Connect with us

KPT+

មិនបាច់ទៅណាឆ្ងាយ ប៉ុន្មានកន្លែងនៅភ្នំពេញ ឆ្លងឆ្នាំក៏សប្បាយ

បានផុស

នៅ

រាល់ឆ្នាំ ឱ្យតែដល់ថ្ងៃទី៣០-៣១ អ្នករស់នៅទីក្រុងភ្នំពេញភាគច្រើន តែងរូតរះចេញដំណើរកម្សាន្ត​តាមបណ្តាខេត្ត និងរមណីយដ្ឋាន​​ជិតឆ្ងាយ ជួបជុំញាតិមិត្ត ឬមនុស្សជាទីស្រឡាញ់ ពិសេសតំបន់សមុទ្រ ព្រោះទីនោះ គឺតែងមានរៀបចំ​ពិធីបុណ្យឆ្លងឆ្នាំ មិនដែលអាក់ខានឡើយ។ ចុះអ្នកនៅភ្នំពេញ អាចឆ្លងឆ្នាំនៅណាបាន?​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីចឹង មិនបាច់ស្តាយអត់បានទៅឆ្លងឆ្នាំសមុទ្រអីទេ ត្រឹមតែរាជធានីភ្នំពេញ ក៏អាចឱ្យលោកអ្នកសប្បាយមួយអស់ដៃបានដែរ។​ ខាងក្រោមនេះ កម្ពុជាថ្មី នឹងណែនាំការនិយម ៣បែប ដែលអ្នកនៅភ្នំពេញ ច្រើនមកកម្សាន្តពេលឆ្លងឆ្នាំ។

១. ឆ្លងឆ្នាំតាមកន្លែងសាធារណៈ

– រង្វង់មូលនាងមច្ឆា
ដោយសារតែទីនេះ ជាតំបន់រៀបចំថ្មី មិនទាន់មានសំណង់អគារកកកុញ និងមានទីធ្លាធំទូលាយទៀតនោះ ជាហេតុដែល បណ្តាលចិត្តឱ្យអ្នករស់នៅទីក្រុង យកជាទីតាំងជួបជុំបែបពិចនិក តាមលក្ខណៈគ្រួសារ ឬមិត្តភក្តិរៀងៗខ្លួន។ ទីតាំងមួយ នេះ នៅជាប់នឹងមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC Hall មិនត្រឹមតែសម្រាប់ឱកាសនេះប៉ុណ្ណោះទេ អ្នកខ្លះ​ក៏មកកម្សាន្តបែបនេះ ម្តងម្កាល ថ្ងៃបុណ្យទាន ឬថ្ងៃសម្រាក។

– កោះពេជ្រ
មិនជាខុសគ្នា នឹងទីតាំងខាងលើប៉ុន្មានទេ កោះពេជ្រ ជាទីពេញនិយមយូរណាស់មកហើយ សម្រាប់អ្នករស់នៅទីក្រុង ជាមួយនឹងការជួបជុំប្រភេទនេះ។ អ្នកដែលមកកម្សាន្តទីនេះ ច្រើនតែទិញអាហារស្រាប់ៗ មកក្រាលកន្ទេលអង្គុយ ទទួលទានជុំគ្នា សប្បាយក្អាកក្អាយរហូតដល់ឆ្លងឆ្នាំ។ ឆ្នាំខ្លះ ទីនេះ​ក៏មានការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ខ្លះផងដែរ។

លើសពីនេះ លោកអ្នកនៅអាចជ្រើសទីតាំងឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន Sky Bar ឬកន្លែងផ្សេងៗក្នុងតំបន់កោះពេជ្រ នេះទៀតផង។ ជាក់ស្តែងរួមមានដូចជា ដឹអេលីហ្សេកោះពេជ្រ (The Elysee Leasing) មានរៀបចំការលក់អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ សៀវភៅ ការផ្សព្វផ្សាយសេវាកម្មជាច្រើនទៀត ពិសេសមានការប្រគុំតន្រ្តីកម្សាន្តទៀតផង។

– វិមានឈ្នះឈ្នះ
ឆ្លងតែស្ពានព្រែកព្នៅបន្តិច យើងនឹងទៅដល់ទីតាំងដ៏ពេញនិយមមួយផ្សេងទៀត នៃទឹកដីត្រើយម្ខាងទៀត ដែលមាន សំណង់ល្បីល្បាញថ្មី២ គឺវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតកតេជោ នៅទល់មុខគ្នានោះ។ ទីតាំងនេះ ជាកន្លែងពេញ និយមរាល់ចុងសប្តាហ៍ ដែលអាចឱ្យយើងសម្រាកលំហែកាយតាមបែបពិចនិកដូចគ្នា ដោយសារតែមានទីធ្លាធំទូលាយ។
លើសពីនេះ លោកអ្នកក៏អាចកម្សាន្តអារម្មណ៍លក្ខណៈបែបនេះ នៅតាមទីតាំងដីទំនេរជាច្រើនកន្លែងទៀត ក្នុងបរិវេណ ក្បែរនោះ។

