KPT+
កុំមើលរំលង កម្ដៅបន្ទប់ អាចប៉ះពាល់ដល់ដំណេកយ៉ាងខ្លាំង
គ្មាននរណាម្នាក់ចង់ភ្ញាក់មកពាក់កណ្ដាលយប់នោះទេ ជាពិសេសមិនដឹងថាភ្ញាក់ដើម្បីអ្វី មិនឈឺបត់ជើងសោះ ក៏ភ្ញាក់ដែរ រឿងនេះហើយ អាចមកពីសីតុណ្ហភាពក្នុងបន្ទប់នេះឯង។ មនុស្សពេញវ័យ ៣៥% គេងមិនគ្រប់ ៧ម៉ោងជារៀងរាល់ថ្ងៃ ព្រោះតែបញ្ហាផ្លូវចិត្ត ជាតិកាហ្វេអ៊ីន ឬមកពីគេងថ្ងៃយូរពេកជាដើម ហើយគ្រប់គ្នាក៏មើលរំលងត្រង់សីតុណ្ហភាពទៅវិញមិនតែប៉ុណ្ណោះ មនុស្សចាស់ប្រតិកម្មនឹងកម្ដៅលឿនជាងក្មេងទៅទៀត។

នៅពេលកន្លែងគេងរបស់អ្នក មានសីតុណ្ហភាពក្ដៅស្អុះស្អាប់ អ្នកប្រាកដជាងើបមកបែកញើសនៅក និងក្បាល ស្អិតពិបាកគេងតែម្ដង ទោះបីជាគេងលក់ក៏ងើបមកមិនស្រួលខ្លួនដែរ។ កម្ដៅអាចរំខានដល់ដំណេកយើង មិនឲ្យសម្រាកបានសម្រេច ឬគេងមិនលក់ ដែលជាហេតុប៉ះពាល់យ៉ាងខ្លាំងដល់ថាមពលខួរក្បាលសម្រាប់ថ្ងៃបន្ទាប់។
អ្នកជំនាញរកឃើញថា សីតុណ្ហភាពល្អបំផុតសម្រាប់ដំណេកលក់ស្រួលគឺ ១៨ អង្សាសេ ទៅ ២០ អង្សាសេ។ ហើយការសិក្សាមួយទៀតបន្ថែមថា ការផ្លាស់ប្ដូរសីតុណ្ណភាពភ្លាមៗ ក៏ជួយឲ្យគេងលក់ស្រួលដែរ ដោយគ្រាន់តែមុជទឹកក្ដៅរួចប្ដូរមកមុជទឹកត្រជាក់ ឬមុជទឹកក្ដៅរួចចូលបន្ទប់ត្រជាក់មកជាការស្រេច។

មានមតិមួយទៀតលើកឡើងថា ដាក់ជើងចេញក្រៅភួយ ក៏ជួយឲ្យគេងលក់ស្កប់ស្កល់ដែរ ត្រឹមត្រូវហើយ! ភាពខុសគ្នារវាងសីតុណ្ហភាពនៅក្បាលពោះរបស់អ្នក និងសីតុណ្ហភាពដែលទុករាងកាយរបស់អ្នកតាមជើង ដៃ និងក្បាលរបស់អ្នក បង្កើនឱកាសក្នុងការគេងលក់ស្កប់ស្កល់៕
ប្រែសម្រួល៖ វារី
ចុចអាន៖ផលប៉ះពាល់ពីការគេងមិនបានគ្រប់គ្រាន់ និង វិធីសាស្ត្រកែតម្រូវ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


