KPT+
មិនថាអាយុតិចប៉ុនណា បើសិនធ្វើប៉ុន្មានយ៉ាងនេះបាន គឺជាបុគ្គលជោគជ័យ!
១ រឹងមាំ
មនុស្សរឹងមាំ មិនសំដៅថា ទាល់តែមានអាយុច្រើន ឆ្លងកាត់បទពិសោធន៍រាប់មិនអស់នោះទេ ប៉ុន្តែភេទទន់ខ្សោយណា ដែលអាចពឹងខ្លួនឯងបាន ឬមនុស្សវ័យក្មេងដែលចេះវិធី “ខ្លួនទីពឹងខ្លួន” គឺជាមនុស្សរឹងមាំ។ សម្គាល់មនុស្សនេះបានដោយសង្កេតលើការទទួលខុសត្រូវនូវទង្វើក្នុងជីវិតក្នុងចិត្តគំនិតរបស់គេ។

មនុស្សខ្លះ ចាស់ហើយ អាយុច្រើនពិតមែន តែមានគំនិតរាក់ៗ មិនសួវហ៊ានទទួលកំហុស មិនសូវហ៊ានប្រឈមនឹងការពិត ក៏មិនមែនជាមនុស្សរឹងមាំំដដែល។
កម្រិតនៃការទទួលខុសត្រូវក្នុងវ័យនីមួយៗ បង្ហាញថា យើងមានភាពចាស់ទុំជាងក្មេងផ្សេងៗ ជាមនុស្សដែលត្រៀមនឹងធ្វើរឿងអស្ចារ្សជាច្រើនមិនគួរឲ្យជឿ ជាមនុស្សនៃសម័យកាលឌីជីថលពិតៗ។
ពួកគេមានការគោរពអ្នកដទៃ គោរពខ្លួនឯង ចេះស្តាប់គំនិតអ្នកផ្សេង ចេះថ្លឹងថ្លែង មានចិត្តត្រជាក់ៗ មានវិធីផ្ទាល់ខ្លួន ក្នុងការរៀនពីភាពជោគជ័យ និងទម្លាប់មិនវាយតម្លៃភាពបរាជ័យរបស់អ្នកផ្សេង។
២ ឯករាជ្យ

ឯករាជ្យជាអ្វីមួយដែលគ្រប់គ្នាចង់បាន ឯករាជ្យកាន់តែឆាប់ជោគជ័យកាន់តែលឿន។ មនុស្សជោគជ័យជាមនុស្សដែលអាចឯករាជ្យបានលើការសម្រេចចិត្ត មិនថាស្នេហា ការងារឬអ្វីផ្សេងៗទៀត ។ មនុស្សប្រភេទនេះ មិនព្រមដាក់ខ្លួនឯងជាចំណុះក្រោមបុគ្គលមានអំណាចណាមួយ ឬលក់សេរីភាពខ្លួនឯងដើម្បីប្រាក់នោះឡើយ។
ពួកគេរៀនធ្វើការសម្រេចចិត្ត ព្រោះការសម្រេចចិត្តគឺជាជំហានដ៏ធំមួយក្នុងភាពជាអ្នកដឹកនាំ ។ ការសម្រេចចិត្តរបស់ពួកគេ ភាគច្រើនមិនធ្វើតាមលំនាំមនុស្សណាម្នាក់ ឬអ្វីដែលមនុស្សភាគច្រើនបានធ្វើពីមុនៗមកនោះទេ គេមានគំនិតដាច់ដោយឡែក ហើយគេឱ្យតម្លៃគំនិតនិងភាពជាខ្លួនឯង។
៣ ចេះគ្រប់គ្រងលុយនិង ពេលវេលា
មនុស្សនេះគេមិនទិញរបស់ដែលមនុស្សស្រើបស្រាលចង់បានទេ គេទិញតែរបស់ដែលជាតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃចាំំបាច់ ឧទាហរណ៍ ការហូបចុក ស្លៀកពាក់ និងសម្ភារៈសិក្សា។
គេមិនចំណាយលុយយកឈ្នះអ្នកណាឬធ្វើឱ្យអ្នកណាកោតសរសើរគេនោះឡើយ។ មនុស្សបែបនេះ មិនអួតអាងក៏មិនងាយ អោនលំទោនចំពោះមុខទ្រព្យសម្បត្តិអ្នកដទៃនោះដែរ។ គេឱ្យតម្លៃលុយតែមិនបោះបង់តម្លៃខ្លួនឯងចោលដើម្បីលុយទេ។
៤ ចេះគ្រប់គ្រងលើអារម្មណ៍

អារម្មណ៍ងាយធ្វើឱ្យយើងរងគ្រោះ។ គ្រប់គ្នាមានអារម្មណ៍ តែកុំដោះស្រាយបញ្ហាដោយអារម្មណ៍។ អារម្មណ៍យើងអាចធ្វើឱ្យយើងរៀនចេះអំពីជីវិត ដឹងថា ការឈឺចាប់កើតឡើងអំពីអ្វី ដឹងថាមោទកភាពពិតជាអ្វី ហើយក៏ដឹងដែរថា គុណធម៌ជាអ្វី។ ប្រើអារម្មណ៍មកអប់រំចិត្ត តែកុំយកវាទៅដោះស្រាយបញ្ហា។ បញ្ហាត្រូវដោះស្រាយដោយបច្ចេកទេស ដែលគេហៅថា Problem Solving បច្ចេកទេសនេះគ្រប់គ្នាត្រូវចេះ ព្រោះជីវិតមនុស្សម្នាក់ៗរមែងតែងមានបញ្ហាសម្រាប់ដោះស្រាយ៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ មេរៀនជីវិតទាំង ៥ បំផុសគំនិតសម្រាប់ជោគជ័យថ្ងៃអនាគត
ចុចអាន៖ ទំនោរសង្គមដែលចង់ជោគជ័យហួសហេតុពេក មនុស្សក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


