Connect with us

KPT+

មហាសេដ្ឋីទី៦ លើពិភពលោក សុខចិត្តយកទ្រព្យសម្បត្តិបរិច្ចាគ មិនផ្ទេរមរតកឱ្យកូនដាច់ខាត

បានផុស

នៅ

មហាសេដ្ឋី Warren Buffett ដែលជាបុគ្គលមានជាងគេលំដាប់ទី៦ លើពិភពលោក បានបរិច្ចាគប្រាក់ជិត ៨០០លានដុល្លារអាមេរិក សម្រាប់អង្គការសប្បុរសធម៌មួយ ដែលធ្វើការលើផ្នែកសុខភាពបន្តពូជ និងផែនការគ្រួសារនៅទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្ដាហ៍មុន មហាសេដ្ឋី Warren Buffett បានទាក់ទាញការចាប់អារម្មណ៍មនុស្សម្នាជាច្រើននៅជុំវិញពិភពលោក ក្រោយពេលលោកធ្វើការបរិច្ចាគភាគហ៊ុននៃក្រុមហ៊ុន Berkshire Hathaway Inc. ដល់មូលនិធិ Susan Thompson Buffett ដែលសរុបជាទឹកប្រាក់ចំនួន ៧៥៨លានដុល្លារអាមេរិក។

យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីវ័យ ៩២ឆ្នាំរូបនេះកំពុងក្ដោបក្ដាប់នៅក្នុងដៃនាឆ្នាំ២០២២ មានតម្លៃប៉ាន់ប្រមាណច្រើនជាង ១១០.៤ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីលំដាប់ទី៦ នៅលើពិភពលោក។

ជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាល លោក Warren Buffett បែរជាសម្រេចចិត្តរក្សាទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់សម្រាប់សកម្មភាពមនុស្សធម៌ ដោយគ្មានបំណងផ្ទេរមរតកឱ្យកូនៗទាំង ៣ឡើយ។

ផ្អែកតាមបទសម្ភាសន៍ មហាសេដ្ឋី Warren Buffett ធ្លាប់និយាយថា ការជ្រើសរើសមិនទុកទ្រព្យសម្បត្តិដល់កូនៗ នឹងជួយឱ្យពួកគេអភិវឌ្ឍខ្លួនកាន់តែប្រសើរឡើង។ ប្រសិនបើទុកលុយឱ្យកូនចាយវាយដោយស្រួលៗពេក ពួកគេនឹងមិនចេះធ្វើអ្វីដើម្បីខ្លួនឯងនោះទេ ​ជាពិសេសមិនចេះខំប្រឹងរកស៊ីចិញ្ចឹមជីវិត។

ដូច្នេះហើយ​បានជាមហាសេដ្ឋីអាមេរិកាំងរូបនេះ សុខចិត្តយកទ្រព្យសម្បត្តិទៅបរិច្ចាគ ដើម្បីឱ្យកូនៗខំប្រឹងធ្វើការ។ ជាក់ស្ដែងកូនៗរបស់លោកសុទ្ធសឹងជោគជ័យលើមុខជំនួញ ដោយមិនពឹងផ្អែកឪពុកឡើយ ប៉ុន្តែម្នាក់ៗមានមូលនិធិសប្បុរសធម៌រៀងខ្លួន ដែលស្ថិតក្រោមការឧបត្ថម្ភពីលោក Warren Buffett ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តោះ! មកស្គាល់ពីកំពូលមហាសេដ្ឋីទាំង ១០ លើពិភពលោកទាំងអស់គ្នា

ចុចអាន៖ ព្រះនាងម្ចាស់ Sheikha Mahra ​ស្រ្ដីមានជាងគេនៅឌូបៃ តែទ្រព្យសម្បត្តិត្រូវគ្រប់គ្រងដោយព្រះបិតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម