ព័ត៌មានអន្ដរជាតិ
ដឹងទេ មានសត្វស្រមោច ប៉ុន្មានក្បាល រស់នៅលើផែនដីនេះ?
ចំនួនប្រជាជនពិភពលោកត្រូវបានគេព្យាករណ៍ថានឹងលើសពី ៨ ពាន់លាននៅក្នុងប៉ុន្មានខែខាងមុខនេះ។ បើប្រៀបធៀបជាមួយស្រមោច គឺខុសគ្នាឆ្ងាយណាស់។

ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់បំផុតអំពីចំនួនសត្វស្រមោចលើពិភពលោក ហើយចំនួនដែលគេប៉ាន់ប្រមាណគឺ ២០ ០០០ ០០០ ០០០ ០០០ ០០០ ក្បាលឬប្រហែល ២.៥ លានក្បាលក្នុងមនុស្សម្នាក់។
អ្នកជំនាញបាណកសាស្ដ្រលោក Patrick Schultheiss មកពីសាកលវិទ្យាល័យ Würzburg ក្នុងប្រទេសអាល្លឺម៉ង់ ដែលជាសហអ្នកនិពន្ធនៃការសិក្សាដែលបោះពុម្ពផ្សាយនៅសប្តាហ៍នេះក្នុងទស្សនាវដ្ដី Proceedings of the National Academy of Sciences បាននិយាយថា “ស្រមោចពិតជាដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីលើដី ស្ទើរតែទាំងអស់”។

លោក Schultheiss និយាយថា “ពួកវាមានសារសំខាន់ខ្លាំងណាស់ សម្រាប់វដ្តអាហារូបត្ថម្ភ ដំណើរការរលួយ ការបែកខ្ញែកនៃគ្រាប់ពូជរុក្ខជាតិ និងការរំខានដល់ដី។ ស្រមោចក៏ជាក្រុមសត្វល្អិតដ៏សម្បូរបែបផងដែរ ដោយមានប្រភេទផ្សេងៗគ្នា បំពេញមុខងារយ៉ាងទូលំទូលាយ”។
ការវិភាគរបស់ក្រុមអ្នកស្រាវជ្រាវ គឺផ្អែកទៅលើការសិក្សាចំនួន៤៨៩ នៃចំនួនសត្វស្រមោចដែលលាតសន្ធឹងគ្រប់ទ្វីបដែលមានសត្វល្អិតរស់នៅ។
មានស្រមោចជាង ១២ ០០០ប្រភេទដែលគេស្គាល់ ជាទូទៅមានពណ៌ខ្មៅ ពណ៌ត្នោត ឬពណ៌ក្រហម។ ដោយមានប្រវែងចាប់ពីប្រហែល ១មិល្លីម៉ែត្រ ដល់ប្រហែល ៣សង់ទីម៉ែត្រ, ស្រមោចជាធម្មតារស់នៅលើដី ស្លឹកឈើ ឬរុក្ខជាតិដែលរលួយ ហើយជួនកាលនៅក្នុងផ្ទះបាយរបស់មនុស្ស។

សត្វស្រមោច មានស្ទើរតែគ្រប់ទីកន្លែងនៅលើផែនដី លើកលែងតែទ្វីបអង់តាក់ទិក តំបន់ហ្គ្រីនឡែន អ៊ីស្លង់ និងប្រទេសកោះមួយចំនួនប៉ុណ្ណោះ។
តំបន់ត្រូពិក ត្រូវបានគេរកឃើញថាមានសត្វស្រមោចច្រើនជាងតំបន់ផ្សេងទៀត ហើយព្រៃឈើ និងដីស្ងួត គឺជាជម្រកស្រមោចច្រើនជាងតំបន់ទីក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Guardian
ចុចអាន៖ មិនស្រួលទេ! ដើម្បីក្លាយជាបុរសពេញលក្ខណៈ កុលសម្ព័ន្ធនៅព្រៃ Amazon ត្រូវឆ្លងកាត់ភាពឈឺចាប់ ឲ្យស្រមោចខាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


