KPT+
ហេតុផលធំ៧ ដែលហ្វេសប៊ុកបដិសេធការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក
ការផ្សព្វផ្សាយការរកស៊ីលើបណ្ដាញហ្វេសប៊ុក កំពុងត្រូវបានម្ចាស់ជំនួញនានាប្រើប្រាស់យ៉ាងសកម្ម។ បណ្ដាញសង្គមមួយនេះទទួលបានភាពល្បីល្បាញ និងត្រូវបានគេប្រើយ៉ាងច្រើននៅទូទាំងពិភពលោក។
ប៉ុន្តែមិនឲ្យតែមានលុយក៏អាចផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុកបាននោះឡើយ អ្នកត្រូវគោរពតាមលក្ខខណ្ឌរបស់បណ្ដាញនេះ ទើបមានការយល់ព្រមឲ្យចេញផ្សាយបាន។ ក្នុងនោះមានហេតុផលជាច្រើនដែលហ្វេសប៊ុកមិនអាចអនុញ្ញាតការផ្សាយពាណិជ្ជកម្មមួយចំនួន។
ក្នុងអត្ថបទនេះយើងនឹងពិនិត្យមើលនូវហេតុផល យ៉ាងថា តើហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មខ្លះមិនអាចត្រូវបានអនុម័តដោយហ្វេសប៊ុក។
១. អក្សរច្រើនពេកនៅក្នុងរូបភាព
ថ្មីៗនេះ ហ្វេសប៊ុកមានការផ្លាស់ប្តូរការអនុវត្តច្បាប់អំពីការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញរបស់ខ្លួន ដែលច្បាប់នោះគឺថា អត្ថបទមិនគួរមានច្រើនជាង ២០% នៃរូបភាពឡើយ។
ខណៈអ្នកចង់ផ្សាយអ្វីមួយជារូបភាពដែលមានអក្សរក្នុងនោះ មិនត្រូវសរសេរឲ្យស្អេកស្អះទេ គឺសរសេរតែគោលធំៗប៉ុណ្ណោះ។
២. ប្រធានបទដែលពាក់ព័ន្ធនឹងអាយុមនុស្ស
អ្នកត្រូវប្រុងប្រយ័ត្ននៅពេលបង្កើតការផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលមួយចំនួនដូចជាអាល់កុល ព្រោះប៉ះពាល់ដល់អនិតិជន។
នៅសហរដ្ឋអាមេរិកកម្រិតអាយុអប្បបរមាសម្រាប់ការសេពគ្រឿងស្រវឹងគឺ ២១ ឆ្នាំ ខណៈដែលនៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើនអាចផឹកបាននៅអាយុ ១៨ ឆ្នាំ។
ការផ្សាយពាណិជ្ជកម្មអាចត្រូវបានបដិសេធ សូម្បីតែផ្សាយពីភោជនីយដ្ឋានដែលមានជាតិអាល់កុលក៏ដោយ។ ក្រៅពីនេះ ការផ្សាយនឹងមិនត្រូវបានយល់ព្រមផងដែរ ក្នុងករណីដែលជាប់ព័ត៌មានទាក់ទងទៅនឹងគ្រឿងស្រវឹងសូម្បីដបស្រា ឬកែវស្រាទទេ។
៣. សរសេរចំណងជើងវែងពេក
ការផ្សាយពាណិជ្ជកម្មអាចក្លាយជាអាសារឥតបាន បើសិនសរសេរចំណងជើង ឬយើងហៅថា Caption វែងអន្លាយពេក។ ហ្វេសប៊ុកមិនត្រូវការឲ្យរៀបរាប់ច្រើនពេកទេ ត្រឹមតែប៉ុន្មានពាក្យដែលខ្លឹមៗ ក៏គ្រប់គ្រាន់ហើយ។
៤. ខ្លឹមសារមិនទាក់ទងនឹងការផ្សាយរបស់ហ្វេសប៊ុក

ដូចដែលបានបញ្ជាក់រួចមកហើយ ច្បាប់មួយក្នុងចំណោមវិធានការមូលដ្ឋានរបស់ហ្វេសប៊ុកលើការផ្សព្វផ្សាយគឺត្រូវពាក់ព័ន្ធគ្នា។ រូបភាពនិងខ្លឹមសារត្រូវភ្ជាប់ឲ្យស៊ីគ្នា ដោយអ្នកមិនអាចប្រើរូបភាពនារីស្លៀកពាក់ឈុតហែលទឹកទៅផ្សាយពីកម្រាលព្រំនោះទេ។
៥. មាតិកាតក់ស្លុត រូបភាពអាក្រាត ភាសាសរសេរមិនល្អ
ហ្វេសប៊ុកនឹងបដិសេធភ្លាមៗចំពោះការផ្សាយពាណិជ្ជកម្មដែលបង្ហាញពីរូបភាពអាក្រាត មាតិកាផ្លូវភេទ និងរូបភាពឈាមស្រស់ៗឬសាកសពជាដើម។
៦. បង្កប់ការរើសអើង

ការគោរពភាពឯកជន ពិតជាមានសារៈសំខាន់សម្រាប់ហ្វេសប៊ុក។ អ្នកអាចកំណត់គោលដៅផ្សាយពាណិជ្ជកម្មយោងទៅតាមអាយុ ភេទ ឬក្រុមអ្នកប្រើប្រាស់ដោយផ្តោតលើក្រុមមនុស្សទូទៅ ដោយមិនសំដៅលើបុគ្គលម្នាក់ៗទេ។ ដោយហេតុផលនេះអត្ថបទផ្សាយពាណិជ្ជកម្ម មិនគួរមានលក្ខណៈផ្ទាល់ខ្លួនបែបរើសអើងនរណាឡើយ ប៉ុន្តែអាចធ្វើជាលក្ខណៈទូទៅមិនចំពោះវិញ ទើបមានការយល់ព្រម។
៧. មាតិកាហាមឃាត់
ថ្នាំជក់ និងកាំភ្លើង ឬសេវាកម្មពាក់ព័ន្ធនឹងផលិតផលទាំងនេះ សុទ្ធតែត្រូវបានហាមឃាត់មិនឲ្យផ្សាយពាណិជ្ជកម្មឡើយ។ បើអ្នកផ្សព្វផ្សាយមាតិកាទាំងនេះ នោះនឹងត្រូវបានហាមឃាត់មិនខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ការស្រាវជ្រាវ៖ ក្មេងជំទង់ដែលអសកម្មភាពរាងកាយងាយនឹងមានបញ្ហាធ្លាក់ទឹកចិត្ត
ចុចអាន៖ហេតុអ្វីបានជារបរហាងកាហ្វេច្រើនបរាជ័យក្នុងរវាងពេល២ឆ្នាំដំបូង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


