Connect with us

KPT+

បុត្រាបុត្រីទាំង ១២ អង្គរបស់ស្ដេចស៊ុលតង់ សុទ្ធតែមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង ព្រុយណេ

បានផុស

នៅ

រាជា Hassanal Bolkiah គឺជាស្តេចស៊ុលតង់ទី ២៩ផងជា Yang Di-Pertua និងជា​នាយករដ្ឋមន្ត្រី​ទី​មួយ​នៃ​ប្រទេស​ព្រុយណេ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង។​

ស្របពេល​ដែរ​ក្សត្រ​អង្គ​នេះទទួលបានការចាប់​អារម្មណ៍​​ពី​បណ្ដាញ​សារព័ត៌មាន​ទូទាំង​ពិភពលោក ​ក្នុងនោះ​សូម្បី​តែ​ជីវិត​ផ្ទាល់ខ្លួន​ព្រះអង្គ​ក៏​ត្រូវ​បាន​គេ​ដឹងថា ​ធ្លាប់​អភិសេក៣ដង និងមានបុត្រាបុត្រី១២អង្គឯណោះ។

១ ព្រះនាង Rashidah

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះនាង Rashidah គឺជាបុត្រី និងជាកូនច្បងរបស់ស្ដេចស៊ុលតង់ Hassanal Bolkiah។​ បុត្រីអង្គនេះប្រសូត្រនៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ១៩៦៩។ ទ្រង់​បានធ្វើការ​នៅក្នុងនាយកដ្ឋាន​សេវាសាធារណៈនៃទីស្តីការនាយករដ្ឋមន្រ្តីក្នុងឆ្នាំ ១៩៩៤ និ​ក្រសួងអភិវឌ្ឍន៍ក្នុងឆ្នាំ ១៩៩៥។​ បច្ចុប្បន្ន​នេះ​ ទ្រង់​គឺ​ជា​ប្រធាន​សមាគមមគ្គុទ្ទេសក៍​ក្មេងស្រី​នៃព្រុយណេ​ដារូសាឡឹម (PPPBD) ។

២ ព្រះនាង Muta Wakkilah

ព្រះនាង Muta Wakkilah ប្រសូត​នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៧១ ជាបុត្រីទីពីររបស់ស្តេច​ស៊ុលតង់និងជា​អ្នកគ្រប់គ្រងប្រទេស​ព្រុយណេ​បច្ចុប្បន្ន​ជាមួយ​ម្ចាស់ក្សត្រី Saleha ដែលជាមាតាបង្កើត។

៣ ព្រះអង្គម្ចាស់ Al Muhtadee Billah

ព្រះអង្គម្ចាស់ Billah ប្រសូត​នៅថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ១៩៧៤​និង​បាន​បញ្ចប់​ការ​សិក្សា​ពី​មហា​វិទ្យាល័យ Magdalen នៅ​សាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ ១៩៩៧ ជាមួយ​នឹងសញ្ញាបត្រផ្នែក​សិក្សា​ឥស្លាម។ ព្រះអង្គ​ជា​រាជ​ទាយាទ​នៃ​ប្រទេសនិង​ជា​អ្នក​ដំបូង​គេ​ក្នុង​ជួរ​នៃ​ការ​ស្នង​រាជ្យ​បល្ល័ង្ក​របស់​ប្រទេស​ព្រុយណេ។ 

៤ ព្រះនាង Majeedah

ព្រះនាង Majeedah ទទួល​សញ្ញាប័ត្របរិញ្ញាបត្រផ្នែករដ្ឋបាល និង​គោលនយោបាយ​សាធារណៈ​ពី​សាកលវិទ្យាល័យ Brunei Darussalam និង​ប្រសូត​​នៅថ្ងៃទី១៦ ខែ​មីនាឆ្នាំ ១៩៧៦។ បច្ចុប្បន្ន​ទ្រង់​ជាមន្ត្រីបរិស្ថានជាន់ខ្ពស់ និងជាប្រធានផ្នែកផែនការ និងគ្រប់គ្រងនៅ​នាយកដ្ឋានបរិស្ថាន ឧទ្យាន និង​កម្សាន្ត ដែលជាទីភ្នាក់ងាររបស់ក្រសួងអភិវឌ្ឍន៍

៥ ព្រះនាង Hafizah

ប្រសូត​នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩៨០ ទ្រង់​មាន​តំណែង​កិត្តិយស​ដោយ​បាន​ចូលរួមជាមួយ​គម្រោង​នានា​ ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស និង​យុវជន​របស់​ខ្លួន។

៦ ព្រះអង្គម្ចាស់ Abdul Azim

ព្រះអង្គម្ចាស់ Abdul Azim ប្រសូត​នៅថ្ងៃទី ២៩​ ខែកក្កដា ឆ្នាំ ១៩៨២ ព្រះអង្គ​ស្ថិត​នៅ​លំដាប់​ទី​៤​ក្នុង​ជួរ​ ដើម្បី​ស្នងរាជ្យ​បល្ល័ង្ក​របស់ប្រទេស ​​តែ​គួរ​ឲ្យ​សោកស្ដាយ ​ទ្រង់​បាន​​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០ ក្នុង​ព្រះជន្ម ៣៨ វស្សា។ ចំពោះ​មូលហេតុ​នៃ​ការ​សោយទិវង្គត​របស់​ទ្រង់ មិន​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ ប៉ុន្តែ​យោង​តាម​សេចក្ដី​រាយការណ៍​ពី​ប្រភព​ព័ត៌មាន​ពី​ព្រុយណេ​បាន​ឲ្យ​ដឹង​ថា ព្រះអង្គ​បាន​យាង​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​រយៈ ដោយសារ​ជំងឺ​មហារីក​ថ្លើម ។ ​

