KPT+
អាកប្បកិរិយា ៥ នេះហើយ ជាមូលហេតុធ្វើឲ្យគូស្នេហ៍ឈានទៅបែកបាក់គ្នា
លើលោកនេះ គ្មានគូស្នេហ៍ណាមិនឈ្លោះប្រកែកគ្នាទេ ហើយក៏មិនខុសពីពាក្យចាស់លោកពោលថា “ចានក្នុងរាវគង់ប៉ះទង្គិចគ្នា”។ ដូច្នេះហើយ ការឈ្លោះប្រកែកគ្នា ជារឿងធម្មតា សំខាន់គឺអ្នកទាំងពីរត្រូវចេះសម្របគ្នាទៅមក។ បើម្ខាងទៀតក្ដៅ ម្ខាងទៀតត្រូវតែត្រជាក់ដាច់ខាត ទើបអាចរស់នៅចុះសម្រុងគ្នាបាន។
យ៉ាងណាមិញ នៅពេលដែលអ្នកទាំងពីរទាស់សំដីគ្នា សូមចៀសវាងនូវអាកប្បកិរិយាដូចខាងក្រោមនេះ ដើម្បីរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនង ឲ្យកាន់តែយូរអង្វែងថែមទៀត។
១ មានចិត្តចង់ឈ្នះលើដៃគូ

ការជជែកវែកញែកត្រូវបានបង្កឡើងដោយភាពខុសគ្នានៃមតិ ហើយជាលទ្ធផលនៃការខ្វែងគំនិតគ្នា នឹងនាំឲ្យមានការឈ្លោះប្រកែកគ្នា។ ម្នាក់ៗចង់ការពារគោលការណ៍របស់ខ្លួន ហើយចង់ឈ្នះក្នុងការជជែកដេញដោល។ ទោះជាយ៉ាងណាក៏ដោយ បំណងប្រាថ្នាចង់ឈ្នះនេះ ពិតជាមានសក្តានុពលក្នុងការនាំមកនូវអារម្មណ៍មិនស្រួល។ នេះគឺដោយសារតែភាគីម្ខាង នឹងមានអារម្មណ៍ថាមិនពេញចិត្ត នៅពេលដែលពួកគេបន្តរងសម្ពាធ និងជ្រុងម្ខាង ដោយសារតែមតិរបស់ពួកគេខុស។ បញ្ហាចម្បង គួរតែរកដំណោះស្រាយ ជំនួសនៃការរកជម្លោះថ្មីដែលមិនគួរកើតឡើង។
២ ទំនោរទៅនឹងប្រតិកម្ម និងការវាយប្រហារ
ការឈ្លោះប្រកែកគ្នា ជាពិសេសជាមួយដៃគូ ក៏អាចបង្កនូវអារម្មណ៍អវិជ្ជមាន ដែលធ្វើឲ្យយើងមានទំនោរទៅជាប្រតិកម្ម។ ជាការពិត មិនមែនកម្រមានសភាវគតិដែលអូសទាញ និងបង្កើតឲ្យមានបំណងប្រាថ្នាវាយប្រហារលើគំនិតរបស់អ្នកដទៃ ដែលតាមពិត គឺជាដៃគូរបស់យើងនោះទេ។ ប្រសិនបើកើតឡើងមែន ចូរសម្រាក ហើយបោះជំហានមួយឡែកសិន ដើម្បីស្វែងយល់ពីបញ្ហា និងស្ថានភាពដែលកំពុងកើតឡើង។ ទន្ទឹមនោះ កុំយកអារម្មណ៍ទៅឆ្ងាយពីដៃគូពេក វាអាចជះឥទ្ធិពលដល់ការឃ្លាតឆ្ងាយពីទំនាក់ទំនងក៏ថាបាន។
៣ ស្ទាក់ស្ទើរក្នុងការព្យាយាមយល់ពីស្ថានភាពរបស់ដៃគូ
