Connect with us

KPT+

ផលប៉ះពាល់ពីការគេងមិនបានគ្រប់គ្រាន់ និង វិធីសាស្ត្រកែតម្រូវ

បានផុស

នៅ

តើអ្នកបានគេងលក់ស្កប់ស្កល់ឬអត់ប៉ុន្មានថ្ងៃនេះ? គឺសំដៅទៅលើការគេងគ្រប់គ្រាន់ដែលក្រោកមកមានកម្លាំង និងស្រស់ស្រាយ។ បើអ្នកមិនបានគេងលក់ស្កប់ស្កល់ទេ អ្នកគួរ​តែ​អាន​អត្ថបទ​នេះ ​ទុក​ជា​ជំនួយ​ជួយ​ដល់​បញ្ហា​ដំណេក​របស់អ្នក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់ថ្ងៃនេះបន់ឲ្យតែឆាប់បានចូលគេងលឿន ព្រោះត្រូវងើបពីព្រឹកទៅធ្វើការ ឬទៅរៀន។ បានគេងម្ដងៗ ​មាន​អារម្មណ៍​ថា​មិន​ចង់ក្រោកសោះ ចង់គេងស្ពឹកពិបាកងើបមែនទែន។ ការគេង​ឲ្យបាន​គ្រប់គ្រាន់​ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​រាងកាយ នៅពេលដែល​យើង​គេង ​រាងកាយ​យើង​នឹង​បញ្ចូល​ថ្ម​ថាមពល​សម្រាប់​ប្រើប្រាស់​បន្ត​នៅ​ថ្ងៃស្អែក ប្រៀបបាន​នឹង​ទូរស័ព្ទ​ដែល​ប្រើ​យូរ​ជិត​អស់​ថ្ម​ដើរ​យឺត​ ហើយ​ក្ដៅ​បើ មិនបានបញ្ចូលថ្ម ប្រាកដជារលត់មិនខាន។ លើសពីនេះទៅទៀត ពេល​យើង​គេង ​រាងកាយ​របស់យើងនឹងជួសជុល​កោសិកា​ដែល​ខូចខាត​ឡើងវិញ​ ដូច​ដែល​យើង​បាន​សង្កេត​ឃើញ​ថា​ហេតុអ្វី​បាន​ជា​អ្នក​ជំងឺ​ត្រូវការ​សម្រាក​ច្រើនចឹង។

ចុះអ្នកដឹងទេថា បើគេងមិន​គ្រប់គ្រាន់ ​នឹង​ជួប​ផល​ប៉ះពាល់​បែបណា​ខ្លះ?

ក្នុង​ករណី​ដែល​អ្នកគេងមិនគ្រប់គ្រាន់​ មិនត្រឹមតែ​ធ្វើឲ្យអ្នកគ្មាន​ថាមពល​សម្រាប់​ប្រើប្រាស់​មួយ​មុខ​ទេ វាអាចបង្ក​ហានិភ័យ​បានទៀតដូចជា៖ ទឹកនោមផ្អែម ជំងឺបេះដូង ឡើងគីឡូជាដើម។ នេះមិន​រាប់​មេរោគ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នករាល់ថ្ងៃផង។

ទោះបីជាអ្នកគេង​មិន​លក់រាល់ថ្ងៃ ក៏អ្នកមិន​គួរ​ប្រើប្រាស់​ជា​ឱសថ​ងងុយគេង ឬវីតាមីន​ដែល​គ្មាន​ការ​ណែនាំ​ពី​ពេទ្យ​ច្បាស់លាស់​ដែរ វានឹង​ផ្ដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នក។ វិធីសាស្ត្រ​ដើម្បីឲ្យឆាប់គេងលក់ ​មាន​ច្រើនណាស់​ដូចជា៖

-អាន​សៀវភៅ​មុន​ចូល​គេង

-ផឹក​ទឹកដោះគោ​ក្ដៅៗ​ ​មុន​ចូលគេង

-សមាធិ​ឲ្យ​ស្ងប់ចិត្ត

-ចាក់ភ្លេង​តិចៗកំដរអារម្មណ៍

-មិន​គួរ​បើក​ភ្លើង​គេង​ទេ

– កុំ​ដាក់​ទូរស័ព្ទ​នៅ​ចិត្តខ្លួន

-លាង​ជើង​នឹង​ទឹក​ក្ដៅអ៊ុនៗ

– ហាត់ប្រាណ​នៅ​ពេលព្រឹក

– កុំ​ផឹក​ភេសជ្ជៈកំប៉ុងដែលបាន​កែច្នៃ

-ទទួលទាន​ស្រា​ក្រហម​មួយ​កែវ មុនចូលគេង។

យ៉ាងណាមិញ នៅតែមានមនុស្ស​ច្រើន​ណាស់ កំពុងតែជួបបញ្ហាដំណេក ហើយមានកត្តាខុសៗគ្នា ( វ័យ សុខភាព បញ្ហាផ្លូវចិត្ត… ) យើងខ្ញុំសង្ឃឹម​ថា អត្ថបទនេះអាចជួយ​ដោះស្រាយ​វិបត្តិ​របស់​អ្នក​បាន​ ទោះ​មិន​បាន​ច្រើន​ក្ដី​ ក៏​បាន​មួយ​ចំណែក​តូច​ដែរ។ អ្នកគួរតែអនុវត្តតាមវិធីធម្មតាៗជា​មុនសិន បើនៅតែ​មិន​អាច​ជួយ​បាន​ទៀត អ្នក​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​អាច​ជាសញ្ញា​បញ្ហាផ្លូវចិត្ត ឬ​សរសៃប្រសាទក៏ថាបានដែរ៕

ប្រែសម្រួល៖ស្រីខួច

ចុចអាន៖តើអ្វីទៅជាដំណេកវិបល្លាស?

ចុចអាន៖គេងមិនបានគ្រប់គ្រាន់ អាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង

ភាពតានតឹងកម្ពុជា-ថៃ
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ថៃ៖ មាតុភូមិនិវត្តន៍របស់ពលករចំណាកស្រុកខ្មែរ នឹងប៉ះពាល់ដល់វិស័យសំណង់ និងផ្លែឈើថៃ

ព័ត៌មានជាតិ១៩ នាទីutes មុន

ថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង២០នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ម្ចាស់មកុដ MQC 2025 ដាស់តឿនអ្នកជំនាន់ក្រោយភេទទី៣ គប្បីចេះដាក់ខ្លួននិងគោរពរៀមច្បង

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្តេចតេជោ ព្រមានបិទការនាំចូលបន្លែផ្លែឈើ បើថៃមិនបើកច្រកព្រំដែនឱ្យដូចដើមវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម