KPT+
៥ មូលហេតុធ្វើឲ្យក្មេងសម័យឥឡូវ មិនសូវមានសុជីវធម៌
ស្របពេលសម័យកាលកាន់តែជឿនលឿន តែសីលធម៌របស់មនុស្សហាក់ធ្លាក់ចុះជាងមុនទៅវិញ។ ជាពិសេសក្មេងៗសម័យទំនើប ត្រូវបានមើលឃើញថា មិនសូវមានសុជីវធម៌ប៉ុន្មានទេ បើប្រៀបធ្រៀបទៅនឹងក្មេងជំនាន់មុន។ ហេតុអ្វីក៏មានការធ្លាក់ចុះនៃសីលធម៌រស់នៅបែបនេះ?
ខាងក្រោមនេះ ជាហេតុផលត្រួសៗ ៥យ៉ាង ថាតើហេតុអ្វីក្មេងសម័យនេះ មិនសូវមានសុជីវធម៌ល្អ៖
១. ឪពុកម្តាយចូលចិត្តប្រើផ្លូវកាត់ពេក
សព្វថ្ងៃក្មេងៗមានថេប្លេត អាយផត និងអ្វីជាច្រើនទៀត ដើម្បីអាចពួកគេរីករាយនឹងតន្ត្រី ភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្តដោយមិនចាំបាច់រង់ចាំយូរ។
គុណវិបត្តិជាមួយនឹងការកម្សាន្ត និងភាពងាយស្រួលបែបនេះ គឺថាឪពុកម្តាយមិនសូវមានទំនាក់ជាមួយកូនៗ របស់ពួកគេបានច្រើន ឬស្និទ្ធស្នាលដូចពីមុនទេ។ ទាំងនេះធ្វើឲ្យកុមារប្រឈមនឹងការដាច់ទំនងទំនងជាមួយឪពុកម្ដាយ និងមនុស្សនៅខាងក្រៅ ដោយពួកគេវក់វីតែជាមួយនឹងបណ្ដាញសង្គម។
២. ឪពុកម្តាយទំរើសកូនពេក

ឪពុកម្តាយសម័យថ្មីផ្តល់ឱ្យកូនៗ នូវអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន។ វាមិនមែនជារឿងអាក្រក់នោះទេបើគ្រាន់តែឲ្យរបស់ល្អទៅកូន តែវានឹងមានបញ្ហាចំពោះតម្រូវការហួសហេតុពេក។ នៅពេលឪពុកម្ដាយផ្តល់របស់របរដល់កូនគ្រប់ពេលដែលពួកគេទាមទារ វាធ្វើឲ្យក្មេងកាន់តែទំរើសចង់បានតាមចិត្ត ដោយក្លាយទៅជាក្មេងងរង៉ក់ ក្បាលខូច បើសិនគេមិនបានរបស់ដែលគេចង់បាន។
៣. ឪពុកម្តាយគ្មានពេលសម្រាប់កូនៗ
ឪពុកម្ដាយភាគច្រើនរវល់ការងារខ្លាំង ដោយមានពេលតិចតួចក្នុងការមើលថែកូនៗដោយផ្ទាល់។ ឪពុកម្ដាយខ្លះ យកកូនទៅដាក់នៅសាលាតាំងពីព្រឹកដល់ល្ងាចក៏មាន។ បញ្ហនេះធ្វើឲ្យកូនមិនសូវបានស្និទ្ធជាមួយឪពុកម្ដាយ ហើយសង្គមខាងក្រៅមានឥទ្ធិពលច្រើនជាងលើក្មេងៗ។
ដូច្នេះការរៀបចំពេលវេលាដើម្បីចំណាយជាមួយកូនៗវាមានសារសំខាន់ណាស់។ វាជួយឲ្យក្មេងយល់ថា ពួកគេមិនមែននៅម្នាក់ឯង ទទួលបានភាពកក់ក្ដៅ និងចេះស្ដាប់បង្គាប់ឪពុកម្ដាយផងដែរ។
៤. ឪពុកម្ដាយអត់ទ្រាំពេក

ជារឿយៗនៅពេលដែលកូនធ្វើខុស ឪពុកម្ដាយតែងតែអត់ធ្មត់ ព្រោះគិតថាកូននៅក្មេងមិនទាន់យល់អ្វីឡើយ។ ប៉ាម៉ាក់ភាគច្រើនយល់ថា កុមារល្ងង់ និងគ្មានកំហុសទេ បើសិនគេធ្វើអ្វីមួយដែលមិនត្រឹមត្រូវ ព្រោះពួកគេមិនដឹងអី។ ការបណ្ដោយដោយពុំបានអប់រំដល់កូន វាធ្វើឲ្យក្មេងទំរើស និងមិនចេះស្ដាប់បង្គាប់។ ជាការសំខាន់ណាស់ដែលឪពុកម្ដាយត្រូវកែឥរិយាបថអាក្រក់ៗរបស់កូនឱ្យបានឆាប់ ដើម្បីឱ្យពួកគេដឹងថា ទម្លាប់ខ្លះខុស។
៥. ខ្វះទំនាក់ទំនងជាមួយមនុស្សខាងក្រៅ
ឪពុកម្តាយសម័យទំនើបព្យាយាមអប់រំកូនតែនៅក្នុងគ្រួសារប៉ុណ្ណោះ។ ជួនកាលសូម្បីតែជីដូនជីតារបស់កូនៗ ក៏ពុំមានឱកាសទូន្មានក្មេងៗដែរ។ ការទុកឲ្យក្មេងៗគ្មានទំនាក់ទំនងជាមួយមនុស្សពេញវ័យ ឬវ័យចំណាស់ឲ្យបានច្រើន នៅពេលពួកគេធំឡើង វានឹងធ្វើឲ្យពួកគេគិតថា ទោះមិនមានទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅក្នុងសហគមន៍ក៏មិនថ្វីដែរ។ ដូច្នេះក្មេងៗនឹងមានភាពឯករាជ្យជ្រុល ហើយធ្វើឲ្យពួកគេលែងខ្វល់ខ្វាយនឹងមនុស្សនៅជុំវិញពួកគេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រឡាញ់កូនមិនស្មើគ្នា ជាឫសគល់នៃការបំផ្លាញគ្រួសារទាំងមូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


