KPT+
៥ ចំណុចពីរាជបុត្ររបស់ស្ដេចថៃ មហា វ៉ាជីរ៉ាឡុងកន អាចស្នងរាជ្យបន្តពីបិតាទ្រង់
ព្រះរាជបុត្រ Dipangkorn Rasmijoti ប្រសូតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០០៥ ទ្រង់គឺជាបុត្រពៅដែលមានមាតាព្រះនាម Srirasmi Suwadee ជាអតីតមហេសីទីបីរបស់ស្ដេច Maha Vajiralongkorn។

បុត្រាអង្គនេះ ក៏ធ្លាប់មានសារព័ត៌មានធំៗចុះផ្សាយពីព្រះកិត្តិនាមទ្រង់ បន្ទាប់ពីបិតាទ្រង់ប្រកាសថា ព្រះរាជបុត្រ Dipangkorn នឹងស្ថិតនៅជួរបន្ទាប់នៃរាជបល្ល័ង្ករបស់ប្រទេសថៃ។ ទោះយ៉ាងណា គ្រប់យ៉ាងនៅមានអាថ៌កំបាំងពីព្រះអង្គម្ចាស់រាជទាយាទមានព្រះជន្ម ១៧ វស្សា ខណៈរឿងខ្លះអំពីទ្រង់ មនុស្សជាច្រើនប្រហែលជាមិនបានដឹងលម្អិតនោះទេ។
១ ទ្រង់គឺជាបុត្រតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការរបស់ស្ដេច Maha Vajiralongkorn
តាមពិតរាជបុត្រ Dipangkorn មានបងប្អូនប្រុស៤នាក់ទៀត ប៉ុន្តែស្ដេច Maha Vajiralongkorn មិនទទួលស្គាល់ជាផ្លូវការថាជាបុត្រាទ្រង់ឡើយ ចាប់តាំងពីមាតារបស់បុត្រា៤អង្គនេះគឺអតីតមហេសី Sujarinee Vivacharawongse បានភៀសខ្លួនចេញពីប្រទេសទៅរស់នៅសហរដ្ឋអាមេរិក។ ព្រះរាជបុត្រអង្គនេះ ជាបុត្រតែមួយគត់របស់ស្ដេចបច្ចុប្បន្ន ព្រមទាំងទទួលស្គាល់និងជាអ្នកស្នងរាជបន្តពីទ្រង់ប៉ុណ្ណោះ។

២ ទ្រង់ត្រូវបានបង្ហាញនៅក្នុងយុទ្ធនាការរបស់មាតា
មាតារបស់ទ្រង់ព្រះនាម Srirasmi បានចាប់ផ្ដើមយុទ្ធនាការបំបៅកូនដោយទឹកដោះម្តាយ ដែលមានចំណងជើងថា “Sai yai rak chak mae su luk” បកប្រែថា “ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីម្តាយដល់កូន” ។ រូបភាពបុត្រារបស់មហេសីកាលនៅទារកត្រូវបានបង្ហាញ។ វីដេអូមួយនៅលើ YouTube ដែលត្រូវបានបំផុសគំនិតដោយយុទ្ធនាការនេះ បង្ហាញពីរូបភាពនិងឈុតខ្លីៗរបស់ទ្រង់ទាំងពីរជាមួយគ្នាយ៉ាងកក់ក្ដៅ។

៣ ទ្រង់រស់នៅដាច់ដោយឡែកពីមាតា
មាតារបស់ព្រះអង្គ អតីតមហេសី Srirasmi Suwadee បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Vajiralongkorn ពីឆ្នាំ ២០០១ ដល់ ២០១៤។ នៅពេលព្រះអង្គម្ចាស់តូចមានព្រះជន្ម ៩ វស្សា សមាជិកគ្រួសារមាតារបស់ព្រះអង្គចំនួន ៧ អង្គត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបរិហារកេរ្តិ៍ព្រះមហាក្សត្រ ដែលជាបទឧក្រិដ្ឋនៅក្នុងប្រទេសថៃ។ មហេសី Srirasmi ត្រូវបានគេដកចេញពីតំណែងរាជវង្សទាំងអស់ ហើយឥឡូវនេះទ្រង់រស់នៅដោយឯកោនៅក្រៅទីក្រុងបាងកក បើទោះបីជាទ្រង់មិនត្រូវបានគេឃើញតាំងពីឆ្នាំ ២០១៤ ជាឆ្នាំដែលបុត្រារបស់ទ្រង់បានឃើញទ្រង់លើកចុងក្រោយក៏ដោយ។
៤ ព្រះរាជបុត្រគឺជាអ្នកស្នងរាជ្យ មិនមែនជាអ្នកស្នងមរតកទេ
តាមច្បាប់រាជវាំង ព្រះអង្គម្ចាស់ Dipangkorn ជាអ្នកដំបូងគេក្នុងជួររាជបល្ល័ង្ក។ ទោះយ៉ាងណាក៏ដោយ ដោយសារមាតា និងស្ដេច Maha Vajiralongkorn បានលែងលះគ្នា ទ្រង់អាចជំនួសឬសន្មត់ថាជាក្សត្រស្នងរាជ្យ។ ប្រសិនបើស្ដេចមានបុត្រាជាមួយមហេសីបច្ចុប្បន្ន ក្នុងស្ថានភាពនោះ ព្រះរាជបុត្រថ្មីនឹងឡើងសោយរាជ្យ ហើយទទួលតំណែងព្រះអង្គម្ចាស់ ខណៈរាជបុត្រ Dipangkorn លែងជាអ្នកដំបូងក្នុងជួររាជបល្ល័ង្កហើយ។

៥ ទ្រង់បានចាប់ផ្ដើមការងារស្ម័គ្រចិត្ត
ក្នុងព្រះជន្ម ១៤ ព្រះវស្សាប៉ុណ្ណោះ ព្រះអង្គម្ចាស់ត្រូវបានគេប្រទះឃើញកំពុងសម្អាតបង្អួច និងគូរជញ្ជាំងប្រាសាទនៃវិមាន Rangsri Vadhana Memorial ដែលតម្កល់ព្រះសារីរិកធាតុរបស់អតីតព្រះមហាក្សត្រី Sunanda Kumariratana។ ទ្រង់ក៏បានផ្ដល់អាហារ និងទឹកដល់ប្រជាពលរដ្ឋដែលមកបោះតង់នៅតាមបណ្ដោយព្រះបរមសព។ ក្នុងព្រឹត្តិការណ៍ស្ម័គ្រចិត្តមួយទៀតក្នុងប្រទេសអាល្លឺម៉ង់ ទ្រង់បានបង្ហាញពីបំណងចង់ធ្វើអំពើល្អសម្រាប់អ្នកដទៃថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុត្រាបុត្រី ៧ អង្គ របស់ស្ដេចថៃ Maha Vajiralongkorn សុទ្ធតែមានមុខតំណែងធំៗ
ចុចអាន៖បុត្រាបុត្រីទាំង ១២ អង្គរបស់ស្ដេចស៊ុលតង់ សុទ្ធតែមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង ព្រុយណេ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