អាកប្បកិរិយាមួយនាំឲ្យមានការជជែកវែកញែក និងឈ្លោះប្រកែកគ្នាយ៉ាងយូរ គឺការស្ទាក់ស្ទើរស្វែងយល់ពីដៃគូរបស់អ្នក។ នៅក្នុងការជជែកពិភាក្សាដ៏ក្តៅគគុកនេះ ការគ្រប់គ្រងអារម្មណ៍ គឺជាគន្លឹះសំខាន់ដើម្បីអាចកាត់បន្ថយជម្លោះ និងស្វែងរកដំណោះស្រាយដ៏ល្អបំផុត។ ជំនួសឲ្យការបង្ហាញពីភាពអាត្មានិយមរបស់អ្នក វាជាការល្អក្នុងការចាប់ផ្ដើមព្យាយាមស្វែងយល់ពីសាវតាររបស់ដៃគូ និងរបៀបដែលគាត់/នាង ដំណើរការបញ្ហានេះឡើងមក។
៤ សង្ស័យដោយមិនចង់ស្តាប់ការពន្យល់
បញ្ហាដែលកើតឡើងរវាងគូស្វាមីភរិយា ជួនកាលមិនអាចបំបែកចេញពីការខ្វះការប្រាស្រ័យទាក់ទងបើកចំហ ដែលនាំឲ្យមានការសង្ស័យក្នុងរឿងជាច្រើន។ បន្ទាប់មក ការសង្ស័យនេះ អាចធ្វើឲ្យមានការជជែកវែកញែកតូចមួយ ហើយបញ្ហាកាន់តែទូលំទូលាយ។ ការសង្ស័យនឹងបិទបេះដូង និងចិត្តដើម្បីទទួលយកការពន្យល់។
៥ បង្ហាញចរិតជារាជបុត្រ ឬព្រះនាង មិនសុំទោសអ្នកណាមុន
ការបញ្ចប់នៃការជជែកពិភាក្សាគ្នា គួរតែនាំទៅរកការទទួលយកគ្នាទៅវិញទៅមក និងការអភ័យទោសឲ្យគ្នា។ ប៉ុន្តែមានគូស្នេហ៍ខ្លះ គឺមិនព្រមទម្លាក់ខ្លួនឲ្យទាបជាងម្ខាងៗ ដោយសារគិតថា ការសុំទោសឬឲ្យតម្លៃខ្លួនឯងទាបទៅម្ខាងទៀត នឹងមានអារម្មណ៍ថាអន់។ ពេលខ្លះភាពក្រអឺតក្រទមនេះ អាចជះឥទ្ធិពលដល់ទំនាក់ទំនងអ្នកទាំងពីរ រហូតឈានទៅបែកបាក់គ្នាដោយមូលហេតុមិនចុះសម្រុង។

តាមពិតទៅ ការឈ្លោះប្រកែកជាមួយដៃគូគឺជារឿងធម្មតាទៅហើយក្នុងសង្គមនេះ ប៉ុន្តែបើទោះជាវាធម្មតា អ្នកមិនអាចធ្វើឲ្យវាធម្មតាតាមសាច់រឿងបានទេ។ ប្រសិនបើអ្នកឬដៃគូបានធ្វើឲ្យមានអារម្មណ៍មិនស្រួលឡើងមក ត្រូវប្រញាប់ជជែកគ្នារកដំណោះស្រាយ កុំបណ្ដោយឲ្យភាពអាត្មានិយម និងភាពអំនួត កាន់តែមានអំណាចគ្រប់គ្រងលើចិត្ត ដោយមិនអើពើនឹងនៃទំនាក់ទំនងមួយនេះ។ ប្រយ័ត្នបាត់បង់គេ ទើបស្ដាយក្រោយហួសពេលមួយជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុ ៥ យ៉ាង មនុស្សសម័យនេះ ចង់នៅលីវច្រើនជាងមានគូ
ចុចអាន៖ហេតុផល ៥ យ៉ាង បង្ហាញថា អ្នកនិងដៃគូ មិនអាចសាងអនាគតរួមគ្នាបានទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


