KPT+
រក្សាតុល្យភាពការងារ ជីវិត និងការសិក្សា ដោយអនុវត្តតាមជំហានទាំង ៣ នេះ
បច្ចុប្បន្ន និស្សិតភាគច្រើនចូលចិត្តធ្វើការបណ្តើរ និងរៀនបណ្តើរ ដើម្បីទទួលបានទាំងចំណេះដឹង បទពិសោធន៍ និងថវិការខ្លះសម្រាប់ផ្គត់ផ្គង់ខ្លួនឯង។ ស្របពេលជាមួយគ្នា កត្តាទាំងនេះបានក្លាយជាបន្ទុក និងផ្ដល់សម្ពាធដល់និស្សិតដែលមិនទាន់ចេះលៃលកពេលវេលា និងបែងចែកកាលវិភាគបានត្រឹមត្រូវ។
ដើម្បីរក្សាបានតុល្យភាពទាំង ការងារ ការសិក្សា និងមានពេលវេលាសម្រាកផ្ទាល់ខ្លួនខ្លះ អ្នកអាចសាកល្បងអនុវត្តតាម៤ចំណុចខាងក្រោម។
១. គ្រប់គ្រងពេលវេលាឱ្យបានច្បាស់លាស់

បើសិនជាអ្នកចង់ឱ្យទាំងជីវិតការងារ និងការរៀនសូត្រ មានតុល្យភាព អ្នកត្រូវដាក់សំណួរឱ្យខ្លួនឯងជារឿយៗថា តើអ្នកអាចលះបង់ពេលវេលាបានប៉ុន្មានទៅលើកិច្ចការអ្វីខ្លះ។ ដោយរឿងសំខាន់មួយក្នុងការរៀបចំ និងបែងចែកពេលវេលាឱ្យមានប្រសិទ្ធិភាព គឺជាការស្គាល់ខ្លួនឯងឱ្យបានច្បាស់ចំពោះការកំណត់ពេលវេលារៀនសូត្រ ដែលសិក្តសមសម្រាប់អ្នក។ បើសិនជាអ្នកសម្រេចចិត្តថាធ្វើការផង និងរៀនផង អ្នកត្រូវតែលះបង់ពេលវេលាសុខស្រួលផ្ទាល់ខ្លួនចេញខ្លះ ដូចជាត្រូវចូលគេងយឺត និងភ្ញាក់លឿនខុសពីធម្មតា ទោះបីនៅចុងសប្ដាហ៍ ក៏ដោយ។ ម៉្យាង អ្នកអាចរៀបចំពេលវេលាទុកមុនមួយសប្តាហ៍ ថាតើអ្នកត្រូវធ្វើអ្វីខ្លះនៅដើមសប្ដាហ៍ បន្តដល់ចុងសប្ដាហ៍ជារៀងរាល់ខែ។
២. ចរចាជាមួយនិយោជករបស់អ្នក
យើងអាចខ្លាចចិត្តថ្នាក់លើ នៅពេលដែលយើងកំពុងធ្វើការ ហើយមានកិច្ចការបន្ទាន់នៅឯសាលារៀន។ ប៉ុន្តែអ្នកគួរតែឆាប់ជូនដំណឹងទៅចៅហ្វាយរបស់អ្នក នៅពេលណាអ្នកត្រឡប់ទៅសាលារៀនវិញ ឬមានកិច្ចការសំខាន់បន្ទាន់ ចៀសវាងការយល់ច្រឡំ ណាមួយកើតឡើង។ ការធ្វើបែបនេះនឹងធ្វើឱ្យថ្នាក់លើកាន់តែយល់ពីអ្នកចំពោះ ភាពស្មុគស្មាញ និងសម្ពាធផ្សេងៗ ក្នុងនាមជានិស្សិតដែលរៀនផង និងធ្វើការផង។ ជាពិសេស អ្នកត្រូវនិយាយ ដោយបើកចំហ និងស្មោះត្រង់នៅពេលណារវល់នឹងកិច្ចការសាលា ហើយមិនអាចមកបំពេញការងារបានក្នុងករណីចាំបាច់ណាមួយ។
៣. សម្រាកឱ្យបានគ្រប់គ្រាន់ និងជ្រើសរើសអាហារដែលមានជីវជាតិ

គន្លឹះដើម្បីទទួលបានជោគជ័យទាំងការរៀនសូត្រ និងការបំពេញការងារ អ្នកត្រូវរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ។ អ្នកត្រូវចងចាំថា រាងកាយមនុស្សតែងតែវិវត្តពីមួយថ្ងៃ ទៅមួយថ្ងៃ។ ដូចច្នេះ អ្នកត្រូវសម្រាកឱ្យបាន ៧ ទៅ ៨ ម៉ោង រៀងរាល់យប់ និងបរិភោគអាហារណាដែលមានប្រយោជន៍ ទើបរាងកាយ និងខួរក្បាលមានថាមពលបន្តការងារទៅមុខបាន។ កាលណាអ្នកមានសុខភាពល្អ ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងមានភាពរឹងមាំ រួមជាមួយការចងចាំបានល្អ ដែលជួយអ្នកទប់ទល់នឹងភាពតានតឹងចំពោះការងារ និងការសិក្សា។
ជារួម ចំពោះអ្នកធ្វើការ និងសិក្សាក្នុងពេលតែមួយ គួរព្យាយាមអនុវត្តគន្លឹះទាំង៣នេះដើម្បីជួយសម្រាលសម្ពាធក្នុងជីវិតអ្នកឱ្យមានភាពងាយស្រួល៕
ប្រែសម្រួល៖ លីលី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


