Connect with us

KPT+

៥ ជំហាន កៃខៃខ្លួនឯងឲ្យក្លាយជាមនុស្សមានគុណភាព

បានផុស

នៅ

ជីវិតគឺជាដំណើរការគ្មានទីបញ្ចប់ ហើយមានរឿងជាច្រើនដែលត្រូវកែលំអ។ ចំណែកការ​រស់​នៅ​ មិន​មែន​គ្រាន់​តែ​ចុះ​ចាញ់ ក្រោក​ឡើង ឬ​វិល​ទៅ​រក​ភាព​សប្បាយ​រីក​រាយ​នោះ​ទេ។ ប៉ុន្តែក៏ជារបៀប ដែល​អ្នក​អាច​អភិវឌ្ឍ និងបន្តពង្រីក​សក្តានុពល​របស់អ្នក ពីមួយថ្ងៃទៅមួយថ្ងៃ។

ដូច្នេះ តើ​អ្នក​ធ្វើ​យ៉ាង​ណា​​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​មនុស្ស​មាន​គុណភាព? នេះគឺជាជំហានចំនួន ៥ ​ដែល​យើង​អាច​អនុវត្ត​បាន។

១ បង្កើត​ទម្លាប់​ល្អ​នៅ​ក្នុង​ខ្លួនអ្នក ទម្លាប់​គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​មាន​នៅ​ក្នុង​មនុស្ស​គ្រប់​រូប។ ប៉ុន្តែ មិនមែន​ទម្លាប់​ដែល​មាន​ស្រាប់​ទាំងអស់​សុទ្ធតែ​ល្អ​នោះ​ទេ។ ដូច្នេះហើយ អ្នកត្រូវតែចេះ​បង្កើត​ទម្លាប់​ល្អ​នៅក្នុង​ខ្លួន។ ទម្លាប់​ល្អ​ដែល​ត្រូវ​បាន​បណ្ដុះ​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត។ ទម្លាប់​ល្អ​ដែល​បង្កប់​ក្នុង​ខ្លួន​អ្នក ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មាន​គុណភាព និង​សុចរិត​ភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ កំណត់គោលបំណងនៃជីវិត គោលដៅ​គឺ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ជីវិត ការ​មាន​គោលដៅ​អនុញ្ញាត​ឲ្យ​អ្នក​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ទៅ និង​ការ​សម្រេចចិត្ត​អ្វី​ដែល​ត្រូវ​ធ្វើ។ ជីវិត​គ្មាន​គោលដៅ​ ប្រៀប​បាន​នឹង​ការ​ជិះ​ទូក​នៅ​កណ្ដាល​សមុទ្រ​ ដោយ​មិន​ដឹង​ទៅ​បោះ​យុថ្កា​នៅ​ទីណា។ ការ​មាន​គោល​បំណង​ច្បាស់​លាស់​ក្នុង​ជីវិត​ អាចឲ្យ​​អ្នក​ដឹង​ថា​ជីវិត​របស់​ខ្លួន​ត្រូវ​ទៅ​ណា។

៣ បណ្ដុះ​ផ្នត់​គំនិត​រីកចម្រើន តើអ្នកធ្លាប់មើលពីចំណុចអវិជ្ជមានទេ? តាម​ពិត អ្នក​ចាត់​ទុក​ខ្លួន​ឯង​ខ្សោយ ហើយ​មិន​អាច​ធ្វើ​អ្វី​បាន។ ទោះបីជាវាមើលទៅមិនសំខាន់ក៏ដោយ របៀបដែលអ្នកគិត ក៏ប៉ះពាល់ដល់គុណភាពរបស់អ្នកដែរ។ ជំហានសំខាន់មួយដែលត្រូវបណ្តុះ ប្រសិនបើអ្នកចង់លើកកំពស់គុណភាពខ្លួនឯង គឺការបណ្តុះផ្នត់​គំនិត​រីកចម្រើន។ មនុស្សគ្រប់រូបមានឱកាស​ដូចគ្នា ដើម្បីសម្រេចបានជោគជ័យ។ អត្ថិភាព​នៃផ្នត់គំនិតរីកចម្រើន​ ធ្វើឲ្យ​អ្នករីកចម្រើន និងបន្តមានការលើកទឹកចិត្ត​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួនឯង គ្រប់ស្ថានភាព​ទាំងអស់។

៤ ដឹង​ពីអ្វី និង​ស្គាល់​ថា​ខ្លួនឯង​ជា​អ្នកណា បុគ្គល​ម្នាក់ៗ​ពិត​ជា​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សក្ដានុពល​រៀងៗខ្លួន។ នៅពីក្រោយភាព​ទន់ខ្សោយ​ត្រូវតែ​មាន​គុណសម្បត្តិ​មួយ ។ វាជាការ​ចាំបាច់​សម្រាប់យើង ដើម្បីអាចទទួលស្គាល់ថាយើងជាអ្វី និង​ស្គាល់ថា​ខ្លួនឯង​ជា​នរណា។ វា​អាច​ស្ដាប់​ទៅ​សាមញ្ញ ប៉ុន្តែការស្គាល់ខ្លួនឯង​​ គឺជា​ជំហាន​មួយ​ក្នុង​ការ​កែប្រែ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​គុណភាព។ ដោយ​ស្គាល់​ខ្លួន​ឯង នោះ​អ្នក​ដឹង​ថា​ចំណុច​ខ្លាំង​ណា​ខ្លះ​គួរ​លើក​តម្កើង ហើយ​ចំណុច​ខ្សោយ​ណា​ខ្លះ​គួរ​ត្រូវ​កែ​លម្អ។

៥ ជីកកកាយ​និង​អភិវឌ្ឍ​សក្ដានុពល​របស់​អ្នក និយាយអំពីសក្តានុពល វា​ហាក់ដូចជាយើងម្នាក់ៗត្រូវតែមានវា។ តើអ្នកចង់ស្វែងយល់ និង​អភិវឌ្ឍ​សក្តានុពល​របស់អ្នក ឬគ្រាន់តែចុះចាញ់នឹងសមត្ថភាពដែលមានស្រាប់។ គួរកត់សំគាល់​ថា ការ​ស្វែងយល់ និង​អភិវឌ្ឍ​សក្ដានុពល​របស់​បុគ្គល គឺជាជំហានមួយដែលត្រូវអនុវត្ត ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រកបដោយ​គុណភាព។ សក្ដានុពល​ដែល​ត្រូវ​បាន​អភិវឌ្ឍ​​​ រហូត​ដល់​អតិបរមា​អាច​លើកទឹកចិត្ត​អ្នក​ឲ្យ​ផលិត​ការងារ​ល្អ​បំផុត ហើយ​ថែម​ទាំង​រួមចំណែក​យ៉ាង​ពិតប្រាកដ​ដល់​បរិស្ថាន​ជុំវិញ។ គុណភាព​ខ្លួនឯង ​គឺ​ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដើម្បី​រីកចម្រើន និង​អភិវឌ្ឍ​ខ្លួន​ ទៅជា​មនុស្ស​ប្រកបដោយ​គុណភាព ​ពី​មួយថ្ងៃទៅមួយថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រក្សាតុល្យភាពការងារ ជីវិត និងការសិក្សា ដោយអនុវត្តតាមជំហានទាំង ៣ នេះ

ចុចអាន៖៥ យ៉ាងនេះ ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម