Ayurvedic ឫអាថ៌កំបាំងក្បួនថែរក្សាសុខភាពតាមបែកបុរាណហិណ្ឌូមកពីប្រទេសឥណ្ឌា ដែលជារូបមន្តបុរាណថែរក្សាសុខភាពដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោក។ វាមានអាយុរាប់ពាន់ឆ្នាំ ហើយជាប្រព័ន្ធព្យាបាលដ៏ចំណាស់បំផុតមួយ។
ខាងក្រោយនេះ គឺជាអាថ៌កំបាំង ១០ យ៉ាងនៃការថែរក្សាសុខភាពតាមបែកបុរាណហិណ្ឌូមកពីប្រទេសឥណ្ឌា៖
១. ព្យាយាមចៀសវាងការគេងដោយក្បាលរបស់អ្នកបែរមុខទៅទិសខាងជើង និងទិសជើងជាងទៅទិសខាងត្បូង អ្នកគួរតែគេងទៅតាមទិសផ្សេងទៀតភាគច្រើនគឺល្អបំផុត។
២. ចូលគេងក្បាលប្រលុបនិងភ្ញាក់ឡើងឲ្យទាន់ពេលព្រះអាទិត្យរះ! ប្រសិនបើអ្នកចូលគេងយប់ជ្រៅគួរ ចូលគេងនៅម៉ោង ១០:០០ ដើម្បីងាយស្រួលភ្ញាក់គេង។
៣. ការព្យាបាលដោយប្រេងធម្មជាតិដើម្បីធ្វើឱ្យសក់និងស្បែកស្រស់ស្អាត ប្រេងធម្មជាតិមានអត្ថ ប្រយោជន៍អាចពន្យាភាពចាស់ និងជំរុញភាពក្មេងជាងវ័យដែលជួយសម្អាតស្បែក និងលើកពណ៌ សម្បុលស្បែកឲ្យកាន់តែស្អាត។ ជាពិសេស ការខ្ពុលមាត់ជាប្រេងធម្មជាតិអាចកាត់បន្ថយបាក់ តេរីអាក្រក់នៅក្នុងមាត់ ការពារអញ្ចាញធ្មេញ និងពុកធ្មេញ និងកម្ចាត់ក្លិនមាត់មិនល្អ។
៤. រស់នៅដោយរបបអាហារដែលមានតុល្យភាព ដោយការញ៉ាំបន្លែនិងទឹកច្រើនឲ្យបានច្រើន។ កុំញ៉ាំអាហារខាងក្រៅផ្ទះ និងចៀសវាងការពិសាគ្រឿងស្រវឹង ។
៥. ការញ៉ាំរមៀត ជាមួយផ្កា saffron វាមានអត្តប្រយោជន៍ជាច្រើនចូលទៅក្នុងរាងកាយរបស់អ្នក ដែលជួយឱ្យស្បែករបស់អ្នកម៉ាត់រលោង និងធ្វើឱ្យមុខរបស់អ្នកភ្លឺថ្លា ។
៦. ការលាបប្រេងដូងនៅលើស្បែកដងខ្លួនវាដើរតួជាជាតិសំណើមបែកធម្មជាតិ និងរក្សាស្បែកឱ្យរលោងបានយូរ។
៧. បញ្ចូលលំហាត់ដកដង្ហើម (ដែលគេស្គាល់ថា Pranayama) និងយូហ្គា ក៏ដូចជាសមាធិទៅក្នុង ទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ នេះជាទម្រង់នៃការហាត់ប្រាណ ហើយក៏លើកកម្ពស់ការគិត និងការយល់ដឹងជារួមផងដែរ។
៨. ការសម្អាតអណ្តាតវាកម្ចាត់បាក់តេរី និងជាតិពុលបានល្អជាងការដុសធ្មេញ បាក់តេរីដែលគ្រប ដណ្ដប់នៅលើអណ្តាត ធ្វើឱ្យពិបាកក្នុងការភ្លក់រសជាតិអាហារ ហើយនាំឱ្យអ្នកញ៉ាំច្រើនពេក។
៩. រួមជាមួយនឹងការព្យាបាលតាមបែបរុក្ខជាតិ ការទទួលទានឱសថដែលមានកំហាប់ខ្ពស់ដូចជា ស្លឹកគ្រៃ ក្រវាញ ស្លឹកជី និងខ្ញី ដែលជួយជំរុញការរំលាយអាហារ និងគ្រប់គ្រងការហើមពោះ។
១០.ការកំណត់របបអាហារបីពេលរបស់អ្នកក្នុងមួយថ្ងៃ អញគួរតែញ៉ាំអាហារពេលថ្ងៃឲ្យបានច្រើននឹងគួរកាត់ការញ៉ាំពេលព្រឹក ក៏ដូចជាពេលយប់៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ការសិក្សាបង្ហាញថា ចង្ក្រានហ្គាសអាចបញ្ចេញសារធាតុបង្កជាមហារីក