KPT+
សកម្មភាពនាំឱ្យបេក្ខជនប្រឡងទុតិយភូមិ ធ្លាក់ស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប មានរយៈពេល ២ថ្ងៃ នឹងចាប់ផ្ដើមដំណើរការសំណេរពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ដើម្បីឱ្យការប្រឡងរបស់ខ្លួនប្រព្រឹត្តិទៅដោយរលូន មិនរងការពិន័យ និងមិនមានបញ្ហាអ្វីនោះ បេក្ខជនទាំងអស់ គប្បីមិនត្រូវធ្វើឱ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរយនៃការប្រឡង តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។

បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពកម្រិត២ ដែលត្រូវចាប់បានថា ធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់ កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យត្រូវទទួលវិន័យ នឹងត្រូវកំណត់ ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។

សកកម្មភាពដែលត្រូវបានកំណត់ថា បេក្ខជនធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ នៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ កម្រិតទី២ មានដូចជា៖
– ដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស
– ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស
– ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង
– ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង
– ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន
– សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ

– បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា
– បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគម្រាមកំហែងលើបេក្ខជនដទៃ
– ដណ្ដើមយកសន្លឹកកិច្ចការរបស់អ្នកដទៃមកចម្លង
– ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
– យកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន
– ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ យកលុយឱ្យអនុរក្ស។

គួរបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ មានចំនួនសរុប ១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី ៤៣ ៣២៨ នាក់ ចែកជា ២២១ មណ្ឌល កើន ១៧ មណ្ឌល និងមានបន្ទប់ ៥ ១៧៤ បន្ទប់ កើនឡើង ៥៥៩ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត កើន ៣ មណ្ឌល និងថ្នាក់វិទ្យសាស្រ្តសង្គម កើន ១៤ មណ្ឌល ដោយថ្នាក់វិទ្យាសាស្រ្តមាន ៧៦ មណ្ឌល ស្មើនឹង ១ ៧៤៣ បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៤៥ មណ្ឌល ស្មើនឹង ៣ ៤៣១ បន្ទប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


