KPT+
មិនថាក្នុងស្ថានភាពបែបណា ធ្វើ៤យ៉ាងនេះនឹងមានអាយុយឺនយូរ
ទីមួយ ចូរកុំធ្វើសកម្មភាពទៅតាមអាយុកាល

នៅអូគីណាវ៉ាប្រទេសជប៉ុនជាតំបន់មួយដែលមានប្រជាជនរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក អ្នកស្រុកត្រូវបានគេចាត់ទុកថា ជាកុមាររហូតដល់ពួកគេឈានដល់អាយុ ៥៥ ឆ្នាំ ហើយពិធីសាសនាមួយដែលមានឈ្មោះថា kajimaya បានផ្តល់ការត្រឡប់មកវិញដល់យុវវ័យនៅថ្ងៃកំណើតទី ៩៧ របស់ពួកគេ។
នៅសាឌីនៀប្រទេសអ៊ីតាលីការសួរសុខទុក្ខបែបប្រពៃណីគីនណាណូ (“ សូមឱ្យអ្នករស់នៅ ១០០ ឆ្នាំ”) ត្រូវបានប្រារព្ធឡើងនៅអាយុ ៩០ ឆ្នាំ។
ទីពីរ កុំទទួលយកភាពតានតឹងលើសពីកន្លះម៉ោង

ចេះឱបក្រសោបនូវជីវិតដ៏ស្ងប់ស្ងាត់និងសាមញ្ញមួយ កុំបារម្ភច្រើន ព្យាយាមរស់នៅដោយមានទំនុកចិត្តខ្លួនឯងក្នុងការដោះស្រាយរឿងរ៉ាវដែលនឹងមកដល់។ កាត់បន្ថយហានិភ័យនៃការរលាករ៉ាំរ៉ៃនានា ដូចជាកុំនៅត្រជាក់ពេក ក្តៅពេក និងរក្សាកម្រិតអរម៉ូន cortisol ឱ្យទាប (ការស្រាវជ្រាវបង្ហាញថាកំហាប់អរម៉ូន cortisol អាចអូសបន្លាយភាពចាស់និងបំផ្លាញតំបន់ខួរក្បាលដែលទាក់ទងនឹងការចងចាំ) ។
វិធីល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងស្ត្រេសគឺឆ្លៀតពេលឱ្យបានទៀងធ្វើអ្វីដែលជាចំណង់ចំណូលចិត្ត បង្កើនសកម្មភាពច្នៃប្រឌិត និងធ្វើការបរិច្ចាគ។
៣ បរិភោគមានគុណភាព

ការបរិភោគកាឡូរីតិចជាង ៣០ ភាគរយក្នុងមួយថ្ងៃ និងវីតាមីន សារធាតុរ៉ែដែលមានសក្តានុពលច្រើន អាចពន្យារអាយុនិងភាពចាស់។ នៅក្នុងការសិក្សាថ្មីៗរបស់ស្វារ៉ូស អ្នកដែលទទួលទានកាឡូរីតិចមានកម្លាំងនិងមើលទៅក្មេងជាងអ្នកដែលបរិភោគរបបអាហារធម្មតាយកឆ្ងាញ់ជក់មាត់។
នៅក្នុងការសិក្សាមួយផ្សេងទៀត ដោយធ្វើការប្រៀបធៀបរបបអាហាររបស់មនុស្សដែលមានអាយុពី ៣៥ ឆ្នាំទៅ ៨២ ឆ្នាំក្នុងរយៈពេល ៦ ឆ្នាំ អ្នកដែលមិនសូវបរិភោគអាហារមានភាពប្រសើរឡើងនូវ triglycerides ដែលពន្យាភាពចាស់នឹងការភ្លេចភ្លាំង។
ការដាក់កម្រិតលើកាឡូរី ត្រូវបានគេជឿជាក់ថា អាចពន្យារអាយុជីវិតបានពិតមែន តាមវិធីពីរយ៉ាង៖ ទី ១ កាត់បន្ថយការផលិតរ៉ាឌីកាល់សេរីការដែលជាមារបំផ្លាញអុកស៊ីសែន ហើយនេះទាក់ទងសំខាន់ណាស់នឹងភាពចាស់មុនអាយុ។
៤ ធ្វើសកម្មភាពរាងកាយ

ចូរធ្វើឱ្យរាងកាយមានតុល្យភាពដើម្បីជួយអ្នកឱ្យចៀសផុតពីការដួលនៅពេលអ្នកមានអាយុច្រើន ។ រក្សាទម្ងន់ និងផ្តោតលើសកម្មភាពថែសួន ដើរត្រឹកៗ និងលេងកម្សាន្តសើចសប្បាយជាមួយគ្រួសាររបស់អ្នក។
ការស្រាវជ្រាវបានបង្ហាញផងដែរថា ថាមពលនៃយុវភាព កើតមានតាមរយៈការហាត់ប្រាណ បង្ការការចុះខ្សោយសាច់ដុំ ទៅតាមអាយុជួយធ្វើឱ្យកោសិកាដើមដំណើរការឡើងវិញនិងលើកកម្ពស់ចលនាឈាមរត់ ៕
អ្នកណាធ្វើបានខ្លះ?
ប្រែសម្រួល៖ ហាណា
ចុចអាន៖ ចង់រស់ឱ្យបានដល់អាយុ១០០? មានវិធី!
ចុចអាន៖ ជ្រើសរើសទទួលអាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