២. ឆ្លងឆ្នាំតាម Sky Bar ឬ Club
គោលដៅដំបូងបង្អស់របស់យុវវ័យ គឺមិនសូវជារំលងកន្លែងកម្សាន្តប្រភេទនេះឡើយ ព្រោះក្រៅពីការជួបជុំមិត្តភក្តិ នៅអាច ទទួលទាន រាំលេង និងការកម្សាន្តផ្សេងៗទៀតផង។ ជាក់ស្តែង នៅតាមភោជនីយដ្ឋាន Sky Bar មួយចំនួនខាងក្រោម នេះ គឺមានរៀបចំព្រឹត្តិការណ៍

– Scenery Sky Bar & Restaurant
អ្នកមានគម្រោងឆ្លងឆ្នាំនៅភ្នំពេញ មិនពិបាករកកន្លែងសោយសុខនោះទេ ឆ្នាំនេះ Scenery Sky Bar បានរៀបចំកម្មវិធី Count Down ពិបាកបំភ្លេចជាមួយនឹងកន្លែងដ៏ទូលាយ បរិយាកាសដ៏ស្រស់ស្រាយ អាចទស្សនាកាំជ្រួចពីដំបូលអគារជាន់ទី២៦ និងគយគន់ទេសភាពទីក្រុងជាប់មាត់ទន្លេ សម្រាប់ចំនួនមនុស្សកំណត់ ត្រឹមតែ ២០០នាក់ប៉ុណ្ណោះ។ សម្រាប់ទីតាំង គឺស្ថិតនៅជិតរង្វង់មូលស្ពានជ្រោយចង្វារ ទល់មុខសកលវិទ្យាល័យន័រតុន។

– V-Friend Russeykeo
អ្នកត្រើយខាងជើង មិនចាំបាច់ចូលកណ្តាលក្រុង នាំតែកកកុញអីនោះទេ កន្លែងនេះក៏អេមដែរ ជាប់មាត់ទន្លេតែម្តង។ មកទីនេះ មិនត្រឹមតែអាចស្រង់ក្លិនទឹកទន្លេ ថែមទាំងអាចកម្សាន្តអារម្មណ៍ដោយការស្តាប់តន្រ្តី ទទួលទានអាហារ បានមើលកាំជ្រួចជាមួយគ្នាហើយ បានកូនកាំជ្រួចដុតលេងរួមគ្នាទៀតផង។

– Rukkha Sky Bar & Tapas
មិនបាច់ឆ្លងស្ពាន មិនពិបាករក នៅប្របនឹងដងទន្លេហើយ បញ្ឆិតមុខនឹងសណ្ឋាគារសុខាទៀត។​ មកឆ្លងឆ្នាំនៅទីនេះ បានមើលទេសភាពត្រើយម្ខាងនាពេលរាត្រីដ៏ស្រស់ស្អាតហើយ បានកាន់ដៃឬកាន់ដបមើលកាំជ្រួចទៀត។ បើនិយាយ ពីការកម្សាន្ត មិនជាខុសគ្នាពីភោជនីយដ្ឋាន Sky Bar ដទៃទៀតនោះទេ យើងអាចអង្គុយទទួលទានជួបជុំ ស្តាប់តន្រ្តី ទស្សនាចរាចរណ៍លើដងទន្លេ បានកៀកៗភ្នែកតែម្តង ពីអាគារកម្ពស់សមល្មមនេះ។

៣. ដំណើរកម្សាន្តតាមដងទន្លេ
សម្រាប់អ្នកចង់ប្តូរបរិយាកាស មកបណ្តែតកាយាលើទឹក ក៏ឡូយម៉្យាងដែរ។ លោកអ្នក អាចជួលទូកកម្សាន្តលក្ខណៈក្រុមធំ ឬកក់កន្លែងកម្សាន្តគ្នា ៤-៥ នាក់ ទទួលអាហារ និងភេសជ្ជៈ រីករាយអបអរពីលើផ្ទៃទឹក ជាមួយនឹងហ្វូងមច្ចាតែម្តង។

ចំណែកឯការជួលទូកលក្ខណៈបែបណា គឺអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដូច្នេះលោកអ្នកអាចរើសការកម្សាន្ត​តាមការចង់បាន។

អត្ថបទដោយ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម