KPT+
ស្តង់ដារសម្រស់នៅ អ៊ីរ៉ង់ ស្ថិតនៅត្រង់មួយចំណុចគត់
យោងតាមតាមស្ថិតិពី NCBI បានបង្ហាញថា អ៊ីរ៉ង់មានភាគរយវះកាត់ខ្ទង់ច្រមុះខ្ពស់បំផុតនៅលើពិភពលោក។ មូលហេតុដោយសារតែការវះកាត់ច្រមុះ ជាវិធីកែសម្ផស្សដ៏ពេញជាងគេ ដើម្បីទាក់ទាញភេទផ្ទុយ បង្កើនទំនុកចិត្តលើខ្លួនឯង ជាពិសេសជួយឱ្យស្រីៗឆាប់បានរៀបការ។

ក្នុងឆ្នាំ២០១៦ ស្ថិតិរាយការណ៍ថា មនុស្សហោចណាស់ ១៨០នាក់ក្នុងចំណោមប្រជាជន ១សែននាក់ បានទទួលការវះកាត់ច្រមុះរបស់ពួកគេជារៀងរាល់ឆ្នាំ ដើម្បីបំពេញតាមស្ដង់ដារសម្រស់ ហើយតួលេខនេះចេះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះស្ត្រីនៅអ៊ីរ៉ង់មិនអាចបង្ហាញរាងកាយរបស់ខ្លួនដើម្បីទាក់ទាញបុរសឡើយ។ ដូច្នេះទើបបានជាស្រ្តីនៅប្រទេសនេះ ចំណាយពេលវេលាច្រើន និងប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីតុបតែងផ្ទៃមុខ ជាពិសេសច្រមុះតែម្ដង។

សព្វថ្ងៃ នៅក្នុងប្រទេសអ៊ីរ៉ង់ ការវះកាត់ខ្ទង់ច្រមុះមិនមែនគ្រាន់តែជាការវះកាត់កែសម្ផស្សដើម្បីបន្ថែមសម្រស់ប៉ុណ្ណោះទេ វាជានិន្នាការបង្ហាញពីឋានៈសង្គមផងដែរ។ មនុស្សជាច្រើនចាត់ទុកការវះកាត់ច្រមុះជាប្រណីតភាព ដើម្បីបង្ហាញពីអំណាចហិរញ្ញវត្ថុរបស់ពួកគេ។
ការវះកាត់ច្រមុះ មានតម្លៃថ្លៃណាស់នៅអ៊ីរ៉ង់។ តម្លៃទាបបំផុតក៏ ១៦០០ដុល្លារអាមេរិកដែរ។ ដូច្នេះ ប្រសិនបើស្ត្រីណាបានឆ្លងមុខកាំបិត មានន័យថា នាងមកពីគ្រួសារធូរធារមិនខាន។ ដោយសារបញ្ហានេះ ស្ត្រីអ៊ីរ៉ង់ជាច្រើនពាក់បង់រុំច្រមុះ បន្ទាប់ពីវះកាត់រួច ដើម្បីបង្ហាញថា ពួកនាងមានទ្រព្យសម្បត្តិគ្រប់គ្រាន់។ ដោយឡែកស្ត្រីដែលមានជីវភាពសមរម្យ ឆ្លងកាត់កាតរវះកាត់ដល់ទៅ២ទៅ៣ដងក៏មាន។ រីឯស្ត្រីដែលមានវិបត្តិសេដ្ឋកិច្ចគ្រួសារ សុខចិត្តខ្ចីប្រាក់ពីធនាគារ ដើម្បីទទួលវះកាត់នឹងគេ។ ចំណែកខ្លះទៀតដែលគ្មានលទ្ធភាពសូម្បីបង់ការប្រាក់ធនាគារ ពួកនាងបន្លំពាក់បង់រុំក្លែងក្លាយ ដើម្បីធ្វើពុតជាបានវះកាត់ច្រមុះដែរ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់ការវះកាត់ច្រមុះ គឺថាសូម្បីបុរសវ័យក្មេងក៏ទទួលការវះកាត់ដូចស្រីៗដែរ។ បច្ចុប្បន្នមានបុរសអ៊ីរ៉ង់ជាច្រើននាក់ ទទួលសេវាវះកាត់ ដើម្បីទាក់ទាញស្ត្រីភេទ៕
ប្រែសម្រួល៖ សន្យា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


