបានគ្រប់ការប្រកួតទាំងអស់ និងបង្កើតមិត្តជាច្រើនក្នុងចំណោមអ្នករួមក្រុម រួមទាំង Cesc Fàbregas និង Gerard Piqué ផង។

ចាប់ពីពេលនោះ អាជីពគោលរបស់ Lionel Messi បានហក់ឡើង ដូចកំពូលភ្នំដែលរង់ចាំតែស្រួចឡើង ហើយ​មាំទំាជាលំដាប់។

នៅក្នុងរដូវកាលដំបូង គេរកគ្រាប់បាល់បាន ៣៦ គ្រាប់ក្នុង ៣០ ប្រកួតសម្រាប់ Cadetes A ដែលជាឯកទគ្គកម្ម​។

ចាប់ពីនោះហើយ ដែល​កំពូលកីឡាករឆ្នើម Lionel Messi ទទួលការស្នើសុំចូលរួមជាមួយក្រុម Arsenal ។ Lionel Messi  ក៏ជាកីឡាករបាល់ទាត់ តែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះពានរង្វាន់ FIFA Ballon ប្រាំដងដែល ក្នុងចំណោមនោះ មាន​បួនដងគឺឈ្នះជាប់ៗគ្នា៕

ប្រែសម្រួល៖ ចម្រើន ​តារា

ចុចអាន៖ កំពូល​កីឡាករ​បាល់ទាត់​ដែល​ទម្លាប់​យក​ដំណើរ​កម្សាន្ត​លំហែ​មុន​ការ​ប្រកួត​មក​ដល់

ចុចអាន៖ ហេតុផល១០​​យ៉ាង​ធ្វើឲ្យ Lionel Messi ក្លាយ​ជា​កីឡាករ​បាល់​ទាត់​​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​លើ​លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម