Connect with us

សុខភាព

គេងយូរពេកថ្ងៃជាន់សាកធ្វើតាម ៤ ចំណុចនេះសិនដើម្បីស្រស់ស្រាយឡើងវិញ

បានផុស

នៅ

ការសម្រាកពេលថ្ងៃអាចបង្កជំងឺជាច្រើនមុខ មិនតែប៉ុណ្ណោះបើគេងយូរពេកនឹងបង្កឲ្យអ្នកឈឺក្បាល មួម៉ៅ ឬចាស់ៗតែងហៅថាថ្ងៃជាន់នោះឯង។ ដូច្នេះដើម្បីស្រស់ស្រាយឡើងវិញ បន្ទាប់ពីដឹងខ្លួន អ្នកសាកធ្វើតាម ៤ ចំណុចនេះសិន ៖

១. ផឹកទឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកអាចជួយសម្រួលអារម្មណ៍ កាត់បន្ថយសម្ពាធឈាម និងដាស់អ្នកឲ្យស្វាងពីដំណេកដ៏យូរលង់មកវិញ ។ មិនថាការងើបពីគេងនោះជាពេលព្រឹក ឬល្ងាច អ្នកគួរផឹកទឹកមួយកែវសន្សឹមៗជាការស្រេច ។

២. ញ៉ាំផ្លែឈើ

ផ្លែឈើមានរសជាតិជូរអែម គឺជាជម្រើសល្អបំផុតសម្រាប់ដាស់អារម្មណ៍ និងបង្កើតរសជាតិក្នុងមាត់ដែលកំពុងល្វីង ។ លើសពីនេះផ្លែឈើអាចជំនួយសុខភាពនិងផ្ដល់ថាមពលដល់អ្នកទៀតផង ។

៣. ទៅអង្គុយនៅខាងក្រៅ

ស្រូបខ្យល់អាកាសធម្មជាតិឲ្យស្រឡះ ចៀសវាងសម្ងំក្នុងបន្ទប់បិទជិតដែលបង្កជាស្ត្រេស និងឈឺក្បាលខ្លាំងដល់ងើបមិនរួច ។

៤. ធ្វើចលនារាងកាយ

អ្នកអាចងើបដើរបន្តិចដើម្បីឲ្យឈាមដើរស្រួលពីបេះដូងទៅគ្រប់កន្លែងនៃរាងកាយ ជាពិសេសខួរក្បាល ។

គួរជម្រាបដែរថា អ្នកមិនគួរផឹកកាហ្វេពេលល្ងាចដើម្បីឲ្យស្វាងនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែឈឺក្បាល មិនស្រស់ស្រាយ និងគេងមិនលក់ពេលយប់វិញ ៕

អត្ថបទ ៖ វារី

ចុចអាន ៖ ងើបពីគេងមិនសូវស្រួលខ្លួន មកពីមូលហេតុ ៧ ចំណុចនេះ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម