Connect with us

KPT+

សត្វអាក្រក់ៗ ១០ ប្រភេទ នៅក្នុងមហាសមុទ្រមិនសូវមានអ្នកស្គាល់

បានផុស

នៅ

តំបន់សមុទ្រជាទិសដៅដើរលេងសម្រាប់មនុស្សជាច្រើនរូប ដោយសារតែទេសភាពនិងទឹកដ៏ធំស្រឡះគួរឲ្យចង់ហែល។ បន្ទាប់ពីមើលអត្ថបទនេះចប់ ធានាថាលែងចង់លេងទឹកសមុទ្រដ៏ខៀវស្រងាត់ដូចមុនទៀតហើយ៖

១. ត្រីក្បាល Sarcastic fringe

វាមានអត្តចរិតឆេវឆាវ និងចូលចិត្តថើមសត្រូវ គួរឲ្យចង់សើចមែន? មើលមុខវាសិនទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីនេះការពារទឹកដីខ្លាំងណាស់ វានៅគ្រប់កន្លៀតដែលអាចនៅបានក្នុងជម្រៅពី៣ទៅ៥ម៉ែត្រនៃសមុទ្រ។

២. ជន្លេន Zombie 

ជន្លេនញីបឺតជញ្ជក់ឆ្អឹងនៅក្នុងទឹកសមុទ្រ ចំណែកឯជន្លេនឈ្មោលរស់នៅក្នុងជន្លេនញី។ អ្នកប្រហែលគ្មានសំណាងបានឃើញវាផ្ទាល់ទេ ព្រោះពួកវារស់នៅបាតសមុទ្រជម្រៅរាប់គីឡូម៉ែត្រឯណោះ។

៣. ជន្លេន Bobbit 

ជន្លេន Bobbit មានរាងកាយមុតៗ វាទាញចំណីរបស់វាលឿនណាស់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់មនុស្សទេកុំឲ្យតែជាន់វាដឹងតែឈាមជើងមិនខាន។

៤. មឹកយក្ស

មិនមែនក្នុងរឿងទេណា! មឹកយក្សពិតជាមានមែន វាមានកម្ពស់ដល់ទៅ ៥៩ហ្វីត និងទម្ងន់ជិត ១តោន។ កាលពីឆ្នាំ ២០០៤ ជនជាតិជប៉ុនថតបានរូបវាប៉ុន្មានសន្លឹកដែរ ពីរឆ្នាំក្រោយមកគេចាប់បានវាតែម្ដង។

៥. ត្រីឆ្លាម Goblin 

ត្រីឆ្លាម Goblin រស់នៅក្បែរផ្ទៃសមុទ្រជម្រៅប្រហែល ១,៣០០ម៉ែត្រ។ វាមានប្រវែងដល់ទៅ ៣ម៉ែត្រ និងល្បឿន ៣ម៉ែត្រក្នុងមួយវិនាទី បើជួបវាដឹងតែចប់ហើយ។

៦. ខ្ញែរសមុទ្រ ប្រអប់អូស្ត្រាលី (Australian box jellyfish)

ខ្ញែរសមុទ្រប្រភេទនេះជាខ្ញែរកាចជាងគេបំផុត វាអាចធ្វើឲ្យអ្នកសន្លប់ គាំងបេះដូង និងស្លាប់មួយរំពេច លើសពីនេះវាចេះដេញទៀត។

៧. ត្រី Barreleye 

ត្រីនេះមានពន្លឺតិចៗសម្រាប់ស្វែងរកចំណី ព្រោះវារស់នៅកន្លែងងងឹតបំផុតនៃសមុទ្រ។

៨. ត្រី Blob

តាមបណ្ដាញសង្គមអ៉ីធឺណែតនាំគ្នាបង្អាប់ថាវាជាត្រីអាក្រក់បំផុត ការពិតវាអាក្រក់តែនៅលើគោកទេ។ ដោយសារតែវាជាត្រីដែលរស់នៅទឹកជម្រៅជ្រៅខ្លាំង (៦០០ទៅ១២០០ម៉ែត្រ) ដូច្នេះពេលផ្លាស់ប្ដូរសម្ពាធធ្វើឲ្យវាខូចទ្រង់ទ្រាយបែបនេះទៅ។

៩. Chimaera

មើលទៅដូចគេដេរត្រីផ្សេងៗជាប់គ្នាបង្កើតជាត្រីថ្មី។

១០. មឹកបិសាចជញ្ជក់ឈាម 

វានៅលើផែនដីនេះមុនជំនាន់ដាយណូស័រទៀត ដោយឡែកភ្នែកវាមានពណ៌ខៀវ ដៃ៨ និងមិនផឹកឈាមទេ គ្រាន់តែបានឈ្មោះមកពីស្បែករបស់វា។ 

មិនទាន់អស់នៅឡើយទេ ទឹកសមុទ្រមានផ្ទៃក្រឡាធំជាងដីគោករាប់សិបដងមានន័យថា នៅមានសត្វរាប់លានប្រភេទដ៏គួរឲ្យញញើតច្រើនទៀតរង់ចាំការស្រាវជ្រាវពីមនុស្ស៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ មករំលឹកពីសត្វស្វាសមុទ្រ ក្មេងៗកាលពីជំនាន់ ៩០ ចូលចិត្តលេង

ចុចអាន៖ សត្វល្អិតសមុទ្រមួយប្រភេទ មានរាងដូចទេពអប្សរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម