KPT+
សែរាជវង្សអារ៉ាប់ Sheikh Hamad សព្វព្រះរាជហឫទ័យខ្លាំងក្លាលើរថយន្តទំនើប ដូចស្ដេច ស៊ុលតង់បេះបិទ
យោងតាម Celebrity Net Worth រាជា Sheikh Hamad គឺជាសមាជិកនៃរាជវង្សដែលកំពុងកាន់អំណាចនៃប្រទេសអារ៉ាប់រួម និងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ២០ពាន់លានដុល្លារអាមេរិក ខណៈទ្រង់គឺជាម្ចាស់កំណត់ត្រាពិភពលោក Guinness ផងដែរ។

រាជា Sheikh Hamad bin Hamdan al Nahyan ឬ Sheikh Hamad ទ្រង់ក៏សព្វព្រះរាជហឫទ័យមិនខុសពីស្តេចស៊ុលតង់ដែរ។ សែរាជវង្សអារ៉ាបមួយអង្គនេះ គឺជាក្សត្រដែលឈ្លក់វង្វេងនឹងរថយន្តខ្លាំងបំផុត។ ទ្រង់បានចំណាយពេលពេញមួយជីវិត ដើម្បីប្រមូលនូវការបង្កើតរថយន្តដ៏កម្រ និងចម្លែករាប់រយគ្រឿង រួមទាំងមួយចំនួនដែលមានកំណត់ត្រាពិភពលោកផងដែរ។ សែររាជវង្សរបស់ទ្រង់បានគ្រប់គ្រងទីក្រុង Abu Dhabi អស់រយៈពេលជាង៣ សតវត្សមកហើយ ហើយទ្រព្យសម្បត្តិរបស់ទ្រង់ភាគច្រើនបានមកពីការគ្រប់គ្រងរបស់គ្រួសារទ្រង់លើឃ្លាំងប្រេងរបស់ Abu Dhabi ដែលរួមមាន៩៥ ភាគរយនៃប្រេងរបស់ UAE នេះបើតាម Celebrity Net Worth បានរាយការណ៍ក្នុងឆ្នាំ ២០១៨។
ព្រះអង្គម្ចាស់ Sheikh ត្រូវបានគេចាប់អារម្មណ៍ជាមួយនឹងការចំណាយច្រើនហួសហេតុរបស់ទ្រង់ ដោយសាងសង់ព្រៃដាក់រថយន្ត។ បុរសអាយុ ៧៤ ឆ្នាំនេះចូលចិត្តរស់នៅតាមបាវចនាថា “go big or go home” ដែលជាភស្តុតាងយ៉ាងច្បាស់ពីការប្រមូលរថយន្តដ៏ធំ ដែលបានបំបែកនៅទូទាំងសារមន្ទីរចំនួន ៤ នៅអារ៉ាប់រួម ម៉ារ៉ុក និងកន្លែងផ្សេងៗទៀត។
លើសពីនេះ ទ្រង់ទទួលបានរហស្សនាមថា ‘Rainbow Sheikh’ ដោយសារតែមានរសនិយមស្នេហាលើរថយន្តខ្លាំង។ ជាពិសេសនោះគឺទ្រង់ក៏ជាអ្នកគាំទ្រដ៏ធំនៃពណ៌ឥន្ទធនូខុសៗគ្នា លើរថយន្តជាច្រើនពីការប្រមូលដែលត្រូវបានដាក់ចេញ រួមទាំងរថយន្ត Fiat 500 ផងដែរ។ នៅដើមឆ្នាំ ១៩៩០ ទ្រង់បានសុំឲ្យក្រុមហ៊ុន Mercedes បង្កើតកងនាវា S-class ដែលបានគ្រប់ពណ៌នៃឥន្ទធនូ ជាកាដូសម្រាប់ពិធីមង្គលការថែមទៀត។

យោងតាម Road and Track ទោះបីជាសេដ្ឋី Sheikh ជាម្ចាស់រថយន្តរាប់មិនអស់ ដែលដាក់តាំងបង្ហាញនៅសារមន្ទីរចំនួនបួនផ្សេងគ្នាក៏ដោយ អ្នកនឹងភ្ញាក់ផ្អើលនៅពេលដឹងថា ការប្រមូលរថយន្តដ៏ធំរបស់ទ្រង់មិនមានរថយន្តទំនើបតែមួយទេ។ រថយន្តស្ព័រតែមួយគត់នៅក្នុងការប្រមូលគឺជារថយន្ត Porsche Boxster ជំនាន់ដំបូង។ ទ្រង់តែងតែទិញរថយន្តទំនើបកម្រ និងថ្លៃបំផុតរបស់ពិភពលោក ទៅរកយានជំនិះក្រៅផ្លូវដ៏ប្រណិត ឡានចម្លងទំនើបៗ រថយន្តបុរាណរបស់អាមេរិក និងរថយន្ត Mercedes-Benz ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមួយភាគបីនៃការប្រមូលគឺផលិតពីរថយន្ត Mercedes ខណៈដែលទ្រង់មិនមានរថយន្តតែមួយគ្រឿងដែលផលិតដោយ Audi ឬ BMW។
ដោយឡែកនៅលើ Instagram របស់ទ្រង់មានការងប់ងល់ដ៏ការធំលើរថយន្តចម្លងដ៏ប្រណីតនិងរថយន្តផ្សេងៗ។ សែរាជវង្សអារ៉ាបនេះ ឈ្លក់វង្វេងខ្លាំងក្លានិងឈានទៅការពង្រីកលើសពីរថយន្តទៅទៀត។

ទន្ទឹមនោះទ្រង់ក៏ជាអ្នកកាន់កំណត់ត្រាពិភពលោកហ្គីណេស ជាច្រើនចំពោះព្រះកិត្តិនាមទ្រង់ សម្រាប់ការប្រមូលរថយន្តដ៏ធំបំផុតនៃរថយន្ត ៤×៤ ចំនួន ៧១៨គ្រឿង ខណៈពេលដែលសារមន្ទីររថយន្ត Emirates National Auto Museum មានរាងជាពីរ៉ាមីតរបស់ទ្រង់ មានរថយន្តជាង ២០០គ្រឿង យោងតាមគេហទំព័រសារមន្ទីរ ទ្រង់ក៏បានសាងសង់សារមន្ទីរពិសេសមួយសម្រាប់យានជំនិះក្រៅផ្លូវនៅ Sharjah ដែលជាកន្លែងដែលមនុស្សទូទាំងពិភពលោក អាចឃើញនូវការបង្កើតរថយន្តដ៏ងប់ងុលមួយចំនួន ដែលរចនាដោយសែរាជវង្សអង្គនេះផ្ទាល់តែម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយរឿង ៨ យ៉ាង ពីស្តេចស៊ុលតង់ កម្រមានសារព័ត៌មានផ្សាយលម្អិត
ចុចអាន៖ស្ត្រីមូស្លីម ១០ រូប មានជាងគេលើពិភពលោក ក្នុងនោះក៏មានបុត្រីស្ដេចស៊ុលតង់ ២ អង្គដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


