KPT+
Messi ចាយប្រាក់ជាង ២៥០លានដុល្លារ ទិញរបស់ ៣ប្រភេទ ធ្វើជាកម្មសិទ្ធផ្ដាច់មុខ
នៅក្នុងជីវិតដ៏ប្រណីតរបស់កំពូលកីឡាករបាល់ទាត់ Lionel Messi លោកហ៊ានចំណាយប្រាក់រហូតដល់ជាង ២៥០លានដុល្លារអាមេរិក លើការទិញរបស់ថ្លៃបំផុតចំនួន ៣ប្រភេទ ដោយមិនស្ដាយស្រណោះ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធផ្ដាច់មុខ។
៣. យន្តហោះឯកជន

យន្តហោះឯកជន Gulfstream V ឆ្នាំ២០០៤ មានតម្លៃ ១៥លានដុល្លារអាមេរិក ដែលវាមាន ១៦កៅអី ទូរទស្សន៍ ផ្ទះបាយ និងបន្ទប់ទឹកពីរ។ មិនតែប៉ុណ្ណោះ នៅកន្ទុយយន្តហោះមានលេខ ១០ ជាលេខអាវរបស់ Messi ហើយនៅលើកាំជណ្ដើរនីមួយៗមានសរសេរឈ្មោះភរិយារបស់លោក Antonella និងកូនៗទាំងអស់ផងដែរ។
២. រថយន្តទំនើប

រថយន្តម៉ាក Ferrari Spider ត្រូវ Messi ដណ្ដើមមកយ៉ាងស្វិតស្វាញជាមួយ Ronaldo ទម្រាំតែក្លាយជាម្ចាស់របស់វា តារាបាល់ទាត់អាហ្សង់ទីនរូបនេះត្រូវចំណាយរហូតដល់ ៣៥លានដុល្លារអាមេរិក។ Ferrari Spider ជាប្រភេទចំនួនមានកំណត់ ហើយកាលណោះវានៅសល់តែមួយប៉ុណ្ណោះ។
១. សួនកម្សាន្ត

Messi ចង់ឱ្យអ្នកគាំទ្ររបស់ខ្លួនមានកន្លែងមួយដែលអាចបង្កើតភាពសប្បាយរីករាយជាលក្ខណៈឯកជនសម្រាប់ ហ្វេនក្លឹប។ ដូច្នេះខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ បានចំណាយប្រាក់ជាង ២០០លានដុល្លារ ទិញសួនកម្សាន្តមួយដែលមានបម្រើសេវាកម្មដូចជា រោងកុន បច្ចេកវិទ្យា holographic និងពិភពនិម្មិតជាដើម ដើម្បីទុកឱ្យហ្វេនចូលកម្សាន្ត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជីវិតដ៏ប្រណិតរបស់ Messi តារាបាល់ទាត់រកចំណូលច្រើនជាងគេក្នុងពិភពលោក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


