សណ្ឋាគារ​ប្រណីត​គ្មានពីរ ​មួយយប់ ៨ ម៉ឺនដុល្លារអាមេរិក – Kampuchea Thmey Daily
Connect with us

KPT+

សណ្ឋាគារ​ប្រណីត​គ្មានពីរ ​មួយយប់ ៨ ម៉ឺនដុល្លារអាមេរិក

Published

on

យោងតាម Business Insider សណ្ឋាគារ​ប្រណីត​គ្មានពីរ​ដែលមានតម្លៃស្នាក់ដល់ទៅ ៨០,០០០ ដុល្លារសម្រាប់មួយ​រាត្រី​គឺ​ President Wilson Hotel នៅទីក្រុងហ្សឺណែវប្រទេសស្វីស។​

គ្រាន់តែ​បន្ទប់ Royal Penthouse Suite Access ជា​អាផាតមិនឯកជនមួយក្នងសណ្ឍាគារនេះ ក៏មានតម្លៃ​ដល់ទៅ ៥៣,០០០ ដុល្លារអាមេរិកសម្រាប់ស្នាក់នៅត្រឹម​តែមួយយប់ដែរ។

អាផាតមែននេះ មានបន្ទប់គេង ៤ បន្ទប់ទឹក ៦ ដែលមាន​ឥដ្ឋធ្វើពី​ថ្មម៉ាបរាបស្មើ មានបង្អួចដែលកញ្ចក់អាចការពារគ្រាប់កាំភ្លើងបាន។

ពីគ្រប់ជ្រុង នៃអាគារ ភ្ញៀវអាច​មើលឃើញបឹងហ្សឺណែវច្បាស់ទែង។

ចំណែកបន្ទប់ទទួលភ្ញៀវ មានបណ្ណាល័យ និងបារ ដែលអាចផ្ទុកទេសចរបាន ៤០ នាក់។

បន្ទប់បរិភោគអាហារដែលប្រដាប់ដោយ​បរិក្ខាកំពូលៗមកពីអ៊ីតាលី មានសមត្ថភាពទទួលមនុស្សបាន ២៦ នាក់។

សណ្ឋាគារកណ្តាលទីក្រុងហ្សឺណែវនេះបានបើកទ្វារកាលពី​ថ្ងៃទី ១៨ ខែឧសភាឆ្នាំ ១៩៦២។

នៅឆ្នាំ ១៩៨០ វាត្រូវបានទិញយក ដោយក្រុមហ៊ុន Swissair-Nestlé។

មកដល់​ឆ្នាំ ១៩៨៩ គ្រួសារតាម៉ាន Leon Tamman បានក្លាយជាម្ចាស់វិមាននេះហើយ​ ក្រុមគ្រួសារនេះ​បានវិនិយោគ ១៩០ លានដុល្លារ​ជួសជុលនិងបើកដំណើរការ​ជាថ្មីនៅឆ្នាំ ១៩៩៦ ជា “សណ្ឋាគារជាមួយឈ្មោះថ្មីថា វីលសុន (Wilson Hotel)។

ដល់ឆ្នាំ ២០០០ Wilson Hotel បានក្លាយជាសមាជិកនៃក្រុមស្តារវូដ (Starwood) ។

ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ Wilson Hotel ត្រូវបានគេកែលម្អម្តងទៀត ដោយចំណាយជាង ​៤០ លានដុល្លារ​អាមេរិកទៀត ធ្វើយ៉ាងណាដើម្បីឃើញទិដ្ឋភាពទឹកពីទេសភាពបឹង និងព័ទ្ធជុំវិញដោយពន្លឺចិញ្ចែង។ ភ្ញៀវក៏​អាចមើលជួរភ្នំ Swiss Alps ពីបន្ទប់គេងរបស់ខ្លួនទៀតផង។

នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៦ ឧបករណ៍​កុំព្យូទ័ររបស់សណ្ឋាគារនេះ​ត្រូវវីរុសចារកម្មលុកចូល​ ហើយការពិភាក្សាធំៗ​របស់មេដឹកនាំពិភពលោក​ដែល​ទៅប្រជុំនៅទីនោះត្រូវបែកធ្លាយ​ចេញ។

សណ្ឋាគារ​ភាគច្រើន​ទទួលភ្ញៀវជា​ប្រមុខរដ្ឋចាប់ពីលោក​ប៊ីលគ្លីនតុន ដល់មីខាហ៊ីលហ្គូបាឆូវ។

នៅខែកក្កដាឆ្នាំ ២០១៧ សណ្ឋាគារវីលសុនបានទទួលងារ​ជាសណ្ឋាគារឈរលំដាប់លេខ ១ ក្នុងលោក៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ មួយជីវិតមានម្តង ស្ដាយ​ណាស់បើ​មិន​បាន​ទៅដល់​កន្លែង​ទាំង​អស់​នេះ!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

រដ្ឋបាល​រាជធានី គ្រោង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារ​ជាតិ​ឡើងវិញ​ឲ្យ​កាន់​តែ​មាន​សោភ័ណភាព​ស្រស់ស្អាត

ព័ត៌មានជាតិ7 hours ago

ធនាគារជាតិ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ឱ្យ​កាន់តែ​ទំនើប ថែមទៀត​

ព័ត៌មានជាតិ8 hours ago

លោក ស សុខា ប្រកាស​ផ្តល់​អាហារូបករណ៍​ ១០០% ចំនួន ៥០​កន្លែង នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប

ព័ត៌មានជាតិ8 hours ago

លោក ស ថេត គំរាម​ចាត់​វិធាន​ការ​ចំពោះ​អ្នកសារព័ត៌មាន​ណា​ ដែល​មិន​ស្តាប់​ការ​ណែនាំ​របស់​សមត្ថកិច្ច

ព័ត៌មានជាតិ8 hours ago

ស្អែកនេះ សម្តេចតេជោ នឹង​អញ្ជើញ​សម្ពោធ​អគារ​ទីស្តី​ការ​ថ្មី​ ក្រសួងសាធារណការ​ និង​វិទ្យាស្ថាន “តេជោសែន សាធារណការ​ និង​ដឹកជញ្ជូន”

ព័ត៌មានពេញនិយម