KPT+
មិនឆ្ងាយទេ ជិះតែប៉ុន្មាននាទីពីក្រុង ឆ្លងឆ្នាំបែបពិចនិក និងកម្សាន្តលេងបាន
បើសិនជាលោកអ្នកយល់ថា ចង់បានបរិយាកាសបែបពិចនិក បោះតង់ ឬការកម្សាន្តក្រៅក្រុង ហើយមិនឆ្ងាយពីក្រុង ប៉ុន្មានកន្លែងខាងក្រោមនេះ មិនឆ្ងាយហើយ ថែមទាំងអាចធ្វើដំណើរទៅមកបានដោយស្រួលទៀតផង។
១. Jet’s Garden Park
ពិសេសណាស់ មិនចាំបាច់ធ្វើដំណើរវែងឆ្ងាយនាំហត់អ្វីនោះទេ លោកអ្នកអាចស្វែងរកទីតាំងបែបពិចនិកដូចគ្នា នឹងអ្នកទៅលេងតាមបណ្តាខេត្តដែរ ដោយសារតែឆ្នាំនេះ Jet’s Garden Park មានរៀបចំតាំងពិរពណ៌ ម្ហូបអាហារ និងភេសជ្ជៈ ដែលរួមមានការប្រគុំត្រ្តីបែប Live Band Acoustic និង DJ បាញ់កំជ្រួច បង្ហោះគោមភ្លើង។ លើសពីនេះ លោកអ្នកក៏អាចកម្សាន្តបែបបោះតង់ជាក្រុម និងឯកជន រួមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត ដែលមាន ចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រក្រុងភ្នំពេញប៉ុណ្ណោះ។ ទីតាំង



២. សម្រស់កៀនស្វាយ
ធ្លាប់តែទៅកម្សាន្តពេលថ្ងៃមែនអត់? ឥលូវនេះ មកមើលត្រៀមកន្លែងឱ្យហើយទៅ សប្បាយបានទាំងថ្ងៃទាំងយប់ ពិសេសឱកាសថ្ងៃឆ្លងឆ្នាំសកលនេះតែម្តង។ ឆ្នាំនេះ ភោជនីយដ្ឋានសម្រស់កៀនស្វាយ មានរៀបចំព្រឹត្តិការណ៏ដ៏អស្ចា្យ “Countdown Party 2022-2023” ជាមួយនឹងកម្មវិធីជួបជុំឆ្លងឆ្នាំ ដែលប្រព្រឹត្តទៅនៅល្ងាចថ្ងៃសៅរ៏ ទី៣១ ចាប់ពីម៉ោង ៦ល្ងាច ដល់ ម៉ោង ១២រំលងអាធាត្រ។ ទីតាំង



៣. Prince Manor Resort
ហួសកៀនស្វាយប៉ុន្មាននាទីមក យើងនឹងបានឃើញទីតាំងដ៏ស្រស់ស្អាតមួយនេះ ដែលមានផ្តល់ជូនការកម្សាន្តជាច្រើន ដូចជា ប្រណាំងឡាន សួនទឹក កន្ត្រក់វិល88ម៉ែត្រ និងឧបករណ៍ជាច្រើនផ្សេងទៀត។ ពិសេសបំផុតនោះ លោកអ្នកថែមទាំងអាចស្នាក់នៅមួយយប់ជាមួយវីឡាបែបខ្មែរ ដែលមានបន្ទប់គ្រែ១ និងគ្រែ២ ថែមទៀតផង។ ទីតាំង



៤. ភូមិផ្កាត្រកួន
ធ្វើដំណើរមួយភ្លែតដល់ហើយ លោកអ្នកអាចរកការកម្សាន្តបែបជួបជុំលក្ខណៈគ្រួសារ មិត្តភក្តិ នៅទីតាំងដែលមានទេសភាពស្រស់ស្អាត មានទឹក មានធម្មជាតិ ផ្ទះស្នាក់ និងតង់ផងដែរ។ ការកម្សាន្តយប់នេះ ភូមិផ្កាត្រកួន គឺមានរៀបចំតន្ត្រី ការកម្សាន្តបោះតង់ បាញ់កាំជ្រួច និងអាចរាំលេងកម្សាន្តជុំគ្នាទៀត។ ដូចនេះ លោកអ្នកអាច កក់តង់ កក់កញ្ចុះ ឬផ្ទះស្នាក់ សម្រាប់ឱកាសយប់នេះ Count Down រីករាយជួបជុំមនុស្សជាទីស្រឡាញ់បាន។ ទីតាំង



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


