Connect with us

KPT+

មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យា​SHERLY SANDBERG

បានផុស

នៅ

បើនិយាយពីស្រ្តីមានឥទ្ធិពលមកពីបណ្ដាវិស័យនានា មនុស្សស្រីនៅតែមិនមានចំនួនច្រើនកួរកត់សម្គាល់នៅឡើយទេ។ យ៉ាងណា ស្រ្តីបច្ចុប្បន្ន នៅតែមានភាពលេចធ្លោគួរសមដែរ។ ក្នុងនោះវិស័យមួយដែលកំពុងពេញនិយមនិងល្បីល្បាញគឺបណ្ដាញសង្គម Facebook មានស្រ្តីជើងខ្លាំងម្នាក់ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។

អ្នកស្រី Sherly Sandberg ជាស្រ្តីមួយរូបដែលតាំងចិត្តជំនះនូវឧបសគ្គ និងភាពមិនអាចទៅរួចដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនគិតថាស្រ្តីធ្វើមិនបាន។ សព្វថ្ងៃអ្នកស្រីជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏ជាកវីនិពន្ធសៀវភៅដែលត្រូវបានគេទទួលស្គាល់ថាជាសៀវភៅលក់ដាច់ជាងគេបំផុតទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Sherly Sandberg កើតក្នុងឆ្នាំ ១៩៦៩ នៅទីក្រុង Washington ក្នុងនាមជាកូនច្បងក្នុងចំណោមបងប្អូន ៣ ​នាក់។ ប៉ុន្តែនៅអាយុ ២ ឆ្នាំ អ្នកស្រីត្រូវប្តូរទីលំនៅទៅរស់នៅ North Miamin Beach វិញ។ តាំងពីតូចដល់ធំ ម្តាយនិងលោកយាយជាស្រ្តីគំរូសម្រាប់ Sherly ពីព្រោះពួកគាត់ទាំងពីរតែងតែខិតខំយ៉ាងណាធ្វើឲ្យគ្រួសារទាំងមូលទទួលបានការអប់រំនិងការងារល្អ។

Sherly Sandberg បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ Miami ដោយជោគជ័យជាមួយកម្រិតពិន្ទុ 4.6 GPA និងត្រូវបានគេចាត់ទុកជាសិស្សពូកែប្រចាំសាលាផងដែរ។ ក្រោយមកអ្នកស្រីបានចូលរៀននៅសកលវិទ្យាល័យ Harvard ដើម្បីបន្តការសិក្សាបរិញ្ញាប័ត្រ ហើយបន្ទាប់ពីរៀនចប់ អ្នកស្រីបម្រើការនៅធនាគារពិភពលោក ។

នៅក្នុងវិស័យជំនួញ ស្ត្រីជើងខ្លាំងរូបនេះ ត្រូវបានគេចាត់ទុកជាមនុស្សស្រីដ៏មានឥទ្ធិពលបំផុត។ បន្ថែមពីលើនោះ អ្នកស្រីក៏ជាតំណាងស្រ្តីក្នុងភាពជាអ្នកដឹកនាំ  និងជាអ្នកនិពន្ធសៀវភៅ​ “Lean In” ដែលជាសៀវភៅសម្រាប់លើកទឹកចិត្តស្រ្តីឲ្យមានការអភិវឌ្ឍន៍។

ក្រោយមក Sherly Sandberg បានចេញសៀវភៅមួយក្បាលទៀតចំណងជើង “Option B” ដែលជាការផ្តួចផ្តើមគំនិតពីស្វាមីនិងខ្លួនផ្ទាល់។ ជាអកុសលស្វាមីបានស្លាប់ ដូច្នេះសៀវភៅថ្មីនេះ ច្រើនតែនិយាយាទាក់ទងនឹងទុក្ខសោកនៃការបាត់បង់ស្វាមី។

ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពី Harvard អ្នកស្រីធ្វើជាជំនួយការផ្នែកស្រាវជ្រាវនៅធនាគារពិភពលោក។ ក្រោយមកទៀត Sherly រៀនបន្តថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យដដែល។ បន្ទាប់ពីរៀនចប់ អ្នកស្រីក៏ធ្វើការនៅនាយកដ្ឋានរតនាគារវិញ ដែលត្រូវបានគេប្រគល់តំណែងជាលេខារង។

ក្នុងឆ្នាំ ២០០១ ស្រ្តីជោគជ័យរូបនេះ បានប្តូរទៅ California ដើម្បីធ្វើជាអនុប្រធានផ្នែកលក់អនឡាញ និងប្រតិបត្តិការនៅក្រុមហ៊ុន Google ។ លុះដល់ឆ្នាំ ២០០៨ កេរ្តិ៍ឈ្មោះរបស់អ្នកស្រីដែលធ្វើការក្នុងផ្នែកបច្ចេកវិទ្យាត្រូវបានគេស្គាល់ច្រើនឡើងៗ​ រហូតក្រោយមកអ្នកស្រីសម្រេចចិត្តធ្វើការជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook ។ តួនាទីរបស់នាយកប្រតិបត្តិរូបនេះរួមមាន ផ្នែកទីផ្សា ផ្នែកលក់ ផ្នែកអភិវឌ្ឍន៍ជំនួញ និងគ្រប់គ្រងធនធានមនុស្ស។

ក្នុងឆ្នាំ ២០១២ អ្នកស្រីបានក្លាយជាស្រ្តីទីមួយក្នុងចំណោមក្រុមប្រឹក្សាភិបាលនៃ Facebook និងទទួលបានសិទ្ធក្នុងការទទួលបានភាគលាភពី Facebook ដែលពេលនោះហើយ អ្នកស្រីបានក្លាយជាអ្នកមានមួយរូប។

នៅឆ្នាំ ២០២០ នេះតម្លៃនៃទ្រព្យសកម្មរបស់ Sherly Sandberg មានប្រមាណ ១.៨ ពាន់លានដុល្លា  និងត្រូវបានទស្សនាវដ្ដី Forbes ផ្តល់ចំណាត់ថ្នាក់ទី ១២ នៃស្រ្តីដែលមានឥទ្ធិពលក្នុងពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម