KPT+
ពីក្មេងពិការ ក្លាយជា YouTuber រកចំណូលបានរាប់លាន រហូតជាប់ឈ្មោះជាសេដ្ឋីនីវ័យក្មេង
អាយុត្រឹមតែ ៨ឆ្នាំ ក្មេងស្រីជនជាតិរុស្ស៊ីម្នាក់ បានធ្វើឱ្យពិភពលោកកោតសរសើរយ៉ាងខ្លាំង ដោយសារតែនាងបានប្រែខ្លួនពីក្មេងស្រីពិការម្នាក់ក្លាយទៅជាអ្នកបង្កើតមាតិកា YouTube ដែលរកចំណូលបានជាង ២០លានដុល្លារ ក្នុងមួយឆ្នាំៗ។

នេះគឺជារឿងរបស់ Anastasia Radzinskaya ជា YouTuber វ័យក្មេង ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជុំវិញពិភពលោក។ Anastasia កើតក្នុងឆ្នាំ២០១៤ ជាកូនកាត់រុស្ស៊ី-អាមេរិកាំង ដែលបច្ចុប្បន្នរស់នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ កាលពីនៅឆ្នាំ២០២១ កន្លងទៅ ឆានែល YouTube របស់ Anastasia ជាប់ក្នុងលំដាប់កំពូល១០ ដោយទស្សនាវដ្តី Forbes ជាឆានែលដែលរកប្រាក់ចំណូលបានខ្ពស់បំផុតនៅលើពិភពលោកជាមួយនឹងប្រាក់ចំណូលសរុបចំនួន ២៨លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ឆានែល YouTube របស់នាងមានអ្នក Subscribe ជាង ១០២លាននាក់ ស្របពេលដែលកេរ្តិ៍ឈ្មោះរបស់ Anastasia ត្រូវបានទស្សនិកជនគាំទ្រ សឹងពេញពិភពលោក។ ឆានែលរបស់នាង ជាឆានែលផលិតវីដេអូផ្ដោតលើកុមារ ដោយមានការអប់រំ ការលេងកម្សាន្តរបស់ក្មេងៗ និងហ្គេមកុមារ។ល។

យ៉ាងណាមិញ មុនល្បីដូចពេលនេះ មានមនុស្សតិចណាស់ដែលដឹងថា តាមពិតកុមារីរូបនេះ ធ្លាប់ជាមនុស្សពិការម្នាក់។ កាលពីក្មេង នាងត្រូវគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា ខួរក្បាលបានរងភាពពិការពីកំណើត ដែលនាំឱ្យប៉ះពាល់ដល់ជំនាញនៃការគិត និងការប្រាស្រ័យទាក់ទង នៅពេលនាងកាន់តែធំ។

ប៉ុន្តែបន្ទាប់មក អព្ភូតហេតុបានកើតឡើង គឺក្រោយពេលដែលឪពុកម្តាយរបស់ Anastasia បានរកឃើញថា កូនស្រីរបស់ពួកគាត់ចាប់ផ្តើមនិយាយច្រើននៅពេលដែលនៅមុខកាមេរ៉ា។ ដូច្នេះហើយ ឪពុកម្តាយរបស់ Anastasia បានថតវីដេអូជាច្រើន ដើម្បីជំរុញកូនស្រីជាទីស្រឡាញ់ ឱ្យមានទំនាក់ទំនងកាន់តែច្រើនជាមួយសង្គមខាងក្រៅ។ បន្ទាប់មកឪពុករបស់ក្មេងតូចនេះបានបង្ហោះវីដេអូនៅលើ YouTube នៅលើឆានែលដែលមានឈ្មោះថា Like Nastya ។

អ្វីដែលនឹកស្មានមិនដល់ ក្នុងរយៈពេលដ៏ខ្លី វីដេអូរបស់ Anastasia ពេលកំពុងលេង និងជជែកគ្នាលេងនៅមុខកាមេរ៉ា ត្រូវបានអ្នកទស្សនាទទួលចូលចិត្តរាប់សិបនាក់។ ចាប់តាំងពីពេលនោះមកឪពុកម្តាយរបស់ Anastasia បានសម្រេចចិត្តឱ្យកូនស្រីរបស់ពួកគេយកចិត្តទុកដាក់លើការអភិវឌ្ឍន៍នៅលើវេទិកាសង្គម។ ហើយក្នុងរយៈពេលប៉ុន្មានខែ ចំនួនអ្នកទស្សនាកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឆានែលមួយនេះចាប់ផ្ដើមកើបលុយបានយ៉ាងក្រាស់ក្រែលពីវីដេអូរបស់ Anastasia ។
ក្រោយពេលលេចមុខលើ YouTube ជិត ៤ឆ្នាំ Anastasia បានក្លាយជាសេដ្ឋីនីវ័យក្មេង ក្ដោបក្ដាប់ទ្រព្យសម្បត្តិប្រមាណ ៤០លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២២ ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាយុទើប ១១ឆ្នាំ អតីត “កូនតុក្កតាស្អាតបំផុតលើលោក” អាចរកលុយដោយខ្លួនឯងខ្ទង់លានដុល្លារ
ចុចអាន៖ ធ្លាប់ញ៉ាំស្ករគ្រាប់នៅតាមផ្លូវ បែកគំនិតបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ពេលនេះក្លាយជា CEO ត្រឹមវ័យ ១៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


