KPT+
អាថ៌កំបាំងថែផ្ទៃមុខ ពីតារាកូរ៉េទាំង ៦ រូប ទម្លាប់ប្រើជាប្រចាំថ្ងៃខានមិនបាន
នៅពេលទស្សនារឿងភាគកូរ៉េខាងត្បូង អ្នកប្រាកដជាបានឃើញផ្ទៃមុខរបស់តួឯកស្រីៗ មានមុខរលោងស្រិល គ្មានមុន និងស្នាមលើមុខនោះទេ។ តើមិត្តអ្នកអាន ចង់ដឹងទេថា អាថ៌កំបាំងមុខរលោងរបស់តារាស្រីៗទាំងនោះ ផ្ដោតលើអ្វីសំខាន់ជាងគេ?
១ IU – Moisturizer និង Sunscreen

តារាចម្រៀង និងជាតួសម្តែងរឿងភាគកូរ៉េ IU ធ្លាប់ប្រាប់ពីទម្លាប់ថែរក្សាស្បែករបស់នាងថា នាងមិនដែលរំលងក្រែមផ្ដល់សំណើម និងឡេការពារកម្តៅថ្ងៃទេ។ ផលិតផលថែរក្សាស្បែកដែលចូលចិត្តគឺជាផលិតផលដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីព្យាបាលស្បែកយ៉ាងជ្រៅជាងកត្តាបរិស្ថានខាងក្រៅដែលមិនល្អសម្រាប់ស្បែក។
២ Hyeri -Toner

ផលិតផលថែរក្សាស្បែកដែល Hyeri តែងតែប្រើគឺ Tonerក្នុងរឿងកូរ៉េ Reply ១៩៨៨នាងបានលេងចែករំលែកវីដេអូ GRWM តាមរយៈប៉ុស្តិ៍ YouTube របស់នាង។ នៅក្នុងវីដេអូ គេឃើញ Hyeri លាបទឹកថ្នាំដោយប្រើកប្បាស។ Hyeri អនុវត្តវាជាមួយនឹងបច្ចេកទេស ‘wipe tone’ ដូច្នេះនាងមិនគ្រាន់តែលាបលើមុខរបស់នាងទេ ប៉ុន្តែជូត toner លើមុខរបស់នាងដោយប្រើកប្បាស។
៣ Song Hye Kyo – សេរ៉ូម

គ្រប់គ្នាចង់ដឹងពីអាថ៌កំបាំងនៃមុខដ៏ល្អឥតខ្ចោះរបស់ Song Hye Kyo និងផលិតផលថែរក្សាស្បែកដែលប្រើដោយតួឯកស្រីក្នុងរឿងកូរ៉េនេះ។ ក្រៅពីក្លាយជាទូតសុឆន្ទៈ របស់ម៉ាកល្បីៗមួយរូប Hye Kyo ក៏មិនដែលរំលងសេរ៉ូមជាទម្លាប់ថែរក្សាស្បែករបស់នាងដែរ។ យោងតាម Hye Kyo ស្ថានភាពស្បែករបស់នាងបានផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីប្រើសេរ៉ូម។
៤ Seo Ji Hye – Ampoule

Seo Ji Hye ធ្លាប់បានចែករំលែកការព្រួយបារម្ភរបស់នាងចំពោះស្បែកមុខ។ នាងបារម្ភថាស្បែករបស់នាងចាប់ផ្ដើមប្រែទៅជាមិនស្រួល ហើយស្នាមជ្រួញក៏លេចឡើង។ ដើម្បីយកឈ្នះលើបញ្ហានេះ Seo Ji Hye បានបន្ថែមអំពែរមួយទៅក្នុងទម្លាប់ថែរក្សាស្បែកពេលយប់របស់នាង។ Ji Hye ក៏ជ្រើសរើសផលិតផលដែលមានសារធាតុប្រូបាយអូទិក សារធាតុចម្រាញ់ពីផ្លែឈើ និងផ្កា ដែលជាការពិតណាស់អាចបំបាត់បញ្ហាស្បែកផ្សេងៗដូចជា ស្នាមជ្រួញ ថ្នក់ក្រោមភ្នែក និងស្បែកយារធ្លាក់។
៥ Moon Ga Young – Toner Pad

សម្តែងក្នុងរឿងភាគ True Beauty តារាស្រី Moon Ga Young បង្ហាញផលិតផលថែរក្សាស្បែកជាច្រើនដែល មួយក្នុងនោះជាផលិតផលដែលមានក្នុងទម្រង់ជាបន្ទះសំឡីសម្រាប់ងាយស្រួលប្រើជូតសម្អាតមុខឲ្យបានស្អាត។
៦ Yoona – សេរ៉ូមពេលយប់

Yoona ធ្លាប់និយាយថានាងចូលចិត្តបន្ថែមសេរ៉ូមពេលយប់ជាផលិតផលថែរក្សាស្បែកដែលប្រើនៅពេលយប់។ Yoona មានអារម្មណ៍ថាស្បែករបស់នាងកាន់តែទន់ៗនិងរលោជាងមុន ហើយរន្ធញើសរបស់នាងត្រូវរួមតូចបន្ទាប់ពីប្រើសេរ៉ូមពេលយប់ជាប្រចាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Min Ho វ៉ាដាច់ ជាតារាកូរ៉េ មានអ្នក Follow អ៊ិនស្តាក្រាម ច្រើនជាងគេលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