៧ ព្រះអង្គម្ចាស់ Abdul Malik

ព្រះអង្គម្ចាស់ Abdul Malik ប្រសូត្រនៅថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ១៩៨៣ ខណៈទ្រង់​គឺជា​ព្រះ​អនុច​របស់​រាជ​ទាយាទ Billah ។ ទ្រង់​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​មូលនិធិ​របស់ Sultan Haji Hassanal Bolkiah ចាប់តាំង​ពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ។

៨ ព្រះនាង Azemah

ព្រះនាង Azemah មាន​ព្រះជន្ម ៣៨ វស្សា ជាបុត្ររបស់អតីតមហេសីទី២ របស់​ស្ដេចស៊ុលតង់។ ព្រះនាងក៏ជា​អ្នក​លេងកីឡា ​Polo ដ៏​លេចធ្លោ​ម្នាក់ និងថែមទាំងតំណាងប្រទេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ផងដែរ។

៩ ព្រះ Fadzillah

ទ្រង់ប្រសូត្រនៅថ្ងៃ២៣ ខែសីហា ឆ្នាំ១៩៩៨៥ ជាបុត្រទី៩របស់ស្ដេចស៊ុលតង់ និងអតីតមហេសីទី២។ ក្នុង​ព្រះជន្ម ២២ វស្សា ទ្រង់​បានទទួលសញ្ញាប័ត្រពី​សាកលវិទ្យាល័យ Kingston ។ ទ្រង់​ក៏​ត្រូវ​បាន​គេ​ហៅ​ថា “ព្រះនាង​កីឡា” ជា​អ្នក​លេង Polo និង​ជិះ​សេះ​យ៉ាង​សកម្ម។ ជាងនេះទៅទៀត​ ទ្រង់ជា​ប្រធាន​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព្រុយណេ​ និង​បាន​បំពេញ​រាជកិច្ច​ផ្នែក​សប្បុរស​​ដោយមានឈ្មោះ​ថា”ព្រះនាងបេះដូង​មាស” ទៀតផង។

១០ ព្រះអង្គម្ចាស់ Abdul Mateen

រាជបុត្រ Abdul Mateen ប្រសូតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩១។ ទ្រង់​គឺជា​ក្សត្រ​ដែល​មាន​អ្នកតាមដាន Instagram ច្រើនជាងសែរាជវង្សរបស់ទ្រង់ផ្សេងទៀត។ ជា​រឿយៗ​ព្រះបុត្រា Mateen តែង​ចែករំលែក​សកម្មភាព​របស់​ទ្រង់ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជានិច្ច។ ជាទូទៅទ្រង់តែងយាងអមដំណើរបិតា បំពេញព្រះរាជកិច្ចក្រៅប្រទេសគ្រប់ពេលវេលា។

១១ ព្រះអង្គម្ចាស់ Abdul Wakeel

ព្រះអង្គម្ចាស់ Abdul Wakeel ប្រសូតនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០០៦ ខណៈទ្រង់គឺជាបុត្រ​របស់អតីត​មហេសីទី​៣ ។ ត្បិតថា​មាន​ព្រះជន្ម​តិច​ជាង​ម្ចាស់​បង​ទ្រង់​ក្ដី ​តែ​យ៉ាងណា​រាជបុត្រ​តូច​អង្គ​នេះ ​ក៏​ទទួល​បាន​ព្រះ​កិត្តិនាម​ល្បី​រន្ទឺ​ តាមរយៈការកសាងស្នាដៃជាមួយជាមួយព្រះរៀមរបស់ទ្រង់។

១២ ព្រះនាង Ameerah Wardatul

ព្រះនាងពៅ Ameerah ប្រសូត្រ​នៅថ្ងៃទី២៨ ខែមករាឆ្នាំ ២០០៨ ទ្រង់គឺជាបុត្រ​អតីត​មហេសីទី​៣របស់​ស្ដេចស៊ុលតង់និងជាព្រះអនុចរបស់ព្រះអង្គម្ចាស់ Abdul Wakeel។ បច្ចុប្បន្ននេះ ​បុត្រីពៅរបស់ស្ដេចស៊ុតង់កំពុងនៅសិក្សា បើ​ទោះបីជា​មិនមានព្រះរាជកិច្ចធំៗដូចព្រះរៀមផ្សេងៗ តែ​យ៉ាងណា ​ព្រះនាង​តែងតែ​ទទួល​បានការ​កោតសរសើរ​ពីសំណាក់​ប្រជាជន​ក្នុង​ប្រ​ទេស ​ខណៈ​ទ្រង់​ក៏​តែងតែ​យាង​បំពេញ​បេសកកម្ម​ជាមួយ​មហាក្សត្រី​ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយរឿង ៨ យ៉ាង ពីស្តេចស៊ុលតង់ កម្រមានសារព័ត៌មានផ្សាយលម្អិត

ចុចអាន៖ភ្ញាក់ផ្អើលខ្លាំង បើដឹងថា សែរាជវង្សអារ៉ាប់ Sheikh Hamad កាន់កំណត់ត្រាពិភពលោក Guinness ធំជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ៣០ ឆ្នាំ KOICA ផ្តល់ជំនួយជាង ៣៦០ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ ៤ វិស័យ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម